យុវជនជប៉ុនធំហើយនៅតែរស់ពឹងផ្អែកលើឪពុកម្តាយ
ដំណើរធំដឹងក្តីរបស់ក្មេងម្នាក់ពេលនៅតូចពួកគេត្រូវការការថែទាំពីម្តាយ។ ពេលឈានដល់វ័យជំទង់អត្តចរិកចាប់ផ្តើមប្រែប្រួលជំទាស់នឹងឪពុកម្តាយ។ នេះគឺជាការប្រែប្រួលផ្លូវចិត្តធម្មតាត្រៀមសម្រាប់ដំណើរឈានចូលវ័យចាស់ទុំ បែកចេញពីសាច់ញាតិដើម្បីអោយកុមារអាចធំដឹងក្តីដោយឯករាជ្យ ចេះគិតជាងមុន។ ការអប់រំកុមារមុនពេលពេញវ័យរបស់ឪពុកម្តាយពិតជាមានសារៈសំខាន់ណាស់!
ទោះជាយ៉ាងណាថ្មីៗនេះប្រទេសជប៉ុនជួបប្រទះនឹងបញ្ហា “ក្មេងធំដឹងក្តីកាន់តែច្រើន” មិនចង់ចាកចេញពីម្តាយ។
រូបភាព https://news.livedoor.com/article/detail/17860163/
នេះជាករណីរបស់និស្សិតប្រុសម្នាក់អាយុ ១៨ អោយតែចេញក្រៅគឺទៅជាមួយម្តាយ។ រៀងចម្លែកបន្តិចតែបញ្ហានេះគេចាត់ទុកថាមិនសូវធ្ងន់ធ្ងរឡើយ។
ចុះករណីនេះយ៉ាងម៉េចដែរ?
រូបភាព https://news.livedoor.com/article/detail/17860163/
នេះជាបុរសម្នាក់អាយុ ៣៣ ឆ្នាំបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យតូក្យូជាសាលាដែលល្បីនៅប្រទេសជប៉ុន។ អាយុប៉ុណ្ណឹងហើយនៅងូតទឹកជាមួយម្តាយរបស់គាត់ទៀត ហើយសូម្បីតែសម្លៀកបំពាក់ដែលគាត់ស្លៀកក៏ម្តាយជាអ្នករើសអោយដែរ។
នេះមិនមែនជាស្ថានភាពអាក្រក់បំផុតឡើយ។ នៅប្រទេសជប៉ុនមានទាំងសេវាកម្មមនុស្សពេញវ័យស្របច្បាប់ផង បុរសម្នាក់ដើរចូលជាមួយម្តាយរបស់គាត់ ព្រោះម្តាយជាអ្នករើសប្រពន្ធអោយកូន ហើយក៏ជាអ្នកនិយាយជាមួយនារីនោះផងដែរ។
“កូនប្រុសរបស់ខ្ញុំមិនដែលមានសង្សារទេ ខ្ញុំចង់អោយវាមានទំនុកចិត្ត”។
- អ្នកម្តាយនិយាយប្រាប់បុគ្គលិកស្រីអំពីស្ថានភាពរបស់កូនប្រុស។
ម្តាយចូលបន្ទប់អង្គុយក្បែរកូនប្រុសពេលដែលកូនកំពុងធ្វើរឿងនឹងជាមួយបុគ្គលិកស្រី។ ម្តាយនិយាយលើកទឹកចិត្តដូចជា៖
“តើកូនមិនអីទេ? មានអារម្មណ៍ល្អទេ? ខំប្រឹងឡើង”
បន្ទាប់ពីបញ្ចប់ម្ដាយនិយាយថា៖
“កូនធ្វើបានល្អណាស់”
ហើយម្តាយកូនពីរនាក់ឳបគ្នាយំ
តើអ្នកយល់ថារឿងនេះពិតជាចម្លែងដែរទេ?
ប្រទេសជប៉ុនស្ថិតក្នុងស្ថានភាពជាប់គាំង គ្រួសារជាច្រើនមិនបានបង្កើតបរិយាកាសល្អសម្រាប់ការលូតលាស់របស់កុមារទេ។ យើងអាចយល់ពីអារម្មណ៍ដែលឪពុកម្តាយចង់ការពារកូនៗរបស់ពួកគេ ប៉ុន្តែបែបនេះមិនមែនជារឿងល្អឡើយ។ រហូតដល់ក្មេងបាត់បង់អារម្មណ៍ចង់ក្លាយជាមនុស្សធំ មិនចង់ចាកចេញពីឪពុកម្តាយ ហើយមិនហ៊ានសម្រេចចិត្តដោយខ្លួនឯង។
ស្ថានភាពនេះដោយសារឪពុកម្តាយជប៉ុនចង់អោយកូនរបស់ខ្លួននៅតូច គួរអោយស្រឡាញ់ និងស្តាប់បង្គាប់។ ប៉ុន្តែពួកគេមិនដឹងថាការធ្វើបែបនេះធ្វើឱ្យកុមារបាត់បង់ឱកាសពេញវ័យរបស់ពួកគេ។
ទោះបីជាយ៉ាងណារឿងមួយដែលមិនអាចប្រកែកបាននោះគឺឪពុកម្តាយមិនរស់ក្នុងជីវិតរបស់កូនបានទេ។ ក្មេងត្រូវការលូតលាស់ ត្រូវការឯករាជ្យភាព ហើយញែកខ្លួនពីឪពុកម្តាយដើម្បីរស់ក្នុងសង្គម។
ជាការពិតណាស់គ្មានមនុស្សស្រីណាចង់ណាត់ជួបឬរៀបការជាមួយបុរសដែលគិតតែពឹងពាក់លើម្តាយបែបនេះទេ។
Kengo Abe