Tengu – អាទិទេពរស់នៅលើភ្នំ

នៅពេលនិយាយអំពីឈ្មោះអាទិទេព Tengu ជនជាតិជប៉ុនប្រហែលជាស្គាល់។ អាទិទេពដែលរស់នៅលើភ្នំមានមុខក្រហម ច្រមុះវែង។ នៅក្រោយខ្នងមាន​ស្លាប អាចហោះទៅលើមេឃបាន។

មានមាឌធំខ្ពស់ ហើយកម្លាំងខ្លាំងជាងមនុស្ស។ មនុស្សមួយចំនួនគិតថារូបសំណាក់នេះដូចជាអារក្ស ខ្លះ​ទៀតយល់ថាដូចជាអាទិទេព។

នៅប្រទេសជប៉ុនព័ត៌មានជាច្រើននិយាយ​អំពីអាទិទេព Tengu មនុស្សគ្រប់គ្នាស្គាល់រូបសំណាស់នេះព្រោះតែល្បីនៅជប៉ុន។

មានលក់ទាំងរបាំងមុខ Tengu សម្រាប់ភ្ញៀវទេសចរណ៍ទៅលេងទិញធ្វើជាអំណោយ។

រួមទាំងខោវប្រភេទ​នេះ​ផងដែរ។

ដើមកំ​ណើតរបស់អាទិទេព Tengu ជាចម្ងល់មួយ អាទិទេពមានមាឌធំ ច្រមុះ​វែង ខ្ពស់ មុខពណ៌ក្រហមដូចជាជនបរទេសទើបតែហាល​ថ្ងៃ ហើយមានភ្នែកធំផងដែរ។

កាលពីបុរាណកប៉ាល់ភាគខាងលិចជាច្រើនត្រូវបោកបក់រសាត់ចូលឆ្នេរសមុទ្រជប៉ុន ប្រជាជនទាំងនេះ​មាន​សំ​ណាងនៅរស់រានមានជីវិតឡើងភ្នំរស់នៅ។

ដោយសារផ្ទៃមុខរបស់ពួកគេត្រូវ​កម្តៅថ្ងៃច្រើនទើបមុខប្រែជាក្រហម ជនជាតិ​ជប៉ុន​ឃើញដូច្នេះនិយាយតគ្នារហូតមកដល់បច្ចុប្បន្ន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: