បាតុភូត Breatharian – រយៈពេល ១០ ឆ្នាំមិនបរិភោគ មិនគេងសុខភាពនៅតែល្អ
តើអ្នកជឿទេថាមានមនុស្សមួយចំនួនគ្រាន់តែដកដង្ហើម (មិនចាំបាច់បរិភោគ ផឹកទឹក ដេក និងសម្រាក) ក៏អាចរស់បាន? មនុស្សទាំងនេះគេហៅថា Breatharian ។
ក្នុងរូបភាពខាងក្រោមគឺលោក Akiyama ចាប់ពីឆ្នាំ ២០០៨ គាត់ចាប់ផ្តើមឈប់ទទួលទាននៅតែមានសុខភាពល្អ។
រូបភាព http://gakkenmu.jp/column/6201/
លោក Akiyama គឺជាមេធាវីម្នាក់ បន្ទាប់ពីបានចូលរួមសិក្ខាសាលានៅអូស្រ្តាលីក្នុងឆ្នាំ ២០០៦ ជាពេលដែលគាត់ឈប់បរិភោគ។ គាត់ស្គាល់ពាក្យ Breatharian ពីសិក្ខាសាលាដោយមានចម្ងល់ក៏សម្រេចសាកល្បង។
ដំបូងគាត់ចាប់ផ្តើមកាត់បន្ថយចំនួនអាហារដែលទទួលទានក្នុងមួយថ្ងៃ បន្ទាប់មកកាត់បន្ថយអាហារបន្តិចម្តងៗ។ អាហាររបស់គាត់ភាគច្រើនមានបន្លែ និងផ្លែឈើ។ រហូតដល់ឆ្នាំ ២០០៨ គាត់មិនចាំបាច់បរិភោគក៏អាចរស់នៅធម្មតា។
ក្រៅពីនេះប្រសិនបើមនុស្សធម្មតាត្រូវគេងពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃលោក Akiyama ចំណាយពេលត្រឹមតែ ២ ម៉ោងសម្រាប់គេងប៉ុណ្ណោះ។
សុខភាពរបស់លោក Akiyama មិនមានអ្វីប៉ះពាល់ឡើយ មិនត្រឹមតែប៉ុណ្ណឹងគាត់ថែមទាំងមានសុខភាពមាំមួនផងដែរ។ គាត់បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនរត់ក្នុងចម្ងាយ ១០០ ម៉ែត្រ លឿនជាងកាលពី ១០ ឆ្នាំមុនទៅទៀត។
រូបភាព CSGlobe
អតីតកាលរបស់លោក Akiyama ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន។ មុននឹងក្លាយជាមេធាវីម្នាក់លោក Akiyama ប្រឡងធ្លាក់ ៣ ដង។ គាត់រៀនរហូតដល់ថ្នាក់រាងកាយ និងវិញ្ញាណរបស់គាត់រងសម្ពាធជាទម្ងន់។ ខ្ញុំមានអារម្មណ៍ថាដូចកំពុងស្ថិតក្នុងនរក។
ទោះជាយ៉ាងណាក្នុងស្ថានភាពនោះលោក Akiyama នៅតែមិនបោះបង់ក្តីស្រមៃ បន្តការសិក្សា ហើយប្រឡងជាប់សាលាច្បាប់បន្ទាប់ពីបរាជ័យជាច្រើនលើក។
ចាប់តាំងពីពេលនោះមកគាត់តែងជឿជាក់ថាអ្វីគ្រប់យ៉ាងគាត់អាចធ្វើបានអោយតែព្យាយាមមិនចុះចាញ់។ សូម្បីតែរឿងដែលមិនសមហេតុផលដូចជាការរស់នៅដោយមិនបរិភោគឬដេកក៏ប្រែជាការពិតដែរ។
មិនត្រឹមតែលោក Akiyama ដែលរៀបរាប់ខាងលើប៉ុណ្ណោះទេ នៅប្រទេសជប៉ុនមានមនុស្សជាច្រើនទទួលជោគជ័យក្លាយជា Breatharian ។
ទោះជាយ៉ាងណាក៏ដោយរហូតមកដល់សព្វថ្ងៃអ្នកវិទ្យាសាស្ត្រនៅតែមិនអាចពន្យល់ពីបាតុភូតនេះនៅឡើយទេ ដូច្នេះយល់ល្អអ្នកកុំព្យាយាមសាកល្បង។
Kengo Abe