ពិធីដាក់បណ្តាសារបស់​ប្រជាជន​ជប៉ុន​នៅ​សម័យ​បុរាណ គេ​ប្រើ​តុក្កតា​ចំបើង

តើ​អ្នក​ធ្លាប់ស្អប់នរណាម្នាក់ដែរទេ? ស្អប់រហូតដល់ថ្នាក់គ្រាន់តែឃើញម្នាក់នោះក៏​ខឹងភ្លាម។ មនុស្សម្នាក់នោះអាចជាអតីត​គូស្នេហ៍ ថ្នាក់លើដែលចូលចិត្តរអ៊ូរទាំ ឬអតិថិជន​ដែល​ពិបាក​ផ្គាប់​ចិត្ត។ នៅ​ពេល​ដែល​ជួបរឿង​បែបនេះ តើអ្នកធ្វើអ្វី?

អ្នកផឹកស្រា ដើរទិញឥវ៉ាន់ ឬច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិដើម្បី​បំ​ភ្លេចមនុស្សដែលគួរអោយស្អប់? ចុះបើមិន​អាច​ភ្លេចត្រូវធ្វើដូចម្តេច?

ក្នុង​ស្ថាន​ភាព​នេះជនជាតិជប៉ុនមានមធ្យោបាយមួយជួយបញ្ចេញកំហឹង។

រូបភាព https://omajinai-navi.jp/curse-straw-figure/

នេះជាឧបករណ៍ដែលប្រើសម្រាប់ដាក់បណ្តាសារបស់ប្រជាជនជប៉ុនពីបុរាណ រួមមាន​តុក្កតាធ្វើពីចំបើង និងដែក​គោល។

យករបស់ទាំងនោះទៅកន្លែងដើមឈើបុរាណមួយ​នៅក្នុងប្រាសាទ គេហៅថា Goshinboku ។

រូបភាព https://omajinai-navi.jp/curse-straw-figure/

ជនជាតិជប៉ុនជឿថា Goshinboku ជាជម្រកនៃវិញ្ញាណ ដូច្នេះ Goshinboku ច្រើនតែជាកន្លែងដូចក្នុងរូបខាង​លើ។ នៅទីនោះ ពីម៉ោង ១-៣ ព្រឹករៀបចំពិធី ពេលនោះគឺពាក់កណ្តាលអធ្រាត្រដល់ព្រឹកព្រលឹមនៅប្រាសាទគ្មានពន្លឺ ហើយក៏គ្មានមនុស្សដែរ។ ប្រសិន​បើ​ចង់​ដាក់​បណ្តាសានរណាម្នាក់អ្នក​ត្រូវ​លះ​បង់បន្តិច។

តើអ្នក​ចង់​អោយរឿងអាក្រក់អ្វីកើតឡើងចំពោះមនុស្សដែលអ្នកស្អប់? បន្ទាប់មកចាក់ដែក​គោល​អោយត្រូវ​កន្លែង​នឹង។

  • ចាក់ត្រង់ក្បាល៖ ជួបគ្រោះថ្នាក់ ឬឧប្បត្តិហេតុ
  • ចាក់ត្រង់ដៃ៖ ត្រូវគេបោក
  • ចាក់ត្រង់​ទ្រូង៖ ស្លាប់
  • ចាក់ត្រង់ជើង៖ ជួបរឿងផិតក្បត់

ដើម្បីធ្វើពិធីបណ្តាសាអ្នក​ត្រូវ​បំ​ពេញលក្ខខណ្ឌពីរ ដំបូង​អ្នក​ត្រូវបញ្ជូនវិញ្ញាណមនុស្សដែល​អ្នក​ចង់​ដាក់បណ្តាសាចូលតុក្កតាចំបើង បន្ទាប់មកអ្នកត្រូវភ្ជាប់ព្រលឹងជាមួយនឹងអារក្ស។

ត្រៀមរៀបចំពិធីសាសនា ឧបករណ៍ដែល​ត្រូវរៀបចំ៖

  • តុក្កតាចំបើង
  • ដែកគោល
  • ញញួរ
  • សម្លៀកបំពាក់ស (អាវពណ៌ស និងខ្សែក្រវ៉ាត់ពណ៌ស)
  • ក្រណាត់រុំ​ក្បាល
  • ស្បែកជើងកែងឈើ
  • កញ្ចក់ឆ្លុះខ្មោច
  • ក្រាសសិតសក់
  • ទៀនពីរ
  • ម្សៅផាត់មុខ (សម្រាប់ធ្វើមុខ​អោយ​ស)
  • ក្រែមបបូរមាត់ពណ៌ក្រហម
  • ថ្នាំលាបអោយ​ធ្មេញ​ខ្មៅ
  • ឧបករណ៍មុតស្រួចសម្រាប់ការពារខ្លួន (ឧទាហរណ៍កាំបិតតូច)

ធ្វើតុក្កតាចំបើង៖

ភ្ជាប់ចំបើងជាមួយខ្សែលួសដែក ញែកចំបើងដោយប្រើកន្ត្រៃចេញជារូបរាងមនុស្ស។ ក្រោយ​ពេលរួចបិទរូបថតមានឈ្មោះរបស់បុគ្គលនោះលើតុក្កតាចំបើង។

អ្នក​ត្រូវ​ទៅដល់ Goshinboku អោយ​ទាន់ពេលដើម្បីរៀបចំពិធីនេះ (ពីម៉ោង ១ ដល់ម៉ោង ៣ ព្រឹក)។ នេះជាពេលវេលាយប់ព្រឹកលាយឡំអារក្សអាចបង្ហាញខ្លួន។

បន្ទាប់មកទៀតលាងដៃឱ្យស្អាតចាក់ទឹកត្រជាក់លើក្បាលដើម្បីសម្អាតរាងកាយ។ ហើយស្លៀកសម្លៀកបំពាក់ពណ៌​ស ផាត់មុខ​ស លាបធ្មេញអោយខ្មៅ និងលាបបបូរមាត់ក្រហម។ ចងក្រណាត់លើក្បាលរួចដាក់ទៀនលើថ្ងាសទាំងសងខាង។ ព្យួរកញ្ចក់ឆ្លុះខ្មោចមុខទ្រូងរបស់អ្នក ហើយដាក់កាំបិតការពារក្នុងហោប៉ៅ។ បៀមក្រាសក្នុង​មាត់ ពាក់ស្បែកជើងកែង ហើយដើរឆ្ពោះទៅប្រាសាទ។

ចាប់ផ្តើមធ្វើពិធី

ស្រមៃគិតមនុស្សដែល​អ្នក​ស្អប់ក្នុង​ចិត្ត ប្រើដែក​គោលដំភ្ជាប់តុក្កតាចំបើងលើដើមឈើត្រង់កន្លែងដែលអ្នកចង់។

ត្រូវចងចាំថាធ្វើពិធីនេះរយៈពេល ៧ ថ្ងៃជាប់គ្នា។

រូបភាព https://omajinai-navi.jp/curse-straw-figure/

មានរឿងមួយ​ត្រូវកត់សម្គាល់នោះគឺក្នុងអំឡុងពេលធ្វើពិធីនេះមិន​ត្រូវ​អោយ​អ្នក​ដទៃមើលឃើញោអ្នកឡើយ។ បើមិន​ដូច្នេះបណ្តាសានឹ​ងធ្លាក់មកលើអ្នក​វិញ។

ខ្ញុំគិតថាត្រូវស្អាប់នរណាម្នាក់ខ្លាំងទើបធ្វើពិធីនេះ។ ពិធីនេះមិន​ត្រឹមតែបង្កអន្តរាយដល់ភាគីប៉ុណ្ណោះទេ ថែមទាំងមានគ្រោះថ្នាក់ដល់អ្នកដែល​ធ្វើផងដែរ។

ប្រសិនបើត្រូវ​លះបង់ច្រើនយ៉ាងនេះ ហេតុអ្វីមិនបោះបង់ ហើយរស់ដោយភាពរីករាយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: