គេហទំព័រ Youtube ជំនាញ Cover បទចម្រៀងដោយគ្រាន់តែប្រើសម្លេងសាមញ្ញធម្មតា
តើអ្នកដឹងថាសម្លេងតន្ត្រីមកពីណាទេ?
សម្លេងតន្ត្រីមកពីឧបករណ៍តន្រ្តីដូចជាព្យាណូ សម្លេងច្រៀង -ល- ដូច្នេះសម្លេងតន្រ្តីគឺជាការរួមបញ្ចូលនៃសម្លេងផ្សេងៗបង្កើតជាសម្លេងភ្លេង។ ហេតុនេះមិនត្រឹមតែឧបករណ៍តន្រ្តីអាចបង្កើតជាសម្លេងភ្លេង ប៉ុន្តែសម្លេងទាំងអស់នៅក្នុងជីវិតប្រចាំថ្ងៃសុទ្ធតែអាចបញ្ចេញសម្លេងបើអ្នកបញ្ចូលអោយត្រឹមត្រូវ។
រូបភាព https://www.youtube.com/watch?v=a_mlB63gpFQ
យ៉ាងណាមិញមនុស្សជាអ្នកបង្កើតសម្លេងភ្លេង។
Marty Labo គឺជាគេហទំព័រ Youtube ជំនាញ Cover បទចម្រៀងដែលល្បីដោយវិធីប្លែកបំផុត។ ប្រើសម្លេងសាមញ្ញប្រចាំថ្ងៃដែលមិននឹកស្មានបង្កើតជាសម្លេងតន្រ្តីនាំមកនូវអារម្មណ៍ថ្មី ហើយគួរអោយចាប់អារម្មណ៍ណាស់!
ឧទាហរណ៍បទ Cover Lemon ប្រើសម្លេងទឹកជាមួយនឹងក្រូចឆ្មា។
Cover រឿង Attack on Titan, Guren no yumiya ដោយប្រើសម្លេងមាន់។
ពិតជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ។
តើអ្នកធ្លាប់ហៅ Siri ច្រៀងអោយអ្នកស្តាប់ដែរទេ? តែត្រូវបដិសេធ។ នោះក៏ព្រោះតែអ្នកមិនទាន់ដឹងពីរបៀបនៅឡើយ តោះមើល Siri ច្រៀង Paprika ទាំងអស់គ្នា។
Cover បទចម្រៀងល្បីក្នុងឆ្នាំ ២០១៩ Pretender ដោយប្រើឧបករណ៍កោរពុកមាត់។
នៅមានបទ Cover ជាច្រើនផ្សេងទៀតលើ Channel នេះ អ្នកអាចមើលដោយខ្លួនឯង។
ពិតជាគ្មានអ្វីអាចដាក់កម្រិតលើស្នាដៃរបស់មនុស្សទេ។
Sacchan