វិធីដកប្រាក់រាយតាមម៉ាស៊ីនអេធីអឹមរបស់ជប៉ុន
ពេលទៅដកប្រាក់តាមម៉ាស៊ីនអេធីអឹមជួនកាលយើងចង់បានប្រាក់រាយអោយស្រួលចាយ។ នៅប្រទេសជប៉ុនបើអ្នកវាយចំនួនទឹកប្រាក់ដែលអ្នកចង់ដកដូចជា ១០,០០០ យ៉េនឬ ២០,០០០ យ៉េននោះម៉ាស៊ីនអេធីអឹមដឹងថាអ្នកចង់ដកក្រដាសប្រាក់ដុំ។ ប៉ុន្តែពេលខ្លះអ្នកចង់ដកប្រាក់រាយអោយស្រួលចាយ ដូច្នេះសូមមើលតាមការណែនាំខាងក្រោមទុកប្រើក្នុងករណីចាំបាច់។
រូបភាព https://youpouch.com/2014/06/05/200968/
ជាទូទៅពេលអ្នកចង់ដកប្រាក់ ១០,០០០ យ៉េន →1万円
អ្នកត្រូវចុចតាមលំដាប់៖ 1 →万→円
ដូច្នេះពេលអ្នកចង់ដកប្រាក់ ១០០០ យ៉េនចំនួន ១០ សន្លឹក
គ្រាន់តែចុចបញ្ជាតាមលំដាប់៖ 1 →0→千→円
បន្ទាប់មកប្រព័ន្ធនឹងបញ្ជាក់ពីចំនួនទឹកប្រាក់ដែលអ្នកចង់ដក រួចចុចបញ្ជាក់យល់ព្រមជាការស្រេច។
ស្រដៀងគ្នានេះដែរពេលអ្នកចង់ដកក្រដាសប្រាក់ ១០,០០០ យ៉េនមួយសន្លឹក និងក្រដាសប្រាក់ ១០០០ យ៉េនចំនួន ១០ សន្លឹក
សូមចុច៖ 1 →万→1 →0→千→円
ចំពោះប្រាក់កាក់ទាបដូចជា ៥០០ យ៉េន ១០០ យ៉េន -ល- មិនមែនម៉ាស៊ីនអេធីអឹមទាំងអស់សុទ្ធតែអាចដកបានទេ អ្នកគួរតែពិនិត្យមើលម៉ាស៊ីនអេធីអឹមនៅតំបន់ដែលអ្នករស់នៅឬសាកសួរបុគ្គលិកចំពោះព័ត៌មានលម្អិត។
សូមមើលរូបភាព និងវីដេអូណែនាំរបស់ម្ចាស់គណនី Instagram suu.333 អំពីរបៀបដកប្រាក់។ ពិតជាគួរអោយភ្ញាក់ផ្អើលពេលមើល Comment ហាក់ដូចជាជនជាតិជប៉ុនមួយចំនួនទើបតែដឹងអំពីវិធីនេះដែរ។
https://www.instagram.com/p/B6Sw_YSp703/?utm_source=ig_embed
Chee