ភោជនីយដ្ឋានជប៉ុននៅប៉ារីសត្រូវគេគូរបំផ្លាញព្រោះតែការរើសអើងវីរុសកូរូ៉ណា

ភោជនីយដ្ឋានជប៉ុនមួយនៅប្រទេសបារាំងថ្មីៗនេះត្រូវគេគូរបំផ្លាញលើជញ្ជាំងជាមួយ​នឹង​អក្សរ “វីរុសកូរូ៉ណា” ។

Yuki គឺជាភោជនីយដ្ឋានមួយស្ថិតលើផ្លូវ Rue de la Michodière នៅប៉ារីសត្រូវ​គេគូរបំផ្លាញលើជញ្ជាំងដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ទោះជាយ៉ាងណានេះជាសកម្មភាពបង្ហាញយ៉ាងច្បាស់អំពីការរើសអើងជន​ជាតិ​អាស៊ី ជាពិសេសប្រទេសជប៉ុនប្រឈមនឹងការផ្ទុះជំងឺដែលរាលដាលនៅក្នុងប្រទេស។

រូបភាព https://nextshark.com/japanese-restaurant-paris-coronavirus-graffiti/

ចំពោះព័ត៌មាននេះជនជាតិបារាំងម្នាក់និយាយថា “ជនជាតិបារាំងសញ្ជាតិអាសុីក៏ក្លាយជាជនរងគ្រោះនៃការរើសអើងជាតិសាសន៍ដោយសារវីរុសកូរូ៉ណាដែរ។ ខ្ញុំពិតជាសោកស្តាយចំពោះរឿងនេះ” ។ 

https://twitter.com/Lecoachjp/status/1229140493633650688?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1229140493633650688&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Ftin-tuc%2F108374.html

Tweet នេះសរសេរដោយជនជាតិបារាំងម្នាក់ជាភាសាជប៉ុនទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើបណ្តាញសង្គមជប៉ុនជាច្រើនផ្សេងទៀតថ្កោលទោសចំពោះសកម្មភាពអវិជ្ជមានទៅលើភោជនីយដ្ឋាន។

ក្រោយមកមតិអវិជ្ជមាន​ត្រូវ​គេបង្ហោះឡើងនិយាយពីជនជាតិបារាំងម្នាក់នោះ។ ម្ចាស់គណនី Tweet Coach_en_japonais បង្ហាញថាអ្នក​ដែល​បញ្ចេញ​មតិ​អវិជ្ជមានក៏ខុសដែរ ធ្វើអោយ​ស្ថាន​ភាព​កាន់តែ​អាក្រក់ប៉ុណ្ណោះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: