តើបន្ទប់ទឹកសាធារណៈនៅជប៉ុនអនុញ្ញាតអោយបុរស និងស្រ្តីងូតទឹករួមឬ?
ប្រទេសជប៉ុនគឺជាកន្លែងដែលសម្បូរសេវាកម្មងូតទឹកក្តៅ Onsen (ជ្រោះទឹកក្តៅ) ឬ Sento (បន្ទប់ទឹកសាធារណៈ)។ កាលពីខ្ញុំនៅក្មេងផ្ទះខ្ញុំមានអាងត្រាំទឹកដែរ ប៉ុន្តែខ្ញុំនៅតែចូលចិត្តទៅងូតទឹកសាធារណៈ។
លើសពីនេះប្រជាជនជប៉ុនមិនមានអារម្មណ៍ខ្មាស់អៀនពេលអាក្រាតកាយនៅចំពោះមុខអ្នកដែលមានភេទដូចគ្នាទេ។ តើអ្នកខ្មាស់អៀនពេលងូតទឹកលើកដំបូងនៅប្រទេសជប៉ុនទេ?
តើអ្នកមានអារម្មណ៍ភ្ញាក់ផ្អើលពេលដឹងថានៅជប៉ុនមានបន្ទប់ទឹកបុរសនារីរួមគ្នាដែរទេ? កាលពីមុននេះគឺជារឿងធម្មតាទេ។
រូបភាព https://mag.japaaan.com/archives/113504
កាលពីមុនរឿងងូតទឹករួមគ្នាមិនបង្កជាផលវិបាកគួរឱ្យព្រួយបារម្ភនោះទេ។ ទោះជាយ៉ាងណានៅឆ្នាំ ១៧៩១ Matsudaira Sadanobu ហាមឃាត់បន្ទប់ទឹកប្រភេទនេះព្រោះគិតថាជាការរំលោភក្រមសីលធម៌ ហើយបែងចែកកន្លែងងូតទឹកសម្រាប់បុរស និងស្រី្តផ្សេងគ្នា។ ប៉ុន្តែចាប់តាំងពីច្បាប់នេះចូលជាធរមានបញ្ហាកាន់តែស្មុគស្មាញជាងនេះ។
សេវាកម្មបន្ទប់ទឹកសាធារណៈច្រើនតែធ្វើកន្លែងងូតទឹកសម្រាប់បុរសនៅជាន់ខាងលើ ចំណែកកន្លែងងូតទឹកសម្រាប់ស្រ្តីនៅជាន់ក្រោម។ កន្លែងងូតទឹករបស់បុរសអាចលួចមើលជាន់ក្រោមរបស់ស្រ្តី។
អ្នកដែលបានអនុវត្តិច្បាប់ Matsudaira Sadanobu ជាមនុស្សតឹងរឹង ប្រជាជនមិនចូលចិត្ត ដូច្នេះរយៈពេលកាន់តំណែងរបស់គាត់ឆាប់បញ្ចប់។ ក្រោយមកសេវាកម្មងូតទឹករួមគ្នាលេចមកម្តងទៀត ប៉ុន្តែនៅឆ្នាំ ១៩៤១ ច្បាប់ហាមឃាត់ត្រូវបានអនុវត្តឡើងវិញតែមិនអាចលុបបំបាត់ទាំងស្រុងសេវាកម្មនេះទេ។
នៅឆ្នាំ ១៩៥៣ ជនជាតិអាមេរិកម្នាក់ឈ្មោះ Perri ទៅប្រទេសជប៉ុនមានការភ្ញាក់ផ្អើលចំពោះបន្ទប់ទឹករួមរបស់បុរសនារី។ បន្ទាប់ពីសម័យកាលសាមូរ៉ៃត្រូវបញ្ចប់ សម័យ Meiji ចាប់ផ្តើមផ្តោតលើការធ្វើទំនើបកម្មប្រទេស ភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុប ហើយចេញបម្រាមថ្មីលើសេវាកម្មងូតទឹករួមរបស់បុរសស្រ្តី។ ទោះជាយ៉ាងណាការហាមឃាត់មិនមានប្រសិទ្ធភាពទេ។ បន្ទប់ទឹករួមនៅតែមានក្នុងតំបន់មួយចំនួនរួមទាំងក្រោយសង្គ្រាមលោកលើកទី ២ បញ្ចប់។
ទោះបីចំនួនបន្ទប់ទឹករួមកាត់បន្ថយប៉ុន្តែវាមិនបាត់ទាំងស្រុងឡើយ។
ប្រជាជនជប៉ុនពិតជាគោរពច្បាប់ណាស់ បើច្បាប់ហាមឃាត់ពួកគេដាច់ខាតមិនប្រព្រឹត្តទេ ប៉ុន្តែបន្ទប់ទឹករួមគឺជាករណីលើកលែង។
តើអ្នកចង់សាកល្បងងូតនៅក្នុងបន្ទប់ទឹកប្រភេទនេះទេ? ទោះជាយ៉ាងណាអ្នកត្រូវដឹងថានៅកន្លែងនោះគ្មានស្រីស្អាតប្រុសស្អាតឡើយ ភាគច្រើនមានតែមនុស្សវ័យកណ្តាលទៅទីនោះប៉ុណ្ណោះ។
Kengo Abe