សង្ខេបខ្សែភាពយន្តល្បីរបស់ជប៉ុននិយាយអំពីវិជ្ជាជីវៈដែលអ្នកគួរតែទស្សនា

Kore Wa Keihi De Ochimasen (これは経費で落ちません)

តួអង្គឯកនៅក្នុងរឿងនេះគឺជាគណនេយ្យករឆ្លាតវៃម្នាក់ មុឺងម៉ាត់ ចូលចិត្តចំណាយពេលសម្រាប់តែខ្លួនឯង។ រឿងជាច្រើនកើតឡើងក្នុងបន្ទប់គណនេយ្យ និងផ្នែកផ្សេងទៀតរបស់ក្រុមហ៊ុនបានធ្វើឱ្យនាងផ្លាស់ប្តូរបន្តិចម្តងៗ ចុះសម្រុងជាមួយមនុស្សគ្រប់គ្នា។ ជាការពិតមិន​អាច​យកប្រាក់របស់ក្រុមហ៊ុនទៅបំពេញការងារផ្ទាល់ខ្លួនទេ ព្រោះនាងនឹងមិន​អនុញ្ញាតឡើយ។

រូបភាព http://ey-123k.hatenablog.com/entry/2019/09/29/010721

Ie wo uru onnna (家を売る女)

អ្នកជំនាញគួកជេលក់ផ្ទះ Sangenya ពីមុនគ្មានផ្ទះសម្បែងទេ ដូច្នេះ​ក្តីស្រមៃរបស់នាងគឺស្វែងរកផ្ទះសមរម្យសម្រាប់អតិថិជន។ ទ្រឹស្តីរបស់នាងគឺ “គ្មានផ្ទះដែលខ្ញុំមិនអាចលក់បានទេ” ។ ខ្សែភាពយន្តនេះកំប្លែងលាយឡំជា​មួយ​​រឿងរ៉ាងដ៏មានន័យនិយាយពីគ្រួសារ និងមិត្តភក្តិ។

រូបភាព https://www.ntv.co.jp/ieuru_gyakushu/

Wood Job! (ウッジョブ)

ប្រជាជនជប៉ុនអោយតម្លៃសិល្បៈហត្ថកម្មបុរាណណាស់ ហើយគេចាត់ទុកដូចជាកំណប់ផ្ទេរអោយមនុស្សជំនាន់ក្រោយ។ ទោះជាយ៉ាងណាយុវជនទីក្រុងទំនើបរស់នៅអ៊ូអរជាងការរស់នៅតាមតំបន់ជនបទដាច់ស្រយាល។ ការងារធ្វើជាជាងឈើនៅក្នុង Wood Job អាចជួយអ្នកយល់ច្បាស់អំពីវប្បធម៌ប្រពៃណីតំបន់ជនបទនៅប្រទេសជប៉ុន និង​អោយ​តម្លៃកម្លាំងពលកម្ម។

រូបភាព https://movies.yahoo.co.jp/movie/347864/

Code Blue (コードブルー)

វិជ្ជាជីវៈជាវេជ្ជបណ្ឌិតមានច្រើននៅក្នុងខ្សែភាពយន្តជប៉ុនដូចជារឿង Code Blue វេជ្ជបណ្ឌិតជួយសង្គ្រោះដោយប្រើឧទ្ធម្ភាគចក្រ (Doctor-Heli) មិនគិតពីការលំបាក ប្រញាប់ប្រញាល់រត់ទៅជួយអ្នកដែលរងគ្រោះ។ ខ្សែភាពយន្តនេះត្រូវសម្តែងដោយតារាល្បីជាច្រើនដូចជា Tomohisa Yamashita, Yui Aragaki ឬ Erika Toda… បូករួមទាំងសាច់រឿងទាក់ទាញរាល់វគ្គនីមួយៗ។ ខ្សែភាពយន្តនេះត្រូវបែងចែកជា ៣ seasons និង movie មួយ។

រូបភាព https://www.necoweb.com/neco/info/detail.php?id=959

Shinya Shokudo (深夜食堂)

ប្រសិនបើអ្នកចូលចិត្តម្ហូបជប៉ុនប្រាកដជាត្រូវ​មើលខ្សែភាពយន្តនេះ ខ្សែភាពយន្តសាមញ្ញតែល្អមើលណាស់។ ជាពិសេសអ្នកអាចរៀនចម្អិនម្ហូបជប៉ុនតាមរយៈវីដេអូណែនាំនៅចុងបញ្ចប់នៃខ្សែភាពយន្តផងដែរ។

រូបភាព https://3g.163.com/art/article/EVFFFA95009998I0.html

Mare (まれ)

តាមរយៈខ្សែភាពយន្តអ្នកអាចចូលក្នុងពិភពនំបែបបារាំងយ៉ាងឈ្ងុយឆ្ងាញ់។ ក្រៅពីនេះរឿងនិយាយពីក្មេងស្រីម្នាក់ឈ្មោះ Mare បានក្លាយជាមេចុងភៅ សាច់រឿងប្រាកដជាធ្វើអោយអ្នកចង់បើកហាងនំប៉័ងមួយ​ភ្លាម។ ជាពិសេសសិប្បកម្មនៅទីក្រុង Wakamatsu ជួយអោយអ្នកយល់កាន់តែច្បាស់អំពីវប្បធម៌ជប៉ុន។

រូបភាព https://www.amazon.co.jp/

ទោះបីជាវិជ្ជាជីវៈអ្វីក៏ដោយសុទ្ធតែមានប្រយោជន៍ដល់សង្គម។ ស្រឡាញ់ការងាររបស់អ្នក និងមានមោទនភាពចំពោះ​ប្រាក់ដែលខ្លួនរកបានដោយទៀងត្រង់មិនថាការងាររបស់អ្នកយ៉ាងណាទេ។ លើសពីនេះអ្នកដែលជានិស្សិតកំពុងស្វែងរកការងារនៅប្រទេសជប៉ុន សូមមើលខ្សែភាពយន្ត Nanimono (何者) ដើម្បីស្វែងយល់បន្ថែមអំពីការលំបាកក្នុងការដាក់ពាក្យសុំការងារនៅជប៉ុន។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: