កុមារាជនជាតិជប៉ុនម្នាក់ទើបតែអាយុ ៣ ឆ្នាំប៉ុណ្ណោះអាចជិះក្តារស្គីយ៉ាងបុិនប្រសប់

កាលពីពេលថ្មីៗនេះកុមារាអាយុ ៣ ឆ្នាំម្នាក់មកពីហុកកៃដូធ្វើអោយ​បណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងវីដេអូជិះក្តារស្គីពិតជាគួរអោយស្រលាញ់ណាស់!

កុមារាមានឈ្មោះថា Rita Ishizuka ជាម្ចាស់គណនី Instagram មានអ្នក Follow ជាង ៤៧ ម៉ឺននាក់។ នៅអាយុទើបតែចេះដើរតេះតះកុមារារូបនេះបង្ហាញទេពកោសល្យជិះក្តារស្គីគួរអោយសរសើរណាស់ គ្រួសារក្មេងរូបនេះមានប្រវត្ថិជិះក្តារស្គីដែរ។

នៅក្នុងវីដេអូនេះកុមារា Ishizuka ជិះក្តារស្គីពីជម្រាលចុះជណ្តើរ។

 

កុមារា Ishizuka និងក្រុមគ្រួសារធ្លាប់បង្ហាញខ្លួនលើបណ្តាញ Youtube របស់ Luis Mora ក្នុងកម្មវិធីវីដេអូរយៈពេល ១៦ នាទីបង្ហាញអំពីជីវិតគ្រួសារ និងមូលហេតុចូលចិត្ត​លេងជិះក្តារស្គី។

កុមារា Rita Ishizuka មានមុខមូលគួរឱ្យស្រឡាញ់ មានជំនាញជិះក្តារស្គីយ៉ាងថ្នឹក។

មិនត្រឹមតែចេះជិះក្តារស្គីប៉ុណ្ណោះទេ ថែមទាំងចេះរាំផងដែរ។

ប្រសិនបើអ្នកចង់មើលវីដេអូរបស់ក្មេងប្រុសតូចគួរឱ្យស្រឡាញ់ អ្នកអាច Follow Instagram របស់កុមារា។

INSTAGRAM

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: