រៀនធ្វើបាយ Onigiri រូបរាងចម្លែកតាមរយៈវីដេអូ

បាយ Onigiri គឺជាម្ហូបទូទៅរបស់ជប៉ុន មានច្រើនរសជាតិ និង​រូបរាងខុសៗគ្នា។ បាយ Onigiri មួយ​ចំនួន​គ្រាន់​តែ​មើលក៏ចង់ញ៉ាំភ្លាម ខ្លះទៀតគេតុបតែងលម្អគួរឱ្យស្រឡាញ់។

ប៉ុន្តែរូបរាងបាយ Onigiri ខ្លះ​ដូចជាត្រូវបណ្តាសាមិនហ៊ានញ៉ាំទេព្រោះតែមើលទៅចម្លែក។

YouTuber ជនជាតិជប៉ុនម្នាក់មានជំនាញធ្វើវីដេអូណែនាំធ្វើបាយ Onigiri ចម្លែកខុសគេ។ បាយ Onigiri សម្បូរបែបដូចជារូបក្បាលឆ្មា មនុស្សក្រៅភព និង​ឆ្មាទឹក។

បាយ Onigiri មើលទៅដូចជាត្រូវបណ្តាសាណាស់!

សត្វឆ្មានៅជប៉ុនច្រើនតែតំណាងឱ្យភាពគួរអោយស្រលាញ់ ប៉ុន្តែបាយ Onigiri មួយ​នេះមើលទៅដូចជាឆ្មាពិតគួរអោយខ្លាច។ ជាពិសេសមានតែក្បាល។

ចំណែកនេះគឺបាយ Onigiri មានរាងដូចរបាំងមុខ Otafuku យកតាមគំនិតវប្បធម៌រឿងព្រេងនិទានជប៉ុន។

Otafuku សំដៅលើនារីមាន​ថ្ពាល់មូល និងស្នាមញញឹមរីករាយ នៅក្នុងភាសាជប៉ុនពាក្យ Otafuku បកប្រែថាមនុស្សមានសំណាង និង​សុភមង្គល។

មើលទៅដូចជាមិន​ដាច់ចិត្តហូបបាយ Onigiri ទាំងនេះទេ ឬគំនិតប្លែកៗមួយចំនួនដូចជារបាំងមុខការពារវីរុសដោយសារជំងឺផ្តាសាយកូរូណា។

ក្បាលមនុស្សក្រៅភព

សូម្បីតែ​រូបឆ្មាទឹកក៏​ចម្លែក​ណាស់ដែរ

អ្នកអាចរៀនធ្វើបាយ Onigiri ចម្លែកទាំងនេះតាមរយៈវីដេអូ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: