ផ្សាយពាណិជ្ជកម្ម “អ្នកបម្រើស្រីស្រស់ស្អាតដឹកបាយប្រអប់” ជាគំនិតពិសេសប្លែករបស់ជប៉ុន

សព្វថ្ងៃនេះមនុស្សមិនចាំបាច់ចេញទៅរកអាហារទៀតទេ អាហារត្រូវ​បានដឹកទៅដល់ផ្ទះរបស់អ្នក។ សេវាកម្មដឹកជញ្ជូនអាហារគ្មានអ្វីប្លែកចំពោះអ្នកដែលរស់ក្នុងសង្គមទំនើបទៀតឡើយ។

គំនិតរបស់មនុស្សគ្មានដែន​កំ​ណត់ទេ គ្រាន់តែអង្គុយនៅផ្ទះមានបាយ​ម្ហូប​ស្រាប់ ប៉ុន្តែនឹងស្រមៃពីអ្នកដឹកជញ្ជូនជាស្រីស្អាតដូចក្នុងខ្សែភាពយន្តកូរ៉េ។

ពាក្យ “Moe” គឺជាពាក្យបង្ហាញអំពីភាពគួរអោយស្រលាញ់ លើសពីនេះគេប្រើពាក្យ​នេះសំដៅលើ “អ្នកបម្រើស្រី” ដែលគួរឱ្យស្រលាញ់ចេញមកពីពិភព Anime, Manga ។ តើអ្នកធ្លាប់ស្រមៃទទួលបាយប្រអប់ពងមាន់ពីស្រីបម្រើដ៏គួរអោយស្រលាញ់ទេ?

សេវាកម្មស្រីបម្រើដឹកជញ្ជូនបាយកំពុងតែពេញនិយមនៅប្រទេសជប៉ុន ទោះបីទំនិញ​ភាគ​ច្រើន​គ្រាន់តែបាយពងមាន់ (អាហារសាមញ្ញបំផុត​នៅជប៉ុន) ។

ក្រៅពីនេះបាយពងមាន់អាចប្រើទឹកជ្រលក់ប៉េងប៉ោះដើម្បីតុបតែងឬសរសេរជាអក្សរដ៏គួរឱ្យស្រឡាញ់សាកសម​នឹង​គំនិតអ្នកបម្រើស្រី។

សេវាកម្មនេះបានមកពី “Maid Made Omurice” (អ្នកបម្រើស្រីចម្អិនបាយប្រអប់) របស់ Nippon Ham ។

រូបភាព https://grapee.jp/en/132579

ទោះបីអ្នកមិន​ធ្លាប់ប្រើសេវាកម្មដឹកបាយប្រភេទ​នេះក៏ដោយ គ្រាន់តែមើលវីដេអូផ្សាយពាណិជ្ជកម្មក៏គ្រប់គ្រាន់ទៅហើយ។

តួអង្គដែល​សម្តែងក្នុងវីដេអូគឺ Cosplayer ដ៏ល្បី Moe Iori នាងមានអ្នកគាំទ្រជាង ៦៣ ម៉ឺននាក់តាមដានលើបណ្តាញសង្គម Twitter ។

តើអ្នក​ធ្លាប់គិតថាបាយពងមាន់ និង​អ្នកបម្រើស្រីជាគំនិតរួមបញ្ចូលដ៏ល្អដែរទេ? នៅក្នុងវីដេអូអ្នកបម្រើស្រីមិនត្រឹមតែជាអ្នកដឹកទំនិញប៉ុណ្ណោះទេ តែក៏ជាវីរនារីម្នាក់ដែលបំពេញកាតព្វកិច្ចផងដែរ។ នាងស្ពាយមីក្រូវ៉េវ​ពណ៌​លឿង “ឡើងភ្នំចុះសមុទ្រ” ដើម្បីដឹកជញ្ជូនបាយប្រអប់ជូនមនុស្សគ្រប់គ្នា។

ចំពោះសេវាកម្ម “Maid Made Omurice” 

  • ពេលវេលាចុះឈ្មោះ៖ ចាប់ពីម៉ោង ១១ៈ៣០ នាទីថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០២០ ដល់ម៉ោង ២៤ៈ០០ ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០
  • ពេលវេលាដឹកជញ្ជូន៖ ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ ដល់ថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២០
  • គេហទំព័រ៖ Maid Made Omurice

របៀបចុះឈ្មោះ

  • ជំហានទី ១៖ Follow Twitter account @fukuronomama_nh
  • ជំហានទី ២៖ បញ្ចូលព័ត៌មានក្នុងសំណុំពាក្យ (មានតែភាសាជប៉ុន) 

នេះគឺជាផ្នែកព័ត៌មានសម្រាប់អ្នកដែលចង់ដឹងអំពីផលិតផល

ផលិតផលមានឈ្មោះថា 袋のままできるオムライ (បាយពងមាន់អាចញ៉ាំទាំងពេលវេចខ្ចប់) ។ របៀបធ្វើងាយបំផុតដាក់ពងមាន់ចៀនចូលវេចខ្ចប់ បន្ទាប់ពី ២ ដងដាក់ក្នុងមីក្រូវ៉េវអាចញ៉ាំបាន។ អ្នកអាចមើលវីដេអូណែនាំរបៀបធ្វើនៅខាងក្រោម។

ផលិតផល​អាចរក្សាបានតាមសីតុណ្ហភាព​ក្នុងបន្ទប់ និងមានកាលបរិច្ឆេទផុតកំណត់លើសពីបីខែ។ ការចែកចាយអោយសាកល្បងចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ ដល់ថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២០ ។

袋のままできるオムライ មានរសជាតិសាច់មាន់ និង​ការីមាន់ចាប់ផ្តើមលក់នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងតម្លៃ ២៧០ យ៉េន (មិនទាន់គិតពន្ធ) នៅផ្សារទំនើប និងហាងនៅទូទាំងប្រទេសជប៉ុន។

ហើយនេះគឺជាព័ត៌មានសម្រាប់អ្នកដែលចង់ដឹងអំពីអ្នកបង្ហាញម៉ូដ

រូបភាព https://grapee.jp/en/132579

Moe Iori ល្បីដោយសារតែតួនាទីជា Copslayer ក្នុង និងក្រៅប្រទេស ធ្វើការរយៈពេល ៤ ឆ្នាំ។ ក្រៅពី Cosplay នាងក៏ធ្វើជា DJ Radio និងតារាម៉ូដែល Gravure ផងដែរ។ នាងតែងតែបង្ហាញខ្លួនលើគម្របទស្សនាវដ្តីដែលលក់ដាច់បំផុតរបស់ទស្សនាវដ្តី Weekly Jump ក្នុងឆ្នាំ ២០១៩ ។

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមទៅលើ Moe អ្នកអាចតាមដានបណ្តាញទំនាក់ទំនងសង្គមរបស់នាង!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: