ហេតុអ្វីបានជាប្រទេសជប៉ុនធ្លាប់កម្ចាត់សម្លាប់គ្រីស្ទសាសនិក?
សាសនាជាតិរបស់ប្រទេសជប៉ុនគឺ Shinto ប្រាសាទវិហារនៅជប៉ុនជានិមិត្តរូបរបស់ Shinto ។ Shinto “មានជំនឿលើសពសារពើមានវិញ្ញាណ” វិញ្ញាណស្ថិតនៅក្នុងវត្ថុទាំងអស់នៃធម្មជាតិ។
ដូច្នេះ Shinto ផ្ទុយពីទ្រឹស្តីគ្រីស្ទសាសនា និងអុីស្លាមដែលគោរពបូជាព្រះតែមួយ។ នេះជាមូលហេតុដែលបង្កអោយមានសង្រ្គាមលុបបំបាត់សាសនារហូតមកដល់ពេលនេះ។
ព្រោះតែព្រះពុទ្ធសាសនាគោរពបូជាព្រះច្រើន ដូច្នេះគេទទួលយកនៅក្នុងប្រទេសជប៉ុន។ ត្រឡប់មកបញ្ហាគ្រីស្ទសាសនាត្រូវហាមឃាត់ ហេតុនេះគ្រីស្ទបរិស័ទត្រូវអធិស្ឋានដោយសម្ងាត់។ ប្រសិនបើគេរកឃើញនឹងត្រូវធ្វើទារុណកម្ម និងសម្លាប់ចោល។
ហេតុអ្វីបានជាត្រូវ “កម្ចាត់សម្លាប់” ដូច្នេះ? រឿងចាប់ផ្តើមដោយកប៉ាល់មួយពីហ្វីលីពីនទៅអេស្ប៉ាញរសាត់ចូលប្រទេសជប៉ុនឆ្នាំ ១៥៩៦ ។
នៅពេលនោះប្រមុខដឹកនាំប្រទេសជប៉ុនគឺលោក Hideyoshi Toyotomi មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជនបរទេស បន្ទាប់ពីឮដំណឹងចេញមកស្វាគមន៍ភ្លាម។ គាត់គឺជាអ្នកដឹកនាំដ៏ឆ្លាតវៃម្នាក់ដឹងអំពីគោលបំណងពិតនៅពីក្រោយបេសកកម្មផ្សព្វផ្សាយសាសនា។ ហេតុអ្វីបានជាត្រូវបញ្ជូនគ្រូគង្វាលយ៉ាងច្រើនមកផ្សព្វផ្សាយដំណឹងល្អគោលបំណងគឺមិនត្រឹមតែដើម្បីពង្រីកចំនួនគ្រីស្ទបរិស័ទប៉ុណ្ណោះទេស ប៉ុន្តែភាគីអេស្ប៉ាញចង់ប្រើសាសនាធ្វើជាឧបករណ៍ដើម្បីត្រួតត្រា។
លោក Hideyoshi Toyotomi បន្ទាប់ពីដឹងរឿងនេះពិតជាខឹងយ៉ាងខ្លាំង។ គាត់បានប្រមូលក្រុមគ្រីស្ទាន ២៦ នាក់ដើម្បីសម្លាប់ចោល។ ក្នុងចំណោមមនុស្ស ២៦ នាក់មានជនបរទេស ៦ នាក់ និងជនជាតិជប៉ុន ២០ នាក់ក្នុងនោះ ២ នាក់ជាក្មេងប្រុសអាយុ ១២ និង ១៣ ឆ្នាំ។
រូបភាព https://mag.japaaan.com/archives/73760
ចាប់តាំងពីពេលនោះមកការលុបបំបាត់មានសភាពខ្លាំងឡើង។ ព្រះវិហារនៅ Nagasaki ត្រូវបំផ្លាញម្តងហើយម្តងទៀត។ រដ្ឋាភិបាលប្រើឧបករណ៍នេះដើម្បីចាប់ក្រុមគ្រីស្ទាន។
រូបភាព https://mag.japaaan.com/archives/73760
នៅលើបន្ទះសំរិទ្ធនេះឆ្លាក់រូបរបស់ព្រះយេស៊ូបើមិនមែនគ្រីស្ទបរិស័ទប្រាកដជាហ៊ានជាន់ពីលើ អ្នកដែលស្ទាក់ស្ទើរនៅពីមុខបន្ទះសំរិទ្ធនេះត្រូវចាត់ទុកជាគ្រីស្ទសាសនិកហើយត្រូវផ្តន្ទាទោសប្រហារជីវិត។
នៅឆ្នាំ ១៦៣៧ ចលនាបះបោរបានផ្ទុះឡើងដោយមានអ្នកចូលរួម ៣៧.០០០ នាក់។ នៅពេលនោះ Amakusa Tokisada មេដឹកនាំថ្មីមានអាយុ ១៦ ឆ្នាំ។
រូបភាព https://mag.japaaan.com/archives/73760
ចលនាបះបោរមានរយៈពេល ៨៨ ថ្ងៃទីបំផុតអ្នកចូលរួមទាំងអស់ត្រូវសម្លាប់រង្គាល។
មនុស្សជាច្រើនយល់ថាវិធីនេះឃោរឃៅ និងផ្តាច់ការ។ ទោះជាយ៉ាងណាប្រជាជាតិភាគច្រើនដែលកាន់គ្រីស្ទសាសនាបានក្លាយជាអាណានិគម។ ជប៉ុននៅតែរក្សាឯករាជ្យភាពរបស់ខ្លួនដដែល។
ប្រទេសមានអំណាចប្រើកាំភ្លើងដើម្បីបង្ក្រាបប្រទេសអាណានិគម។ អាវុធខ្លាំងក្លា អាចបាញ់បានឆ្ងាយ ហើយសម្លេងឮខ្លាំងធ្វើអោយមនុស្សគ្រប់គ្នាភ័យខ្លាច។
រូបភាព https://item.rakuten.co.jp/v-road/774046/
លោក Hideyoshi Toyotomi ទិញកាំភ្លើងនេះពីរ បន្ទាប់មកចម្លងតាមចំនួន ៥០០,០០០ កាំភ្លើង ហើយធ្វើឱ្យជប៉ុនក្លាយជាឃ្លាំងស្តុកកាំភ្លើងច្រើនបំផុតនៅលើពិភពលោក។ មិនត្រឹមតែថតចម្លងកាំភ្លើងប៉ុណ្ណោះទេ ជប៉ុនថែមទាំងកែសម្រួលចំណុចខ្សោយមួយចំនួនដែលធ្វើឱ្យបណ្តាប្រទេសអ៊ឺរ៉ុបភ័យខ្លាច។
នៅពេលនោះអេស្បាញ និងព័រទុយហ្កាល់បែងចែកពិភពលោកជាពីរផ្នែក។ ដោយសារគោលនយោបាយរបស់ Toyotomi Hideyoshi ធ្វើអោយប្រទេសជប៉ុនមិនបែកបាក់ អំណាច Tokugawa នៅតែរក្សាបាន។ ទោះជាយ៉ាងណាគ្រីស្ទបរិស័ទដ៏គួរអោយអាណិតលះបង់ខ្លួនដើម្បីរក្សាឯករាជ្យភាពដោយមិនដឹងខ្លួន។
ខ្ញុំនៅតែជឿថាការសម្លាប់មនុស្សដោយសារតែសាសនារបស់ពួកគេជារឿងដែលមិនគួរទេ។
Kengo Abe