សង្ខេបប្រវត្តិមេទ័ពសម័យសាមូរ៉ៃប្រពន្ធច្រើននៅតែមានពាក្យចចាមរាមថាស្រលាញ់ភេទដូចគ្នា
ប្រទេសជប៉ុនជាទឹកដីសាមូរ៉ៃដែលបញ្ចប់នៅសម័យអេដូ។ មេទ័ពម្នាក់ក្នុងចំណោមមេទ័ពដែលមានឋានៈខ្ពស់ជាងគេត្រូវនិយាយពី Tokugawa កាន់តំណែងច្រើនជំនាន់។ ជាទូទៅ របបនេះផ្ទេរពីឪពុកទៅឲ្យកូន ហើយដើម្បីពង្រឹងអំណាចគេរៀបចំអាពាហ៍ពិពាហ៍នយោបាយជាមួយគ្រួសារដែលមានអំណាច។
ដូច្នេះសាមូរ៉ៃមានប្រពន្ធច្រើនក៏ជារឿងធម្មតាដែរ ជាទូទៅមនុស្សម្នាក់មានប្រពន្ធម្នាក់ ខ្លះលែងលះប្រពន្ធ ឬរៀបការជាមួយអ្នកផ្សេងបន្ទាប់ពីប្រពន្ធស្លាប់។ ដោយសារតែចង់បានកូនប្រុសស្នងតំណែងមេទ័ពយកប្រពន្ធច្រើន ឬមានស្រីកំណាន់គឺជារឿងធម្មតា។ សាកស្រមៃមើលមេទ័ពទាំងនេះមានប្រពន្ធប៉ុន្មានអ្នក?
១. មេទ័ព Ieyasu Tokugawa
រូបភាព https://netlab.click/jphistory/65
គាត់គឺជាមេទ័ពដំបូងដែលបង្កើតរបប Tokugawa គ្រប់គ្រងប្រទេសជប៉ុន។ គាត់មានប្រពន្ធដើមម្នាក់ ប្រពន្ធចុងម្នាក់ និងស្រីស្នំ ២០ នាក់។ ក្រៅពីនេះ គាត់មានស្រីកំណាន់ចំនួន ១៥ នាក់ និងកូន ១៦ នាក់ លោកមេទ័ពស្រលាញ់មនុស្សច្រើនពិសេសប្រជាជនធម្មតា។ ក្រៅពីចំនួនដែលបានរៀបរាប់ខាងលើលោកមេទ័ពមានស្រីស្នេហ៍ និងកូនលួចលាក់ជាច្រើនផងដែរ។
២. មេទ័ព Hidetada Tokugawa
រូបភាព https://netlab.click/jphistory/65
ដោយសារទំនាក់ទំនងរបស់លោកមេទ័ព និងស្រីស្នេហ៍ធ្វើឲ្យគាត់ត្រូវគេវាយតម្លៃលើសមត្ថភាពគ្រប់គ្រង។ Hidetada Tokugawa មានប្រពន្ធដើមម្នាក់ ប្រពន្ធចុងម្នាក់ និងស្រីស្នំ ២ នាក់។ ។ ពិតណាស់បើប្រៀបជាមួយមេទ័ព Ieyasu Tokugawa មានចំនួនតិចជាង។ លោកមេទ័ព Hidetada Tokugawa មានកូន ៨ នាក់។ បន្ទាប់ពីប្រពន្ធដើមត្រូវបង្ខំឲ្យរៀបការក៏ស្លាប់ ដូច្នេះប្រពន្ធចុងបានក្លាយជាប្រពន្ធដំបូងរបស់លោកមេទ័ព។ លោកមេទ័ព Hidetada Tokugawa មានចិត្តល្អចំពោះស្រ្តី ពាក្យចចាមអារាមថាគាត់ធ្លាប់អង្គុយផឹកតែជាមួយស្ត្រីម្នាក់រហូតដល់ព្រឹកតែមិនប៉ះពាល់នាងឡើយ។
៣. មេទ័ព Iemitsu Tokugawa
រូបភាព https://netlab.click/jphistory/65
លោកមេទ័ព Iemitsu Tokugawa ជាមនុស្សមានគុណសម្បត្តិស្តារសម័យ Tokugawa ដែលកសាងដោយមនុស្សជំនាន់ទីមួយ។ គាត់មានប្រពន្ធដើមម្នាក់ និងប្រពន្ធចុង ៨ នាក់។ ស្រ្តី ៣ នាក់ក្នុងចំណោមស្រ្តី ១៥ នាក់បង្កើតកូនឲ្យគាត់បាន ៦ នាក់។
ប្រទេសជប៉ុននៅសម័យនោះមានពាក្យចចាមអារាមអំពីទំនាក់ទំនងស្រលាញ់ភេទដូចគ្នា ជាពិសេសវណ្ណៈសាមូរ៉ៃ។ សាមូរ៉ៃពេលចាស់ទៅមានទំនោរស្រលាញ់ប្រុសក្មេង ប៉ុន្តែសាមូរ៉ៃរូបនេះបង្ហាញថា គាត់ចូលចិត្តបុរសតាំងពីអាយុ ១៣ ឆ្នាំ គាត់ថែមទាំងតុបតែងខ្លួនផងដែរ។ តើលោកមេទ័ព Iemitsu Tokugawa គឺជា Bisexual (អាចស្រលាញ់មនុស្សទាំងពីរភេទ) ឬជា Gay ប៉ុន្តែនៅតែត្រូវរួមដំណេកជាមួយស្ត្រីដើម្បីបន្តពូជ។ រហូតដល់អាយុ ៣០ ឆ្នាំគាត់មិនស្រលាញ់ស្រ្តី ប៉ុន្តែបែរជាចាប់អារម្មណ៍លើបុរស។ ដូច្នេះមេដោះព្រួយបារម្ភខ្លាំងណាស់បានប្រមូលក្មេងស្រីស្រស់ស្អាតទាំងអស់ឲ្យគាត់ជ្រើសរើស ប៉ុន្តែគ្មាននរណាម្នាក់គាត់មើលចូលភ្នែកសោះ។ ទីបំផុតត្រូវធ្វើបន្ទប់ដោយឡែក (កន្លែងសម្រាប់លោកមេទ័ពមកដេកជាមួយប្រពន្ធ) ដើម្បីបន្តពូជពង្សវង្សត្រកូល ហើយមិនរស់នៅជាមួយប្រពន្ធដូចអ្នកដទៃឡើយ។
៤. មេទ័ព Tokugawa Ietsuna
រូបភាព https://netlab.click/jphistory/65
គាត់មានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ២ នាក់។
លោកមេទ័ពរូបនេះកាលពីតូចមានជំងឺខួរក្បាល ដូច្នេះសុខភាពខ្សោយណាស់ ហេតុនេះគាត់មិនមានកូននោះទេ។ ដូច្នេះហើយនៅជំនាន់ Tokugawa Ietsuna គ្មានអ្នកស្នងតំណែងឡើយ។ ទោះជាយ៉ាងណា មានពាក្យចចាមអារាមថា លោកមេទ័ពមិនចូលចិត្តស្ត្រីនោះទេ។
៥. មេទ័ព Tsunayoshi Tokugawa
រូបភាព https://netlab.click/jphistory/65
លោកមេទ័ពមានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ៣ នាក់ កូនប្រុសម្នាក់ កូនស្រីម្នាក់។
ថ្វីត្បិតតែ មានប្រពន្ធតិចជាងមេទ័ពដទៃទៀត ប៉ុន្តែលោកមេទ័ពបែរជាមានស្រីច្រើន មិនត្រឹមតែប៉ុណ្ណឹង មានទាំងប្រុសកំណាន់ផងដែរ។ ទោះបីជាភរិយាផ្លូវការជាស្រ្តីក៏គាត់នៅតែចែចង់បុរសដទៃទៀត។ ថែមទាំងធ្វើបន្ទប់សម្រាប់ប្រុសកំណាន់ផង។ គាត់ត្រូវគេចាត់ទុកជាអ្នកល្មោភស្នេហ៍បំផុតក្នុងចំណោម ១៥ ជំនាន់នៃ Tokugawa ។
៦. មេទ័ព Ienobu Tokugawa
រូបភាព https://netlab.click/jphistory/65
លោកមេទ័ព Ikunobu Tokuwaga មានរូបសម្បត្តិលេចធ្លោ គាត់មានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ៤ នាក់ និងកូន ៦ នាក់។ ក្រៅពីនេះគាត់ជាមនុស្សសុភាពរាបសា ស្ងប់ស្ងាត់ និងមានសំណាង។
៧. មេទ័ព Tokugawa Ietsugu
រូបភាព https://netlab.click/jphistory/65
លោកមេទ័ពរូបនេះគ្មានប្រពន្ធ និងកូននោះទេ គាត់ក្លាយជាមេទ័ពនៅអាយុ ៤ ឆ្នាំ ហើយទទួលមរណភាពនៅអាយុ ១០ ឆ្នាំ។
៨. មេទ័ព Yoshimune Tokugawa
រូបភាព https://netlab.click/jphistory/65
គាត់មានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ៦ នាក់ និងកូន ៥ នាក់។ រាល់ពេលដែលគាត់ចេញទៅក្រៅតែងតែទាក់ទងលួងលោមស្ត្រី ជាពិសេសចូលចិត្តយកស្រ្តីជនបទធ្វើជាប្រពន្ធចុង។ អ្វីដែលចម្លែកគឺបន្ទប់គេងរបស់គាត់តិចព្រោះគាត់យល់ថា “ស្រីស្អាតនៅកន្លែងណាក៍ស្អាត” ។
៩. មេទ័ព Ieshige Tokugawa
រូបភាព https://netlab.click/jphistory/65
លោកមេទ័ពមានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ២ នាក់ និងកូន ២ នាក់។ ក៏មានពាក្យចចាមអារាមថាគាត់ជា Gay ដូច្នេះតើកូនជារបស់អ្នកណា?
១០. មេទ័ព Ienari Tokugawa
រូបភាព https://netlab.click/jphistory/65
លោកមេទ័ពមានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ១៦ នាក់ (គេនិយាយថាមានច្រើនជាង ៤០ នាក់) ។ នេះជាបុរសដ៏កម្រមួយរូបតាំងពីដើមអត្ថបទរហូតមកដល់ពេលនេះ។ គាត់ស្រឡាញ់ស្ត្រីណាស់ ស្រីស្នេហ៍របស់គាត់ក៏ច្រើនបំផុតផងដែរ គាត់មានកូនចំនួន ៥៣ នាក់។
១១. មេទ័ព Ieyoshi Tokugawa
រូបភាព https://netlab.click/jphistory/65
លោកមេទ័ពមានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ៨ នាក់ និងកូនចំនួន ២៧ នាក់។ ចំណុចដែលគួរអោយចាប់អារម្មណ៍គឺមេទ័ពមានកូនច្រើនជាងប្រពន្ធ។ គាត់ក៏ជាមនុស្សគោរពស្រលាញ់ស្រ្តីផងដែរ។
១២. មេទ័ព Iesada Tokugawa
រូបភាព https://netlab.click/jphistory/65
លោកមេទ័ពមានប្រពន្ធដើមម្នាក់ ប្រពន្ធចុងម្នាក់ ហើយគ្មានកូនទេ។ តាមពិតសុខភាពរបស់មេទ័ពខ្សោយ មានគេកត់ត្រាថាគាត់មានជំងឺខួរក្បាល។ ដូច្នេះគ្រួសារខំរកប្រពន្ធអោយគាត់ដើម្បីមានអ្នកស្នងតំណែង។
១៣. មេទ័ព Iemochi Tokugawa
រូបភាព https://netlab.click/jphistory/65
ប្រហែលជានេះជាបុរសដែលស្មោះបំផុតមានប្រពន្ធតែម្នាក់ ហើយគ្មានកូន។ គាត់មិនយកប្រពន្ធចុងដោយសារតែមានទំនាក់ទំនងល្អជាមួយភរិយា ជាមេទ័ពដ៏ល្អមួយរូប។
១៤. មេទ័ព Yoshinobu Tokugawa
រូបភាព https://netlab.click/jphistory/65
នេះជាមេទ័ពចុងក្រោយនៃជំនាន់ Tokugawa គាត់មានប្រពន្ធដើមម្នាក់ ប្រពន្ធចុង ៣ នាក់ និងកូនចំនួន ២១ នាក់។ ប៉ុន្តែការកត់ត្រាថាក្រោយពេលគាត់លាលែងពីតំណែង គាត់រើសប្រពន្ធចុងបន្ថែមដូច្នេះចំនួនប្រពន្ធចុងមានច្រើន។ ទោះជាយ៉ាងណាលោកមេទ័ពស្រលាញ់តែ ២ នាក់ព្រោះក្រោយពេលគាត់លាលែងពីតំណែងប្រាក់ក្នុងផ្ទះក៏មិនសល់ ប្រពន្ធ និងកូនៗទាំងអស់ត្រូវរស់នៅក្នុងផ្ទះតែមួយ ប៉ុន្តែសំណាងព្រោះទំនាក់ទំនងរវាងពួកគេល្អ។
អស់រយៈពេល ១៤ ជំនាន់នៃ Tokugawa លោកមេទ័ពខ្លះមានប្រពន្ធច្រើន លោកមេទ័ពខ្លះគ្មានចំណង់លើស្រ្តី អ្នកខ្លះស្លាប់តាំងពីក្មេង ហើយអ្នកខ្លះទៀតស្មោះនឹងប្រពន្ធ។ តើអ្នកយល់យ៉ាងណាចំពោះលោកមេទ័ពទាំងនេះ?
Kengo Abe