មន្ទីរពេទ្យនៅ Kobe ត្រូវគេលួចម៉ាសប្រើក្នុងបន្ទប់វះកាត់អស់ចំនួន ៦០០០ ម៉ាស
នៅក្នុងដំណាក់កាលនេះម៉ាសជាវត្ថុដែលសំខាន់បំផុត។
ដោយសារតែការគំរាមកំហែងដែលបណ្តាលមកពីវីរុស COVID-19 ប្រទេសជប៉ុនត្រូវប្រឈមនឹងបញ្ហាកង្វះម៉ាស។ វាមិនត្រឹមតែជាដំណឹងអាក្រក់ចំពោះអ្នកដែលខ្លាចជំងឺប៉ុណ្ណោះទេ ថែមទាំងអ្នកដែលមានទម្លាប់ពាក់ម៉ាសរក្សាអោយមុខកក់ក្តៅផងដែរ។
ថ្មីៗនេះមន្ទីរពេទ្យមួយនៅ Kobe បាត់ម៉ាសប្រើក្នុងបន្ទប់វះកាត់ចំនួន ៦០០០ ម៉ាស។ ប្រភេទម៉ាសនេះជួយការពារវីរុសក្នុងខ្លួនរបស់អ្នកជំងឺឆ្លងបុគ្គលិកពេទ្យ។ មនុស្សជាច្រើនប្រហែលជាគិតថាម៉ាសប្រភេទនេះមានប្រសិទ្ធភាពខ្ពស់អាចការពារពួកគេពីការរីករាលដាលដ៏គួរឱ្យភ័យខ្លាចនៃរោគរាតត្បាតនេះ។
រូបភាព https://soranews24.com/2020/02/20/kobe-hospital-robbed-of-6000-surgical-masks/
ដោយសារតម្រូវការខ្ពស់ម៉ាសដែលហាក់ដូចជាធម្មតាឥឡូវនេះបានក្លាយជាទំនិញកម្រនៅប្រទេសជាច្រើន។ រហូតដល់ថ្នាក់បង្កជាទង្វើលួចផងដែរ។
នៅថ្ងៃទី ១៣ ខែកុម្ភៈគេប្រទះឃើញ ៤ ករណីលួចម៉ាសមុខ ក្នុងនោះម៉ាសចំនួន ៦០០០ ត្រូវបាត់ដែលគិតជាទឹកប្រាក់សរុប ៤ មុឺនយ៉េន។ យោងតាមការប៉ាន់ស្មានគោលបំណងនៃការលួចអាចយកទៅលក់បន្តក្នុងតម្លៃខ្ពស់។
រហូតដល់មន្ទីរពេទ្យអាចធានានូវចំនួនម៉ាសដែលចាំបាច់ អ្នកត្រូវប្រាកដថាអ្នកមិនគាំទ្រទង្វើផ្ទុកទំនិញបែបនេះ។ សូមមេតាទិញម៉ាសនៅហាងដែលផ្លូវការឬអ្នកក៏អាចប្រើម៉ាសក្រណាត់ជំនួសវិញ។
លើសពីនេះប្រើម៉ាសមិនមែនជាមធ្យោបាយតែមួយគត់អាចការពារអ្នកពីជំងឺឆ្លងទេ។ អ្នកត្រូវជៀសវាងកន្លែងដែលមានមនុស្សច្រើន លាងដៃអោយបានញឹកញាប់ និងរក្សាអនាម័យរាងកាយឱ្យបានល្អ។
Sacchan