រឿងគំនូរជីវចលរបស់អ្នកនិពន្ធ Fujiko. F. Fujio ដែលមិនមែន​សម្រាប់កុមារ

អ្នករាល់គ្នាស្គាល់ហើយថា Mangaka Fujiko. F. Fujio ល្បីព្រោះតែស្នាដៃ Doraemon ធ្លាប់ត្រូវគេចាត់ទុកជារឿងគំនូរជីវចលសម្រាប់កុមារ។ ជាការពិតណាស់ក្នុងរឿងមានអត្តន័យអប់រំយ៉ាងជ្រាលជ្រៅ សូម្បីតែមនុស្សធំក៏មិនសូវជាចាប់អារម្មណ៍ដែរ។ ជាទូទៅស្នាដៃគំនូររបស់លោក Fujiko. F. Fujio សាមញ្ញ ខ្លឹមសារកំប្លែងទាក់ទាញកុមារ។

ប្រសិនបើអ្នកធ្លាប់ទស្សនា Manga “Minotaur” (ឈ្មោះដើម៖ ミノタウロスの皿) របស់អ្នកនិពន្ធ Fujiko. F. Fujio អ្នកអាច​នឹង​មាន​អារម្មណ៍ថាស្នាដៃនេះមិនមែន​សម្រាប់កុមារ។

រូបភាព https://www.amazon.co.jp/ミノタウロスの皿-VHS/dp/B00005GDPV

ហេតុអ្វីបានជាយើងនិយាយដូច្នេះ? ស្នាដៃនេះពិតជាពិសេសបង្ហាញអំពីទស្សនវិជ្ជានៃភាពខុសគ្នា ទោះបីពេល​ខ្លះមើលទៅគួរអោយខ្លាច។

ស្នាដៃនិពន្ធរបស់លោកត្រូវបានបោះពុម្ពជាលើកដំបូងនៅឆ្នាំ ១៩៦៩ ប្រហែលកន្លះសតវត្សរ៍មុន ប៉ុន្តែ​ក្រោយ​រយៈពេល ៥០ ឆ្នាំនៅតែចាត់ទុកជាស្នាដៃដ៏ពិសេស។

សាច់រឿងនិយាយ​អំពី៖ តួអង្គឯកកំពុងធ្វើដំណើរលើអវកាស ដោយសារយានអវកាសមាន​បញ្ហាទើបត្រូវ​ចុះចតនៅ​លើភពចម្លែកមួយ។

នៅលើភពនោះមានកុលសម្ព័ន្ធ (Zun) និង (Usu) រស់នៅជាមួយគ្នា។ ទោះជាយ៉ាងណាកុលសម្ព័ន្ធ (Zun) នាំមុខ (Usu) ផ្នែកស្បៀងអាហារមានន័យថាភពនេះសុីសាច់មនុស្ស។

តួអង្គឯកលង់ស្រឡាញ់នារីម្នាក់ឈ្មោះ Minoa នៃកុលសម្ព័ន្ធ Usu ដែល​បាន​ជួយគាត់យ៉ាងច្រើន។ ដោយអកុសល Minoa បាន​ក្លាយជាវត្ថុដង្វាយក្នុងពិធីដែលមានឈ្មោះថា “អាហាររបស់ Minotaur”

តួអង្គឯកព្យាយាមបញ្ចុះបញ្ចូល Minoa រត់គេចខ្លួនកុំអោយគេសម្លាប់ ប៉ុន្តែនាងបដិសេធ។ នាងនិយាយថា “ទោះ​ជាយ៉ាងណាក៏ខ្ញុំត្រូវ​ស្លាប់ ខ្ញុំចង់ស្លាប់ដោយរុងរឿងត្រូវ​គេចុះ​ក្នុង​បញ្ជឺប្រវត្តិសាស្ត្រ” ។

ជាការពិតណាស់តួអង្គឯកមិន​ទទួលយកផ្នត់គំនិតនេះឡើយ គាត់ទៅគ្រប់ទីកន្លែងដើម្បីរកវិធីជួយ Minoa តែបរាជ័យ។

ទីបំផុត Minoa នៅតែ​ត្រូវគេសុីសាច់តាមបទបញ្ជា។ ទិដ្ឋភាពនេះពិតជាគួរឱ្យរន្ធត់ណាស់ដែលចាត់ទុកជារឿងសម្រាប់កុមារ។

ចុងក្រោយពេលក្កែតមកដើម្បីជួយសង្គ្រោះតួអង្គឯក គាត់ញ៉ាំសាច់អាំងទាំងទឹកភ្នែក។

រូបភាព https://dic.pixiv.ne

ចំណុចដែលគួរអោយកត់សម្គាល់

វគ្គបញ្ចប់ប្រើរូបភាព​សាច់អាំង៖

តួអង្គឯកធ្លាប់រិះគន់ទង្វើរបស់កុលសម្ព័ន្ធសុីសាច់មនុស្សឃោរឃៅព្រៃផ្សៃ។ ប៉ុន្តែនៅទីបញ្ចប់ពេល​តួអង្គវិលត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ គាត់បានបង្ហាញអាកប្បកិរិយាដែលធ្លាប់រិះគន់គេ។ ទោះជាយ៉ាង​ណា​អ្នក​ត្រូវទទួល​យកភាព​ខុសគ្នា។ គ្មាន​អ្វីអាច​វិនិច្ឆ័យថាទង្វើនោះត្រឹមត្រូវឬខុសនោះទេ។ អ្នកមិន​រស់​នៅក្នុងសម័យ​នោះគ្មានសិទ្ធិ​វាយតម្លៃឡើយ។

ចំណុចដែល​គួរអោយកត់សម្គាល់ផ្សេងទៀតគឺកុលសម្ព័ន្ធ Zun មិន​វាយ​តម្លៃចំពោះទង្វើរបស់តួអង្គឯកទេ ប៉ុន្តែផ្ទុយទៅវិញទទួលគាត់ដូចជាភ្ញៀវ។ ទាំង​នេះ​ផ្ទុយ​នឹង​ទង្វើរបស់តួអង្គពេលវាយតម្លៃប្រឆាំងនឹងរបៀបរស់នៅ និងទស្សនៈផ្ទាល់របស់ពួកគេ។

ជាការពិតណាស់តួអង្គមាន​អារម្មណ៍ឈឺចាប់ ប៉ុន្តែទុក្ខវេទនារបស់បុគ្គលម្នាក់មិនមានន័យថាត្រូវផ្លាស់ប្តូរច្បាប់សង្គមទេ។

ឧបមាថាកុលសម្ព័ន្ធ Zun មិនទទួលយកតួអង្គឬគាត់មិន​អាចវិលត្រឡប់ទៅផែនដីវិញឬសង្គ្រាមរវាងភពទាំងពីរផ្ទុះឡើង។ អ្នក​ត្រូវ​ដឹងថា​មាន​ភាពខុសគ្នា ទោះបីជាសង្គ្រាមក៏មិន​អាច​វាយ​តម្លៃថាខុសឬត្រូវព្រោះវាផ្តើមចេញមក​ពី​ការប៉ះទង្គិចគ្នា។

សូម្បីតែនៅក្នុងយុគសម័យនេះស្នាដៃនិពន្ធ “អាហាររបស់ Minotaur” ជាតំណាងនៃភាពខុស​គ្នាបង្ហាញអំពីការយល់​ឃើញ​។

ប្រភព Quora

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: