ចូលរួមពិធីបុណ្យនិទាឃរដូវទាំង ៨ នៅប្រទេសជប៉ុន
និទាឃរដូវគឺជាការចាប់ផ្តើមឆ្នាំថ្មី ប្រជាជនជប៉ុនច្រើនរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍ជាច្រើនដើម្បីទទួលឆ្នាំថ្មីប្រកបដោយសន្តិភាព និងសុភមង្គល ។ នៅក្នុងអត្ថបទនេះ Tabikobo សូមចែករំលែកសកម្មភាព និងព្រឹត្តិការណ៍ដែលប្រារព្ធឡើងនៅនិទាឃរដូវ (ចាប់ពីខែមីនាដល់ឧសភា) ដូច្នេះអ្នកអាចរៀបចំកាលវិភាគទេសចរណ៍ជប៉ុនរបស់អ្នក។
ពិធីបុណ្យ Omizutori (ពិធីទទួលទឹក) – ថ្ងៃទី ១ ដល់ ១៤ ខែមីនា
ពិធីសម្អាតរបស់ពុទ្ធសាសនិកជនប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំពីថ្ងៃទី ១ ដល់ ១៤ ខែមីនា នៅវត្ត Todaiji ខេត្ត Nara ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងអស់រយៈពេលជាង ១២៥០ ឆ្នាំមកហើយជាព្រឹត្តិការណ៍មានអាយុកាលយូរជាងគេនៅប្រទេសជប៉ុន។ ព្រឹត្តិការណ៍ជាច្រើនប្រារព្ធធ្វើឡើងក្នុងឱកាសនេះពិសេសបំផុតគឺ Otaimatsu – ពន្លឺភ្លើងត្រូវបានគេរៀបតាមបណ្តោយផ្លូវប្រហែល ៦ ម៉ែត្រទៅ ៨ ម៉ែត្រ បន្ទាប់មកយកទៅវិមាន Nigastudo ដើម្បីអោយអ្នកជឿអាចទស្សនា។ ផេះដែលធ្លាក់គេចាត់ទុកដូចជាទេវតាប្រទានពរដល់អ្នកដែលចូលរួមក្នុងឆ្នាំថ្មីប្រកបដោយសុខសន្តិភាព និងសុភមង្គល។
ពិធីបុណ្យ Inuyama – ចុងសប្តាហ៍ទីបីនៃខែមេសា
ប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Inuyama ខេត្ត Aichi ។ ចំណុចពិសេសនៃពិធីបុណ្យនេះគឺក្បួនដង្ហែរចំនួន ១៣ គ្រែស្នែងដែលគេហៅថា “Yama” មានព្យួរគោម។ ក្បួនដង្ហែរជុំវិញទីក្រុងជាមួយការសម្តែងអាយ៉ង Karakuri ជាមួយសម្លេងខ្លុយ និងស្គរ។ ពេលរាត្រីចង្កៀងគោមត្រូវបានបំភ្លឺរួមជាមួយទេសភាពផ្កាសាគូរ៉ាធ្វើអោយទិដ្ឋភាពកាន់តែស្អាតហើយទាក់ទាញ។
ពិធីបុណ្យ Kanamara (ពិធីបុណ្យលិង្គ) – ថ្ងៃអាទិត្យដំបូងក្នុងខែមេសា
ប្រារព្ធធ្វើឡើងនៅវិហារ Kanayama ខេត្ត Kawasaki ជាមួយនឹងប្រធានបទពិធីបុណ្យ Kanamara នេះគឺ “លិង្គ” វត្ថុទាំងអស់ដូចជារូបសំណាក ស្ករគ្រាប់ បន្លែ មើមសុទ្ធតែធ្វើរូបលិង្គ។ អត្ថន័យនៃពិធីបុណ្យនេះគឺដើម្បីបួងសួងសុំអោយកូនចៅសម្រាលកូនបានសុខ ការពារពីជំងឺសើរស្បែក ហើយក្រុមគ្រួសារមានសុភមង្គល។ ទោះបីជាពិធីបុណ្យនេះប្រារព្ធធ្វើឡើងតាំងពីសម័យ Edo ប៉ុន្តែវាទាក់ទាញចំណាប់អារម្មណ៍ និងអ្នកទស្សនាជាច្រើនមកចូលរួម។
ពិធីបុណ្យ Takayama – ថ្ងៃទី ១៤ ដល់ ១៥ ខែមេសា
ជាឈ្មោះនៃពិធីបុណ្យ Sanno នៅនិទាឃរដូវ (ថ្ងៃទី ១៤ និង ១៥ ខែមេសា) និងពិធីបុណ្យ Hachiman នៅរដូវស្លឹកឈើជ្រុះ (ថ្ងៃទី ៩ និង ១០ ខែតុលា) នៅទីក្រុង Takayama ខេត្ត Gifu ។ ពិធីបុណ្យទាំងពីរចាប់ផ្តើមនៅពាក់កណ្តាលសតវត្សទី ១៦ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺ Yatai ទាំង ១២ – គ្រែស្នែងពណ៌ស្រស់ឆើតឆាយ តុបតែងជាមួយ Karakuri Ningyo (តុក្កតាអាចធ្វើចលនា និងរាំ) មនុស្សជាច្រើនរង់ចាំទទួល ក្បួនដង្ហែរជុំវិញទីក្រុង Takayama ពីម៉ោង ៩ និងបញ្ចប់នៅម៉ោង ១៨ រយៈពេលពីរថ្ងៃ។
ពិធីបុណ្យ Hakata Dontaku – ថ្ងៃទី ៣ ដល់ ៤ ខែឧសភា
ជាពិធីបុណ្យធំបំផុតរបស់ប្រទេសជប៉ុនមានប្រវត្ដិសាស្ដ្រជាង ៨០០ ឆ្នាំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Fukuoka ។ ប្រជាជនរស់នៅទីក្រុង Fukuoka តាំងពីក្មេងរហូតដល់ចាស់រៀបចំសម្លៀកបំពាក់ប្លែកៗដើម្បីចូលរួមដង្ហែរក្បួន ជាមួយគ្នានេះដែលមានសាលារៀន និងអាជីវកម្មជាច្រើនដង្ហែរក្បួនឆ្លងកាត់មហាវិថី Meiji និងតំបន់ Dontaku ។ អ្នកទស្សនាក៏អាចចូលរួមក្បួនដង្ហែរ និងរបាំសម្តែងដ៏ធំមានឈ្មោះថា So-odori ។
ពិធីបុណ្យ Aoi – ថ្ងៃទី ១៥ ខែឧសភា
ពិធីបុណ្យផ្កា hollyhock – ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗទាំងបីប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅ Kyoto ។ ពិធីបុណ្យពីរផ្សេងទៀតគឺ Jidai Matsuri និង Gion Matsuri ។ ចំណុចពិសេសនៃពិធីបុណ្យនេះគឺថាមានមនុស្សជាង ៥០០ នាក់ស្លៀកពាក់តាមបែបអភិជននៅសម័យ Heian (៧៩៤-១១៨៥) ក្បួនដង្ហែរ និងគ្រែស្នែងត្រូវបានគេតុបតែងដោយស្លឹក Aoi (Hollyhock) ។ នេះគឺជាព្រឹត្តិការណ៍ដែលមានការរៀបចំដ៏ឱឡារិក និងធំបំផុតនៅក្នុងប្រទេសជប៉ុន បន្សល់ទុកពីសម័យ Heian រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសពិធីបុណ្យនេះនៅតែរក្សានូវលក្ខណៈវប្បធម៌បុរាណដូចជាការប្រកួតបាញ់ព្រួញលើខ្នងសេះ ការប្រយុទ្ធដាវ -ល-។
ពិធីបុណ្យ Sanja – ចុងសប្តាហ៍ទី ៣ នៃខែឧសភា
ពិធីបុណ្យប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រាសាទព្រះវិហារ Asakusa (Sensoji) ស្រុក Asakusa ទីក្រុងតូក្យូ ជាមួយនឹងអត្ថន័យគោរពដល់អ្នកនេសាទ និងព្រឹទ្ធាចារ្យក្នុងភូមិពេលទម្លាក់សំណាញ់ស្រង់បានរូបសំណាកព្រះពុទ្ធចាស់មួយ។ លក្ខណៈពិសេសនៃពិធីបុណ្យនេះគឺក្រុមជនពាល Mafia (Yakuza) និងប្រជាជនដែលចូលរួមក្នុងក្បួនដង្ហែរគ្រែស្នែង Mikoshi ដង្ហែរជុំវិញមានមនុស្សអ៊ូអរ។
ពិធីបុណ្យ Sumo – ខែមីនានៅ Osaka ខែឧសភានៅតូក្យូ
កីឡា Sumo តំណាងអោយវប្បធម៌ និងសាសនារបស់ជនជាតិជប៉ុន។ ដើម្បីចូលរួមក្នុងការប្រកួតកីឡាករចំបាប់ Sumo ត្រូវឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាក។ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តក្នុងរដូវបុណ្យ Sumo អ្នកអាចទស្សនាកីឡាករចំបាប់អាជីពបង្ហាញទេពកោសល្យរបស់ពួកគេក្នុងការប្រកួត។
Tabikobo