ច្បាប់ពីបុរាណបង្កើតជាទម្លាប់រស់នៅប្រកបដោយសាមគ្គីភាពរបស់ជនជាតិជប៉ុន

ប្រជាជនជប៉ុនចូលចិត្ត​ភាព​ស្ងប់ស្ងាត់ ហើយ​ក៏​មិន​សូវ​ជាមុឺងម៉ាត់ដែរ។ យើង​មិន​អាច​វាយ​តម្លៃថាចរិក​លក្ខណៈ​ទាំ​ង​នេះ​ល្អ ឬអាក្រក់ឡើយ ប៉ុន្តែមានចរិតលក្ខណៈពិសេស​មួយ​ដែលជនជាតិជប៉ុនទាំងអស់សុទ្ធតែមាន នោះគឺរស់ដើម្បីសហគមន៍។ មិនមែនជារឿងចៃដន្យទេដែលប្រជាជនជប៉ុនប្រកាន់​ខ្ជាប់ចរិតបែបនេះទេ។ គ្រប់​យ៉ាង​សុទ្ធតែ​មានមូលហេតុ​តាំងពីបុរាណមក។

តើជនជាតិជប៉ុនដែលនៅជុំវិញអ្នកមានលក្ខណៈបែបនេះទេ?

នៅជប៉ុន​មា​ន​ច្បាប់​មួយ​ដែលមិន​ធ្លាប់ផ្លាស់ប្តូរ ទោះបីច្បាប់នៃសម័យ​កាលនីមួយៗ​មានការផ្លាស់ប្តូរ ប៉ុន្តែ​គំនិតសំខាន់នៅតែ​រក្សាដដែលគឺ “ក្រុម​មនុស្សទាំង ៥” ។ ច្បាប់នេះមានតាំងពី ១៥០០ ឆ្នាំមុន យើងនឹងពន្យល់អ្នកអំពីលក្ខណៈពិសេសរបស់ប្រជាជនជប៉ុន។

នៅសម័យ​បុរាណ​មាន​ច្បាប់ស្តីអំពីសួយសារអាករដូចជាច្បាប់ពន្ធសព្វថ្ងៃ។ សួយសារអាករអាចជាប្រាក់ ឬអង្ករ​បង់​ជូន​រដ្ឋាភិបាល។ បើគ្មានច្បាប់សួយសារអាករទេ ក្រុមអ្នកកាន់អំណាចក៏មិន​មាន​ដែរ ដូច្នេះ​ច្បាប់នេះ​មានសារៈ​សំ​ខាន់​ណាស់។ ទោះជាយ៉ាងណា តាមទស្សនអ្នកដែល​ត្រូវ​បង់សួយសារអាករប្រាកដជាមិន​ស្ម័គ្រចិត្តទាំងស្រុងឡើយ។ នេះជាមូល​ហេតុ​មនុស្សជាច្រើន​កុហកថា គ្មានស្បៀងគ្រប់​គ្រាន់ដើម្បីរួចផុតពីការបង់ពន្ធ។ សព្វថ្ងៃមានមនុស្សជាច្រើនប្រើវិធីនេះដើម្បីគេចពន្ធ។

បញ្ហាត្រួតពិនិត្យមិនត្រូវ​បានរឹតបណ្តឹង ដូច្នេះមនុស្សជាច្រើនអាចគេចពន្ធ។ ហេតុនេះច្បាប់ក្រុម​មនុស្សទាំង ៥ ត្រូវ​បាន​បង្កើតឡើង។

ចំនួន ៥ គ្រួសារដែល​រស់​នៅក្នុង​ភូមិតែមួយបង្កើតជាក្រុមមួយ​​ ប្រសិន​បើគ្រួសារមួយធ្វើខុស ក្រុមគ្រួសារទាំង ៥ នឹងត្រូវទទួលទណ្ឌកម្ម។ ដូច្នេះទោះបីមនុស្សម្នាក់​ធ្វើ​ខុសក៏មនុស្ស ៤ នាក់ផ្សេងទៀតត្រូវរងផលប៉ះពាល់ដែរ។ ទម្រង់​​​ច្បាប់​​នេះបង្កើតជាទម្លាប់គ្រប់គ្រងខ្លួនឯង។

រូបភាព https://twitter.com/dj__nobunaga/status/898426974682488834

មិន​ត្រឹមតែបញ្ហាបង់​ពន្ធប៉ុណ្ណោះទេ ប្រទេសជប៉ុនធ្លាប់លុបបំ​បាត់គ្រីស្ទសាសនា។ មូលហេតុ​​លុបបំ​បាត់នឹងពន្យល់នៅក្នុងអត្ថបទផ្សេង ប៉ុន្តែទម្រង់ច្បាប់ក្រុមមនុស្សទាំង ៥ នេះបើមាន​អ្នក​លួចអធិស្ឋាននឹង​ត្រូវ​គេ​រក​ឃើញ។

ទម្រង់​ច្បាប់​នេះចាក់ឫសនៅក្នុងសង្គមជប៉ុនអស់រយៈពេលជាយូរមកហើយ បង្កើតជាទម្លាប់មិនរំខានដល់អ្នកជិត​ខាងក៏ដូចជាអ្នកដែលនៅក្នុងក្រុម។

អំឡុងសង្គ្រាមលោកលើកទី ២ ទម្រង់​ច្បាប់​នេះប្តូរឈ្មោះទៅជាក្រុមអ្នកជិតខាងវិញ។ មួយ​ក្រុមចាប់ពី ៥ ទៅ ១០ គ្រួសារធ្វើការរួមគ្នាដើម្បីបង្កើនផលិតកម្ម និងផ្គត់ផ្គង់ស្បៀងអាហារទៅសមរភូមិ។ ក្រៅពីគោលបំ​ណង​ខាង​លើ​ បង្កើតជាក្រុមដើម្បី​រក​រនុកក្នុងផងដែរ។

ក្រោយ​សង្រ្គាម​ទម្រង់​ច្បាប់នេះក៏ផ្លាស់ប្តូរ ប៉ុន្តែ​ទំនួល​ខុស​ត្រូវ​សាមគ្គីភាពនេះនៅតែមានរហូតមកដល់សព្វថ្ងៃ។

ប្រហែលមូលហេតុនេះជាទូទៅមួយ​ក្រុម​មាន​សមាជិក​ ៥ នាក់។

រូបភាព https://japaneseclass.jp/dictionary/%E4%BA%94%E4%BA%BA%E7%B5%84

ខ្ញុំ​ធ្លាប់លេង​ក្នុង​ក្រុមបាល់ទះកាលពី​នៅរៀន។ នៅពេលនោះ Senpai ម្នាក់​ជក់បារី មិនត្រឹមតែ Senpai នោះត្រូវពិន័យក្រុមទាំងមូលក៏ត្រូវទទួលទណ្ឌកម្មដែរ។

ដោយសារតែទំនួលខុសត្រូវខ្ពស់ទើបជនជាតិ​ជប៉ុនអាចរស់នៅជាមួយគ្នាប្រកបដោយសាមគ្គីភាព។ ទោះជាយ៉ាង​ណា​ ការពារក្រុមក៏ដូចជាការពារបុគ្គលដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: