តើអត្តន័យពិតនៃបទចម្រៀង “ម្ទេសផ្លោកក្រហម” របស់អ្នកនិពន្ធ Kenshi Yonezu ជាអ្វី?
បទចម្រៀង “ម្ទេសផ្លោកក្រហម” (Paprika) របស់អ្នកនិពន្ធ Kenshi Yonezu គឺជាបទចម្រៀងលើកទឹកចិត្តព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ ដែលមនុស្សជាច្រើនចូលចិត្តមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមនុស្សនៅជុំវិញពិភពលោកក៏ចូលចិត្តដោយសារបទចម្រៀងស្រួលស្តាប់ ពិរោះ និងរំភើបចិត្ត។
ទោះជាយ៉ាងណាមានសំណួរជាច្រើនលើកឡើងទាក់ទងនឹងទំនុកច្រៀងនៃបទចម្រៀង។ ហេតុអ្វីបានជាមានឃ្លា “hallelujah” ? ក្រៅពីនេះនៅមានចំណុចពិសេសជាច្រើនផ្សេងទៀតក្នុងបទចម្រៀងដូចជាឃ្លាបន្ទរដ៏ល្បី “ម្ទេសផ្លោកក្រហម – នៅពេលផ្កាចាប់ផ្តើមរីក” ។
នៅប្រទេសជប៉ុនពាក្យ “paprika” គឺជាឈ្មោះហៅរួមនៃក្រុមរុក្ខជាតិ capsicum annum ដែលតំណាងដោយម្ទេសផ្លោកក្រហម។ ទោះបីប្រភេទរុក្ខជាតិនេះគេផ្តោតសំខាន់ទៅលើផ្លែ ប៉ុន្តែវាមានផ្កាពណ៌សក៏ស្អាតណាស់ដែរ។
Blogger Nobuhiko Izumi បានចែករំលែកគំនិតរបស់គាត់ចំពោះបទចម្រៀង។ នៅក្នុងភាសាជប៉ុនគេសរសេរថា “hana ga saitara” (នៅពេលដែលផ្ការីក … ) ។ គួរអោយភ្ញាក់ផ្អើល “Hana wa Saku” ក៏ជាឈ្មោះនៃបទចម្រៀងសប្បុរសធម៌រំលឹកដល់ជនរងគ្រោះមហន្តរាយឆ្នាំ ២០១១ នៅភាគឦសានប្រទេសជប៉ុន។
បទចម្រៀងនេះត្រូវបាននិពន្ធចេញពីទស្សនរបស់អ្នកស្លាប់ក្នុងគ្រោះមហន្តរាយ។ ចូរចងចាំរឿងនេះ ស្តាប់បទ Paprika វិញម្តងយើងអាចស្រមៃឃើញថាអ្នកដែលស្លាប់និយាយថាសូមកុំឈឺចិត្ត ពួកគេបានរកឃើញកន្លែងរបស់ពួកគេ សូមទុកអោយដួងចិត្តរបស់អ្នកបានធូរស្បើយ!
ក្រៅពីនេះទិដ្ឋភាពវាលស្មៅដែលពេញទៅដោយពន្លឺព្រះអាទិត្យច្រើនតែជានិមិត្តរូបនៃឋានសួគ៌ក្នុងគំនិតរបស់ជនជាតិជប៉ុន។
តើមានអ្វីទាក់ទងនឹងម្ទេសផ្លោកក្រហម? ដើម្បីពន្យល់ពីរឿងនេះ Nobuhiko Izumi បានដកស្រង់អត្ថន័យនិមិត្តរូបប្រភេទផ្កានេះ។ ជនជាតិជប៉ុនជឿថាផ្កានីមួយៗជានិមិត្តរូបអោយអ្វីមួយហៅថា hanakotoba (ពាក្យរបស់ផ្កា) ។ ប្រសិនបើផ្កា Bunch-flowered daffodil តំណាងឱ្យការគោរព ផ្កា Lily តំណាងឱ្យភាពថ្លៃថ្នូ ចំណែកផ្កាម្ទេសផ្លោកក្រហមមានន័យថា “ខ្ញុំនឹងមិនភ្លេចអ្នក”។
Blogger ក៏បានលេងបទចម្រៀងនៅលើព្យាណូផងដែរ កថាខណ្ឌទីមួយផ្អែកលើទំនុក F # m ដែលត្រូវបានអ្នកនិពន្ធជនជាតិអាឡឺម៉ង់ឈ្មោះ Johann Mattheson រៀបរាប់ “សម្លេងដង្ហើយហៅ” ។ ប៉ុន្តែដល់ឃ្លាបន្ទរបទចម្រៀងប្តូរទៅជា F# “សម្លេងធូរស្បើយ”។
នោះហើយជាមូលហេតុដែលអ្នកអាចមានអារម្មណ៍បទភ្លេងទុក្ខព្រួយ និងភាពបរិសុទ្ធនៃបទចម្រៀងនេះ។
ទោះជាយ៉ាងណានៅក្នុងវីដេអូណែនាំចលនារាំមានឈ្មោះថា Yurei (ព្រលឹងខ្មោចជាភាសាជប៉ុន) ។
https://www.youtube.com/watch?v=hjUykdo1l_w&feature=emb_err_watch_on_yt (ចុចលើតំណរភ្ជាប់ដើម្បីមើល Youtube របស់ NHK)
ដូច្នេះនៅពេលសម្ភាសអំពីអត្ថន័យនៃបទចម្រៀង Yonezu មិននិយាយអំពីអត្តន័យខាងលើទេ។ គាត់គ្រាន់តែនិយាយថាបទចម្រៀងនេះរំលឹកពីអនុស្សាវរីយ៍កាលពីវ័យកុមារនៅជនបទជប៉ុន។ ទន្ទឹមនឹងនេះមនុស្សជាច្រើនចាត់ទុកអត្តន័យនៃមរណភាពក្នុងស្នាដៃសិល្បៈ។ ធ្លាប់មានអ្នកវិភាគអត្តន័យ “អ្នកជិតខាងរបស់ខ្ញុំគឺ Totoro” ឬ Pokemon ក៏ទាក់ទងនឹងការស្លាប់ផងដែរ។ ការចង់ដឹងចង់ឃើញអំពីជីវិតក្រោយស្លាប់ក៏ជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សដែរ។
ប៉ុន្តែមិនសមហេតុផលទេ មិនអាចមានរឿងចៃដន្យច្រើនតាំងពីទំនុកចម្រៀង ចលនារាំបែបនេះឡើយ។ ប្រសិនបើ Yonezu មានបំណងបន្ថែមអត្តន័យដ៏ជ្រាលជ្រៅនេះទៅក្នុងចម្រៀងកុមារគាត់ពិតជាមនុស្សពូកែម្នាក់។
តើអ្នកគិតយ៉ាងណាចំពោះបទចម្រៀងនេះ?
Sacchan