នៅជប៉ុនបញ្ហាលែងលះពិតជាស្មុគស្មាញ និងត្រូវចំណាយច្រើន
មនុស្សពីរនាក់ស្រឡាញ់គ្នារៀបការគឺជារឿងធម្មតា។ ទោះជាយ៉ាងណា អត្រានៃការលែងលះរបស់គូស្វាមីភរិយានៅជប៉ុនគឺ ៣៥% ។ តើអ្នកដឹងទេថា នៅជប៉ុនមានអ្វីកើតឡើងនៅពេលដែលអ្នកសម្រេចចិត្តលែងលះដែរទេ?
ដំបូងត្រូវប្តូរឈ្មោះ
រូបភាព https://www.w-us.co.jp/html/page07y.html
ប្រជាជនជប៉ុនឲ្យតម្លៃចំពោះគ្រួសារណាស់ ដូច្នេះប្រសិនបើប្តីប្រពន្ធរស់នៅជាមួយគ្នាត្រូវយកត្រកូលតែមួយ ភាគច្រើនភរិយាប្តូរនាមត្រកូលតាមប្តី។ ក្នុងករណីលែងលះគឺវិលមកនាមត្រកូលរបស់ខ្លួនវិញ មិនមែនងាយស្រួលនោះទេ អ្នកត្រូវប្តូរប័ណ្ណបើកបរ លិខិតឆ្លងដែន ឈ្មោះនៅក្រុមហ៊ុន -ល- ពិតជារំខានណាស់។
ដំណើរការសម្រុះសម្រួលមានភាពស្មុគស្មាញ
រូបភាព https://style.nikkei.com/article/DGXZZO46888710T00C19A7000000/
អនុលោមតាមដំណើរការភាគីទាំងពីរត្រូវធ្វើការសម្របសម្រួល។ ប្រសិនបើការសម្រុះសម្រួលបរាជ័យ និងបន្តដំណើរការលែងលះ។ ទោះជាយ៉ាងណា ជម្លោះដែលពាក់ព័ន្ធនឹងកូន ឬទ្រព្យសម្បត្តិត្រូវទទួលការជំនុំជម្រះ។ ភាគីទាំងសងខាងត្រូវជួលមេធាវីម្នាក់ មិនត្រឹមតែប៉ុណ្ណឹង មានអ្នកស៊ើបអង្កេតថាតើភាគីណាមួយសមនឹងឈ្នះ។ ប្រសិនបើលទ្ធផលមិនដូចជាការរំពឹងទុកភាគីចាញ់ច្រើនតែប្តឹងឧទ្ធរណ៍។ ដូច្នេះដំណើរការជំនុំជម្រះអាចមានរយៈពេលច្រើនឆ្នាំ។
បញ្ហាសិទ្ធិ និងកាតព្វកិច្ចចិញ្ចឹមកូន
រូបភាព http://kdkits.jp
ប្រសិនបើប្តីប្រពន្ធមានកូនតូចប្រាកដជាមានបញ្ហា តើអ្នកណាជាអ្នកចិញ្ចឹមកូន? ការលែងលះមានន័យថារស់នៅដាច់ដោយឡែកពីគ្នា ដូច្នេះត្រូវពិចារណាថាតើក្មេងរស់នៅជាមួយអ្នកណា។ មានភ្នាក់ងារស៊ើបអង្កេតដើម្បីបញ្ជាក់ពីបញ្ហាទាក់ទងនឹងសមត្ថភាពហិរញ្ញវត្ថុក៏ដូចជាបរិយាកាសសមស្របក្នុងការចិញ្ចឹមកូន។ ជាការពិតណាស់បំណងផ្ទាល់របស់ក្មេងក៏ត្រូវតែមានការយល់ព្រមផងដែរ ដូច្នេះកុមារនឹងរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ឪពុកម្តាយក្នុងការលែងលះ។
ការបែងចែកទ្រព្យសម្បត្តិ
រូបភាព https://gentosha-go.com/articles/-/3709
តាមច្បាប់របស់ជប៉ុនទ្រព្យសម្បត្តិដែលធ្វើឡើងក្រោមឈ្មោះប្តី និងប្រពន្ធត្រូវបែងចែកជាពីរផ្នែក។ ប្រសិនបើជាសាច់ប្រាក់អាចបែងចែកយ៉ាងស្រួល ចុះបើជាផ្ទះវិញ? លក់ផ្ទះរួចចែកជាពីរ ឬអ្នកដែលជាម្ចាស់កម្មសិទ្ធិផ្ទះត្រូវបង់ថ្លៃពាក់កណ្តាលតាមការកំណត់?
ក្រៅពីនេះប្រសិនបើស្វាមីជាម្ចាស់អាជីវកម្មកាន់កាប់ភាគហ៊ុន ពេលលែងលះចំនួនភាគហ៊ុនក៏ត្រូវបែងចែកដែរ។
ការចំណាយលើការចិញ្ចឹមកូន
រូបភាព http://kdkits.jp
ជាទូទៅតុលាការនឹងសម្រេចសិទ្ធិចិញ្ចឹមកូនឲ្យម្តាយ ប៉ុន្តែចំពោះឪពុករាល់ខែមានកាតព្វកិច្ចផ្តល់ប្រាក់ផ្គត់ផ្គង់កូន។ ចំនួនប្រាក់អាស្រ័យលើប្រាក់ចំណូល និងអាយុរបស់កុមារ។ ក្នុងករណីកុមារអាយុក្រោម ១៤ ឆ្នាំ ប្រាក់ចំណូល ៣,០០០,០០០ យ៉េនត្រូវផ្គត់ផ្គង់ពី ២០,០០០ ទៅ ៦០,០០០ យ៉េនក្នុងមួយខែ។
ប្រសិនបើប្រាក់ចំណូលមានចំនួន ៨,០០០,០០០ យ៉េន ប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី ៨០,០០០ ទៅ ១៤០,០០០ យ៉េនក្នុងមួយខែ។ ហើយអាស្រ័យលើចំនួនកូនរបស់ប្តីប្រពន្ធ ប៉ុន្តែចំនួនប្រាក់នេះពិតជាច្រើន។
ប្រាក់សំណង
រូបភាព https://machicon.jp/ivery/column/46956
ជាទូទៅភាគីដែលទាមទារលែងលះត្រូវបង់ប្រាក់សំណង ប៉ុន្តែភាគច្រើនស្វាមីជាអ្នកបង់។ បញ្ហាសំណងត្រូវវិនិច្ឆ័យផ្អែកលើមូលហេតុនៃការលែងលះ និងប្រាក់ចំណូលរបស់ភាគីទាំងពីរ។ សំណងជាមូលដ្ឋានគឺពី ៥០០,០០០ ទៅ ១០០០,០០០ យ៉េន ក្នុងករណីអំពើផិតក្បត់សំណងចាប់ពី ២ លានទៅ ៣ លានយ៉េន។
នៅពេលដែលគិតដល់រឿងលែងលះ ភាគីច្រើនតែមានអ្នកថ្មី ប៉ុន្តែប្រសិនបើលាតត្រដាងនឹងត្រូវបង់សំណងបន្ថែម។ រឿងនេះច្រើនតែកើតឡើងចំពោះបុរស។ មានករណីខ្លះភាគីខាងស្រីជាអ្នកផិតក្បត់ ប៉ុន្តែអ្នកនៅជុំវិញបែរជានិយាយថា “ក្នុងនាមជាបុរសម៉េចក៏មិនបង់ប្រាក់សំណងពិតជាអាម៉ាស់ណាស់” ។
ខ្ញុំគិតថាបញ្ហាលែងលះនៅកម្ពុជាក៏ប្រឈមនឹងបញ្ហាទាំងនេះដែរ ប៉ុន្តែក្នុងករណីជប៉ុនអ្នកត្រូវមានថវិកាច្រើនទើបហ៊ានស្នើ ឬចុះហត្ថលេខាលើក្រដាសលែងលះ។
យុវជនជប៉ុនច្រើនតែមានអារម្មណ៍ថាមានសម្ពាធពេលនិយាយពីបញ្ហារៀបការ។
Kengo Abe