ចូលផ្ទះបាយជាមួយនឹងបងស្រី Aya ធ្វើនំសូកូឡាបេះដូង
ឧបករណ៍ដែលត្រូវត្រៀម៖
- ពុម្ពធ្វើនំរាងមូល ( 12cm-15cm)
- ក្រដាសធ្វើនំ
- ឆ្នាំងតូច
- ឧបករណ៍ក្រឡុកស៊ុត
- ឧបករណ៍វាស់សីតុណ្ហភាព
- ម៉ាសុីនក្រឡុកស៊ុត
- កន្រ្តងម្សៅ
- ស្រោមដៃ
- បន្ទះដែកទុកអោយបាត់ក្តៅ
គ្រឿងផ្សំ (ធ្វើនំរាងមូល ១៥ សង់ទីម៉ែត្រ)
នំសូកូឡា
សូកូឡា ៥៨% កាកាវ ៦០ ក្រាម カカオ58% 60g
ស៊ុត (ផ្នែកក្រហម ៣ គ្រាប់)
ផ្នែកទី ១៖
ស្ករ ៣០ ក្រាម
បឺ ២៤ ក្រាម
ក្រែមស្រស់ ១ ស្លាបព្រា
ស៊ុត (ផ្នែកពណ៌ស ១,៥)
ផ្នែកទី ២៖
ស្ករ ៣០ ក្រាម
ម្សៅកាកាវ ៣០ ក្រាម
ម្សៅស្រូវសាលីដុតនំ ១ ស្លាបព្រា
ទឹកស៊ីរ៉ូ
ផ្លែព្រូនក្រៀម ១០០ ក្រាម
សំបកក្រូចឆ្មា ១/២ ផ្លែ
សំបកក្រូច ១/២ ផ្លែ
ដើម Vanilla ១០ សង់ទីមែត្រ
ផ្លាក្លាំពូ ១០
ដើមយីហ៊ុប ១
ស្ករ ៦០ ក្រាម
ទឹក ១៥០ CC
របៀបធ្វើ៖
- រៀបចំទុកមុនមួយថ្ងៃ
ជំហានទី ១៖ ធ្វើទឹកសុីរ៉ូដោយបកសំបកក្រូចឆ្មា និងក្រូច បន្ទាប់មកដាក់ដើមយីហ៊ុប និងផ្លាក្លាំពូក្នុងផ្លាស្ទិចរុំស្រាលៗ។ កាត់ហើយបើកតាមបណ្តោយដើមវ៉ានីឡាក្រោយមកយកគ្រាប់ចេញ។
ជំហានទី ២៖ ដាក់ស្ករ និងទឹកចូលក្នុងឆ្នាំងកំណត់ភ្លើងតិច។ ក្រោយពេលទឹកពុះបន្ថែមសំបកក្រូចឆ្មា សំបកក្រូច កំទេចដើមយីហ៊ុប និងផ្លាក្លាំពូកិនម៉ត់ចូល។ បន្ទាប់ពីរយៈពេល ៣០ វិនាទីឃើញពពុះចាប់ផ្តើមកូរស្រាលៗ។ ចំណាំប្រសិនបើក្តៅយូរស៊ីរ៉ូអាចខ្លោច។
ជំហានទី ៣៖ នៅពេលដែលល្បាយខាប់ចាក់ចូលចានអុីណុក ដាក់ផ្លែព្រូនក្រៀមចូលរួចរុំអោយជិត បន្ទាប់មកដាក់ក្រោមសីតុណ្ហភាពក្នុងបន្ទប់មួយយប់។
- ព្រឹកថ្ងៃបន្ទាប់
ជំហានទី ៤៖ កាត់បឺរាងការ៉េកម្រាស់ ១ សង់ទីម៉ែត្រ ដាក់ក្រដាស់លើពុម្ពនំ លាយម្សៅកាកាវ និងម្សៅស្រូវសាលីរួចកន្ត្រងម្សៅអោយម៉ត់។ បន្ទាប់មកដាក់ល្បាយចូលក្នុងឡក្នុងកំដៅ ១៨០ អង្សា។
ជំហានទី ៥៖ ដាក់សូកូឡាចូលក្នុងចានដែកអុីណុក ដាំទឹកពុះ ៦០ អង្សាដើម្បីឱ្យសូកូឡារលាយ។
ជំហានទី ៦៖ លាយបឺ និងក្រែមស្រស់ បន្ទាប់មកដាក់ក្នុងមីក្រូវ៉េវរយៈពេល ៣០ វិនាទីកំដៅ ៤០ អង្សា។
ជំហានទី ៧៖ បន្ថែមស៊ុតផ្នែកក្រហមចូលរួចប្រើឧបករណ៍ក្រឡុកពងមាន់ បន្ទាប់មកបន្ថែមគ្រឿងផ្សំ (១) ចូលរួចលាយ។ នៅពេលដែលស្កររលាយរួចដាំទឹកឱ្យពុះ ៣០ អង្សា។
ជំហានទី ៨៖ ដាក់សូកូឡាដែលកំដៅអោយរលាយនៅជំហានទី ៥ ប្រហែល ១/៣ ចូលក្នុងចានលាយស៊ុតដែលធ្វើនៅជំហានទី ៧ រួចលាយចូលគ្នាឱ្យសព្វ។ បន្ទាប់មកធ្វើ ២ ដងទៀតជាមួយសូកូឡាដែលនៅសល់ហើយកូរឱ្យសព្វ។ រក្សាល្បាយដែលបានលាយនៅសីតុណ្ហភាព ៤០ អង្សា ហើយចៀសវាងកុំអោយសីតុណ្ហភាពធ្លាក់ចុះ។
ជំហានទី ៩៖ លាយស៊ុតផ្នែកពណ៌សជាមួយគ្រឿងផ្សំ (២) ដើម្បីធ្វើក្រែម។
ជំហានទី ១០៖ បន្ថែមក្រែមពាក់កណ្តាលដែលធ្វើក្នុងជំហានទី ៩ ចូលល្បាយនៅជំហានទី ៨ លាយគ្រឿងផ្សំចូលគ្នាថ្នមៗ។ បន្ទាប់មកលាយម្សៅកាកាវ និងម្សៅស្រូវសាលីដែលបានរៀបចំពីជំហានទី ៤ លាយរហូតទាល់តែស្រទាប់ម្សៅរលាយចូលគ្នា។
ជំហានទី ១១៖ លាយអោយសព្វម្តងទៀតរួចលាយជាមួយល្បាយនៅជំហានទី ១០ រហូតទាល់តែល្បាយសព្វ។
ជំហានទី ១២៖ ចាក់ ១/៣ល្បាយនៅជំហានទី ១១ ចូលពុម្ពនំ បន្ទាប់មកដាក់ផ្លែព្រូនក្រៀមជាមួយទឹកស៊ីរ៉ូ (ចាក់ទឹកសុីរ៉ូចូលទុកតែផ្លែព្រូនក្រៀម) ចុងក្រោយបន្ថែមល្បាយដែលនៅសល់។ បន្ទាប់មករៀបចំនំយ៉ាងណាអោយស្អាត។
ជំហានទី ១៣៖ ដាក់នំក្នុងឡប្រហែល 30 នាទីក្រោមកំដៅ ១៦០ អង្សា។ ក្រោយរយៈពេល ៣០ នាទីយកឈើចាក់ធ្មេញសាកមើលថាឆ្អិនឬនៅ ប្រសិនបើអ្នកមិនឃើញស្រទាប់ល្បាយរាវជាប់ចុងឈើចាក់ធ្មេញមានន័យថានំឆ្អិន។ បន្ទាប់មកពាក់ស្រោមដៃរួចយកនំចេញ ហើយដាក់លើបន្ទះដែក ក្រោយពេលនំត្រជាក់អ្នកអាចយកក្រដាសខាងក្រោមនំចេញ។
លក្ខណៈពិសេស
ប្រភេទនំដែលធ្វើពីសូកូឡាសុទ្ធតែត្រូវពិនិត្យមើលសីតុណ្ហភាពពេលចម្អិន។ ដូច្នេះកុំរំលងជំហានដ៏សំខាន់នេះ! ធ្វើនំខេកតម្រូវឱ្យមានឧបករណ៍គ្រប់គ្រាន់ដូចជាពេលអ្នកឃើញនំក្តៅចេញពីឡអារម្មណ៍នឹងកាន់តែរំភើប។ ចំណុចពិសេសរបស់នំខេកគឺរសជាតិផ្អែម និងជូររបស់ផ្លែឈើលាយជាមួយក្លិនឈ្ងុយរបស់វ៉ានីឡា។ នំខេកដែលទើបតែដុតពិតជាឈ្ងុយឆ្ងាញ់ឬអាចយកធ្វើជាអំណោយក៏បាន។
ថ្ងៃ Valentines នៅជប៉ុន
⭐នៅថ្ងៃនេះភាគច្រើនស្ត្រីជប៉ុនជូនអំណោយភ្ជាប់ជាមួយសូកូឡាសម្រាប់មនុស្សដែលនាងស្រលាញ់។ លើសពីនេះអ្នកក៏អាចជូនសូកូឡាអោយមិត្តភក្តិ និងមិត្តរួមការងារផងដែរ។
ប្រវត្តិរូបសង្ខេប
ធ្វើការនៅ Food Coordinator Aya
ឈ្មោះ និងត្រកូល៖ Aya Hayashi
សញ្ជាតិ៖ ជនជាតិជប៉ុន
បញ្ចប់ការសិក្សា៖ វិជ្ជាស្ថាន Egamiryou
ចំណូលចិត្ត៖ Surfing ♀️
ឪពុកខ្ញុំគឺជាកសិករម្នាក់ធ្វើស្រែនៅ Hokkaido ចំណែកម្តាយរបស់ខ្ញុំធំឡើងក្នុងគ្រួសារអ្នកនេសាទ។ ឪពុកម្តាយរបស់ខ្ញុំបើកហាងកាហ្វេ ដូច្នេះតាំងពីក្មេងខ្ញុំចូលចិត្តវប្បធម៌ម្ហូបអាហាររហូតមកដល់ពេលនេះ។ ខ្ញុំចូលចិត្តម្ហូបជុំវិញពិភពលោកដូចជាថៃឬអ៊ឺរ៉ុបដែលជាកម្លាំងជំរុញឱ្យខ្ញុំព្យាយាមបង្កើនជំនាញរបស់ខ្ញុំ។ ម្ហូបដែលខ្ញុំចូលចិត្តគឺនំប៉័ងគ្រាន់តែបន្ថែមគ្រឿងផ្សំផ្សេងទៀតខ្ញុំនឹងធ្វើអោយរសជាតិនំប៉័ងកាន់តែឆ្ងាញ់។