នៅ Kanagawa ទទួលស្គាល់អត្តសញ្ញាណប័ណ្ណសត្វឆ្មា និង​ឆ្កែ- ព័ត៌មាន​លម្អិតជាងរបស់មនុស្សទៅទៀត

Kanagawa គឺជាខេត្តក្រុងដែលស្ថិតនៅភាគខាងត្បូងជិតទីក្រុងតូក្យូ មានប្រជាជនប្រហែល ៩,២ លាននាក់។ ដូចដែល​អ្នក​បានដឹងហើយថា “អត្តសញ្ញាណប័ណ្ណ” គឺជាប័ណ្ណបញ្ជាក់ថាអ្នកជាពលរដ្ឋនៃប្រទេសមួយ ដែលមនុស្សពេញវ័យត្រូវតែមាន។

នាពេលថ្មីៗនេះរដ្ឋាភិបាលខេត្ត Kanagawa សហការជាមួយក្រុមហ៊ុនផ្សព្វផ្សាយអំពីសត្វចិញ្ចឹមឈ្មោះ Peco បានប្រ​កាសទម្រង់អត្តសញ្ញាណប័ណ្ណសម្រាប់សត្វឆ្មាតាមរយៈគេហទំព័រ Peco ។

រូបភាព https://microchip.peco-japan.com

ក្រៅពីឈ្មោះអត្តសញ្ញាណប័ណ្ណ និងភេទ នៅលើប័ណ្ណ​ថែមមានថ្ងៃខែឆ្នាំកំណើត ភេទ និងឈ្មោះសមាជិកគ្រួសារផងដែរ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍កន្លែងកត់សម្គាល់សមត្ថភាពពិសេស និងគោលដៅជីវិតរបស់សត្វ។ ឧទាហរណ៍ឆ្មា Fukunosuke ក្នុងអត្តសញ្ញាណប័ណ្ណខាងលើមានគោលដៅជីវិតដូចជា “អ្វីដែល​ល្អនឹង​មក​ដល់សម្រាប់​អ្នកដែលរង់ចាំ” រួមជាមួយ​នឹង​សមត្ថភាព Combo Cat Punch (កណ្តាប់ដៃឆ្មា) និង Cat Kick (រន្ទះជើងឆ្មា)។

ក្រៅពីនេះមានទាំងអត្តសញ្ញាណប័ណ្ណសម្រាប់​ឆ្កែផងដែរ។

រូបភាព https://microchip.peco-japan.com

អត្តសញ្ញាណប័ណ្ណមានជាលក្ខណៈអនឡាញប៉ុណ្ណោះ ម្ចាស់អាចរក្សាទុកនៅលើទូរស័ព្ទឬកុំព្យូទ័រ។ ប័ណ្ណនេះ​មិន​ពាក់ព័ន្ធនឹង​ច្បាប់ទេ ហើយត្រូវបានរក្សាទុកដោយ Peco ក្នុងកន្លែងផ្ទុកទិន្នន័យ។ ប្រយោជន៍នៃប័ណ្ណនេះគឺប្រសិនបើអ្នកចង់បញ្ជាក់ពីទំនាក់ទំនងក្នុងករណីសត្វចិញ្ចឹមរបស់អ្នកបាត់។ លើសពីនេះទៀតជំហានបន្ទាប់ក្រុមហ៊ុនរំពឹង​ថានឹងដំឡើងបន្ទះឈីបតាមដានសត្វចិញ្ចឹម អ្នក​ត្រូវចុះឈ្មោះលេខអត្តសញ្ញាណប័ណ្ណលើប័ណ្ណពលរដ្ឋរបស់សត្វចិញ្ចឹម។

ពិតជាមិនគួរអោយជឿ តើអ្នកចង់ទៅ Kanagawa ដើម្បីដាក់ពាក្យ​សុំ​អត្តសញ្ញាណប័ណ្ណសម្រាប់​សត្វចិញ្ចឹម​របស់​អ្នក​ដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: