រូបគំនូរដែលបង្ហាញពីការទស្សន៍ទាយតាំងពី ១០០ ឆ្នាំមុនបានក្លាយជាការពិត

មានរឿង Manga និងប្រលោមលោកជាច្រើនរបស់ជប៉ុនដែលបានទស្សន៍ទាយអំពីអនាគត។ ក្នុងចំណោមនោះមាន Series Manga ដែលល្បីលើពិភពលោកត្រូវបានបោះពុម្ពផ្សាយនៅទសវត្សឆ្នាំ ១៩៨០ គឺ AKIRA ។ នៅក្នុង Series Manga ត្រូវបានបង្កើតឡើងកាលពី ៤០ ឆ្នាំមុន មនុស្ស​អាចព្យាករណ៍អំពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង​តូក្យូឆ្នាំ ២០២០ ខាងមុខនេះ។

ប៉ុន្តែមានការព្យាករណ៍ដែលមិនគួរឱ្យជឿជាងនេះទៅទៀតត្រូវបានគេគូរកាលពី ១០០ ឆ្នាំមុន។ តើអ្នកនិពន្ធគំនូរទាំងនេះអាចមើលធ្លុះអនាគតឬ?

តោះចូរក្រឡេកមើលរូបគំនូរទាំងនេះមានអ្វីខ្លះបានក្លាយជាការពិត?

១. Face-time

រូបភាព https://web.smartnews.com/articles/hARr7LK3MVS

រូបភាពនេះបង្ហាញអំពីការហៅទូរស័ព្ទ ដែលអ្នកមើលឃើញមុខរបស់ភាគីម្ខាងទៀតដោយមិន​ត្រឹមតែឮសម្លេងប៉ុណ្ណោះទេ ថែមទាំងអាចមើលល្ខោននៅផ្ទះតាមរយៈទូរស័ព្ទផងដែរ។

នេះគឺជាគំនិតបង្កើតទូរស័ព្ទឆ្លាតវៃ ទោះបីទំហំរបស់វាមើលទៅដូចជាមិន​ឆ្លាតវៃទាល់តែសោះ។

២. សេវាកម្មដឹកជញ្ជូនលឿន

រូបគំនូរនេះ គេគូរក្នុងសម័យដែលមនុស្សចង់បានអ្វីត្រូវទៅដល់ហាងដោយផ្ទាល់ដើម្បីទិញ។ ប៉ុន្តែរូបគំនូរបែរជាបង្ហាញពីគំនិតនៃសេវាកម្មដឹកជញ្ជូនតាមផ្ទះដែលពេញនិយមដូចសព្វថ្ងៃ។

៣. អាហារប៊ូហ្វេ

ការបរិភោគអាហារប៊ូហ្វេ គឺចំណាយ​ប្រាក់តាមការកំណត់ក្នុងអំឡុងដែលត្រូវបានអនុញ្ញាតឲ្យបរិភោគ អ្នកអាច​ហូប​មុខម្ហូបទាំងអស់ក្នុងភោជនីយដ្ឋាន។ តើអ្នកគិតថាគំនិតនេះមកពីណា?

មិន​នឹក​ស្មាន​ថាកាលពី ១០០​ ឆ្នាំមុនមនុស្សបានផ្តួចផ្តើមគំនិតបរិភោគអាហារប៊ូហ្វេទៅហើយ។

៤. ថតរូប

នៅក្នុងសម័យ​នោះមានតែអ្នក​ជំនាញទើបប្រើកាមេរ៉ាថត ហើយកាមេរ៉ាមានទំហំធំ។ ទោះជាយ៉ាងណា ក្នុងរូបភាពអ្នកអាចឃើញថា កាមេរ៉ាមានទំហំតូចនរណាក៏ប្រើបាន។ មិន​ត្រឹមតែប៉ុណ្ណឹងគំនូរនេះមើលទៅទាន់សម័យដូចរូប​ថតដែលបង្ហោះនៅលើ Instagram ។

៥. កំប្លែង 

គំនូរបង្ហាញពីការសម្តែងកំប្លែងប្រើតន្រ្តីបច្ចេកទេសនាពេលអនាគត។

៦. ឧបករណ៍បំពងសម្លេង

កាលពី ១០០ ឆ្នាំមុនប្រាកដជាគ្មានឧបករណ៍បំពងសម្លេងឬវិទ្យុទេ។ ប៉ុន្តែនៅក្នុង​រូបភាពឧបករណ៍បំពងសម្លេងដ៏ទំនើប។

៧. ប៉ូលីសស្រី

មនុស្សមួយចំនួនប្រាកដជាស្រឡាំងកាំងពេលឃើញរូបភាព​ប៉ូលីស​ស្រីកំ​ពុងតែ​បំ​ពេញ​ការងារ។

៨. មន្ត្រីស្រី

មនុស្ស​សម័យ​មុន​ទោះជារស់នៅ​ក្នុងយុគ្គសម័យអោយតម្លៃបុរសជាងស្រ្តីក៏គំនិតជឿនលឿណាស់ដែរ។

៩. រូបភាពឧទ្យាន Ueno នាពេលអនាគត

ឧទ្យាន Ueno ស្ថិតនៅក្បែរស្ថានីយ៍ Ueno ទីក្រុងតូក្យូ។ តាំងពីបុរាណកាលមនុស្សម្នាអាចស្រមៃគិតដល់កន្លែងនេះពេញដោយសម្រស់ផ្កាសាគូរ៉ា ហាងថែរក្សាសម្ផស្ស សារមន្ទីរ -ល- ដូចជាសួនឧទ្យាន Ueno សព្វថ្ងៃនេះ។ ប្រសិន​បើអ្នក​​មើលអោយច្បាស់អាចឃើញស្ថានីយ៍រថភ្លើងក្រោមដីផងដែរ។

១០. ប្រព័ន្ធផ្លូវក្រោមដីនៅទីក្រុងតូក្យូ

ដូចដែលអ្នកបានដឹងហើយថាស្ថានីយ៍តូក្យូសព្វថ្ងៃមមាញឹកបំផុតលើពិភពលោក មិនត្រឹមតែប្រព័ន្ធរថភ្លើង អគ្គិសនី ទឹកប៉ុណ្ណោះទេ ថែមទាំងមានហាងលក់ទំនិញដូចជាការព្យាករណ៍ក្នុងរូបភាព។

១១. ផ្ទះចល័ត

សព្វថ្ងៃប្រជាជនជប៉ុននិយមប្រើឡានបោះតង់ ឬអ្នកខ្លះរស់នៅលើឡាន។ មនុស្សកាលពី ១០០ ឆ្នាំមុនក៏អាចស្រមៃ​ពី​ទិដ្ឋភាពនេះដែរ។

១២. ប៉េងប៉ោងហោះ

ប៉េងប៉ោងហោះនាំមនុស្សឡើងទៅលើមេឃ តើនេះជាគំនិតផ្តួចផ្តើមរបស់យន្ដហោះមែនទេ?

១៣. បញ្ញាសិប្បនិម្មិត

រូបភាព​ទាំងនេះពិតជាពិសេសណាស់ ប៉ុន្តែវាពណ៌នាអំពីដំណើរការផលិតរបស់មនុស្សជាតិ មនុស្ស​យន្តត្រូវ​បានបង្កើតដើម្បីជំនួយ​ដល់​មនុស្ស​។

ក្រៅពីនេះ នៅក្នុង​គំនូរ Series នេះការព្យាករណ៍ជាច្រើនបានក្លាយជាការពិត។ អាចនិយាយបានថា សមិទ្ធិផលទាំងអស់ដែលមនុស្សមានសព្វថ្ងៃចេញពីគំនិតដែលគេចាត់ទុកថាមិន​អាចទៅរួច។ ដូច្នេះ​ក្នុង​សម័យ​នេះអ្នកក៏អាចព្យាករណ៍ពីអ្វីដែលនឹងកើតឡើងនៅ ១០០ ឆ្នាំខាងមុខជាមួយ​នឹងការស្រមៃគ្មានដែនកំណត់របស់អ្នកផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: