កម្មវិធីផ្សាយបន្តផ្ទាល់ “អមនុស្សធម៌” បំផុតក្នុងប្រវត្តិសាស្ត្រ

ប្រទេសជប៉ុនចាត់ទុកខ្លួនជាប្រទេសជឿនលឿនក្នុងវិស័យកម្មវិធីផ្សាយបន្តផ្ទាល់។ កម្មវិធីទាំងនេះមានដូចជា Takeshi’s Castle ឬ Za Gaman ទាក់ទាញទស្សនិកជនអន្តរជាតិព្រោះតែការរៀបចំពិសេស។ ការបង្ហាញកាយសម្បទាដែល​បង្កើតថ្មីរបស់ប្រទេសជប៉ុន បច្ចុប្បន្ន​កម្មវិធីជាច្រើនយកតម្រាប់តាម Gameshow របស់ជប៉ុន។

ទន្ទឹមនឹងការសរសើរ កម្មវិធីផ្សាយបន្តផ្ទាល់របស់ជប៉ុនក៏ទទួលមតិរិះគន់ជាច្រើនព្រោះអមនុស្សធម៌ក្នុងការផលិត។ ប្រទេសជប៉ុនល្បីដោយសារកម្មវិធីប្រកួតប្រជែងខាងរាងកាយ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០២ ការសម្តែងមានឈ្មោះថា Susunu! Denpa Shonen បង្កអោយមានមតិរិះគន់ជាច្រើន។ នៅក្នុងកម្មវិធីនេះតួអង្គគឺបុរសម្នាក់មានឈ្មោះNasubi ធ្វើ Series “ជីវិតអ្នកឈ្នះរង្វាន់”។

កម្មវិធី “ជីវិតអ្នកឈ្នះរង្វាន់” ជ្រើសរើសអ្នកលេងដែលចូលចិត្តបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ជាតិ។ គេជ្រើសយកតារាកំប្លែងមកពី Fukushima ដែលប្រកាសថាគាត់បានឈ្នះរង្វាន់ បន្ទាប់​មក​បិទ​ភ្នែកគាត់រួចនាំគាត់ឡើង​ឡាន។ ក្រោយពេលចុះពីឡាន Nasubi ត្រូវគេនាំចូលបន្ទប់តូចចង្អៀតមួយ។ នៅពីក្រោយកាមេរ៉ាអ្នកដឹកនាំសម្តែងប្រាប់គាត់ឱ្យដោះសម្លៀកបំពាក់ (ទាំងអស់) ហើយស្នើអោយគាត់រស់នៅក្នុង​បន្ទប់ដែល​គ្មានរបស់ប្រើប្រាស់គ្រប់គ្រាន់។ អ្វីដែលគាត់ត្រូវធ្វើគឺសរសេរសំបុត្រចូលរួម​ឈ្នះរង្វាន់គោលបំ​ណង​ចង់ដឹងថា “តើមនុស្សម្នាក់អាចរស់បានដោយសារឈ្នះរង្វាន់ដែរទេ?”

វត្ថុប្រើប្រាស់នៅក្នុងបន្ទប់មានដូចជាទុយូងូតទឹក វិទ្យុ ទូរស័ព្ទ ចង្ក្រានហ្គាស កន្លែងលាងចាន ធ្នើដាក់ទស្សនាវដ្តី កាតប៉ុស្តាល់ តុតូច និងខ្នើយ។

រូបភាព https://www.tofugu.com/japan/nasubi-naked-eggplant-man/

ជញ្ជាំងបន្ទប់មានភ្ជាប់កាមេរ៉ា និងម៉ៃក្រូហ្វូនព្យួរជិតករបស់ Nasubi ។ ជារៀងរាល់ថ្ងៃគាត់ត្រូវបំពេញប័ណ្ណទទួលរង្វាន់ ហើយត្រូវបានដោះលែងបន្ទាប់ពីចំនួនទឹកប្រាក់ឈ្នះមានតម្លៃស្មើ ១ លានយ៉េន។ លោក Nasubi មិន​ត្រូវ​គេផ្គត់ផ្គង់អ្វីទាំងអស់ក្នុងអំឡុងពេលចូលរួម ហើយត្រូវ​រកវិធីរស់ដោយពឹងទៅលើរង្វាន់ដែលទទួលបាន។

ការរស់នៅរបស់គាត់ត្រូវ​ថតឡើងវិញ ហើយចាក់ផ្សាយរយៈពេលពី ៨-១០ នាទីក្នុងមួយសប្តាហ៍អស់ចំនួន ១៥ ខែនៃកម្មវិធី Denpa Shonen ។

គ្រប់វគ្គដែលផ្សាយលោក Nasubi ភ្ញាក់ត្រូវប្រាប់ថ្ងៃនេះជាថ្ងៃទីប៉ុន្មាន បន្ទាប់មកសរសេរសំបុត្រទទួលរង្វាន់។ ភ្លាមៗនោះគាត់បោះបង់ចោលគំនិតសរសេរសំបុត្រទទួលរង្វាន់ ហើយផ្ទុយទៅវិញផ្តោតលើផ្នែកទស្សនាវដ្តីវិញ។ រង្វាន់​ដែល Nasubi ទទួលបានសុទ្ធតែគ្មានប្រយោជន៍។ ក្រោយរយៈពេលពីរសប្តាហ៍ដំបូងគ្មានអាហារ គាត់ឈ្នះបានចាហួយមួយ​ធុង បន្ទាប់មកអង្ករមួយថង់ (តែគ្មានឆ្នាំងដាំបាយ)។ Nasubi ត្រូវបរិភោគអង្ករឆៅមុនពេលគាត់ដឹងថាអាចចម្អិនអង្ករក្នុងកែវចាហួយជាមួយចង្រ្កានហ្គាស។

រង្វាន់ដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺកង់ជួយកាត់បន្ថយភាពអស់សង្ឃឹមផ្លូវចិត្តរបស់ Nasubi ក្រោយពេល​គាត់យល់ថាទំហំបន្ទប់តូចពេកមិន​អាចជិះកង់បាន។

ពេលទើបតែចាប់ផ្តើមលេងអាទិភាពរង្វាន់របស់ Nasubi គឺសម្លៀកបំពាក់។ គាត់ដាក់ពាក្យសុំអាវអៀមតែមិនបាន។ រង្វាន់ទីមួយដែល Nasubi ឈ្នះគឺសម្លៀកបំពាក់ជាខោក្នុងប៉ុន្តែវាតូចពេក។ ក្រុម​ផលិតកម្ម​ត្រូវ​បិទបាំងរាងកាយរបស់គាត់ក្នុងកំ​ឡុង​ពេល​ចាក់ផ្សាយ។ ក្រោយរយៈពេល ៣៣៥ ថ្ងៃលោក Nasubi ទទួល​បានសម្លៀកបំពាក់របស់ខ្លួន​វិញ ប៉ុន្តែ​មាន​អារម្មណ៍មិនស្រួលខ្លួន​ពេល​ពាក់ទើបសម្រេចដោះសម្លៀកបំពាក់ចេញ។

អ្នកទស្សនាមិនដឹងថាប៉ុន្មានវគ្គពិត ហើយប៉ុន្មាន​វគ្គត្រូវគេរៀបចំសម្តែងក្នុងកម្មវិធីឡើយ។ រង្វាន់ដែល​គាត់​ទទួល​បានពិតជាគាត់ឈ្នះឬដោយសារតែការរៀបចំរបស់អ្នកផលិតធ្វើឱ្យរឿងមានដំណើរការដូចដែលពួកគេចង់បាន។ ចំណុច​មួយ​គឺបុរស Nasubi កាន់តែស្គម ស្លេកស្លាំង គ្មានទំនាក់ទំនងសង្គមអស់រយៈពេលយូរ រស់នៅក្នុងបន្ទប់នោះ។

រូបភាព https://www.tofugu.com/japan/nasubi-naked-eggplant-man/

តើ Nasubi ពិតជាមានកេរ្តិ៍ឈ្មោះ និងសំណាងបន្ទាប់ពីសម្តែងក្នុង​កម្មវិធីនេះ? មានឬទេ។ កម្មវិធីផ្សាយបន្តផ្ទាល់​នេះ​មាន​អ្នក​មើលចំនួន១៧ លាននាក់ ពិតជាច្រើនណាស់។ ប៉ុន្តែក្រោយមក​ត្រូវហាម​ឃាត់ចាក់ផ្សាយដោយសារសិទ្ធិមនុស្ស ហើយកេរ្តិ៍ឈ្មោះរបស់ Nasubi ក៏ធ្លាក់ចុះដែរ។ គាត់ទទួលការសម្តែងបានប៉ុន្មាន​រឿងតែគ្មានអ្វីលេចធ្លោឡើយ។

ប្រហែលជាអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ Nasubi ឡើងភ្នំ Everest ដើម្បីរៃអង្គាសប្រាក់សម្រាប់គ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។

តើអ្នកគិតយ៉ាងណាចំពោះកម្មវិធីនេះ និង​កម្មវិធីផ្សាយបន្តផ្ទាល់របស់ជប៉ុន? ឃុំឃាំងមនុស្ស​ម្នាក់អស់​រយៈពេល​យូរ​បែបនេះមិន​មែនជាកម្មវិធី​កំ​សាន្តទៀតទេ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: