Dog Run – សួនរត់លេងប្រកបដោយសុវត្ថិភាព កាត់បន្ថយភាពតានតឹងសម្រាប់សត្វចិញ្ចឹម
ឆ្កែ និងឆ្មាគឺជាសត្វចិញ្ចឹមដែលមនុស្សចូលចិត្តច្រើន។
សត្វឆ្មាចូលចិត្តដេកហាលថ្ងៃ រត់លេងដោយសេរី វាអាចរស់នៅដោយមិនត្រូវការជំនួយពីមនុស្ស។ ផ្ទុយទៅវិញសត្វឆ្កែស្និទ្ធស្នាល និងស្មោះត្រង់ចំពោះម្ចាស់។ ដូច្នេះបើរស់នៅតែឯងក្នុងរយៈពេលយូរឆ្កែអាចនឹងវង្វេងស្មារតី ហើយបង្ហាញអាកប្បកិរិយាចម្លែក។ ដើម្បីចិញ្ចឹមឆ្កែក្រៅពីអោយចំណី ងងូតទឹកឱ្យបានទៀងទាត់ នាំវាដើរលេងក៏សំខាន់ណាស់ដែរ។
ទោះជាយ៉ាងណាភោជនីយដ្ឋាន ផ្សារទំនើប និងឧទ្យានជាច្រើនហាមមិនអោយយកសត្វចិញ្ចឹមចូលដើម្បីធានាអនាម័យ និងសុខភាពសាធារណៈ។ ប៉ុន្តែនៅក្នុងបណ្តាប្រទេសជឿនលឿនរដ្ឋាភិបាលធ្វើតំបន់លេងជាច្រើនសម្រាប់សត្វចិញ្ចឹម ជាកន្លែងដែលពួកវាអាចរត់លេង និងជួបជុំមិត្តភក្តិដោយសេរី។ នៅប្រទេសភាគខាងលិចគេហៅថា Dog Park ចំណែកឧទ្យាននៅជប៉ុនគេហៅថា Dog Run (ドッグラン) ។
រូបភាព https://www.inutome.jp/c/column_4-161-28565.html
Dog Run មានច្រើនប្រភេទដូចជាឥតគិតថ្លៃ និងបង់ថ្លៃក្នុងទីធ្លាវាលស្មៅ។ ប្រភេទឥតគិតថ្លៃភាគច្រើនរដ្ឋជាអ្នកធ្វើ ជាកន្លែងសម្រាប់គ្រួសារអាចញ៉ាំអាហារ និងនាំឆ្កែតាម។ ចំណែកកន្លែងលេងឯកជនសម្រាប់សត្វចិញ្ចឹមត្រូវបង់ប្រាក់ កន្លែងដែលបង់ប្រាក់ទំនើបព្រោះមានឧបករណ៍បង្ហាត់ឆ្កែ បែងចែកកន្លែងសម្រាប់ឆ្កែធំ និងឆ្កែតូច។ ក្រៅពីនេះនៅមានកន្លែងងូតទឹក ថែទាំ និងអាហារសម្រាប់ឆ្កែផងដែរ។
ទោះបីប្រភេទសួន Dog Run អាចដោះស្រាយបញ្ហាកន្លែងលេងសម្រាប់សត្វចិញ្ចឹម ប៉ុន្តែរបួសពេលរត់លេងក៏អាចនឹងកើតឡើងដែរ។ ទោះជាយ៉ាងណាមានបុគ្គលិករង់ចាំមើលដើម្បីកាត់បន្ថយស្ថានភាពអាក្រក់កើតឡើង។ មុនពេលបញ្ចូនឆ្កែទៅ Dog Run អ្នកគួរតែអានការណែនាំអំពីសុវត្ថិភាពដើម្បីការពារសត្វចិញ្ចឹមក៏ដូចជាខ្លួនអ្នក។
សូមមើល Dog Run នៅតំបន់ Kanto តាមតំណភ្ជាប់ខាងក្រោម៖ https://parkful.net/2017/10/pickup-dogrun/dogrun/
តើអ្នកគិតយ៉ាងណាប្រសិនបើនៅប្រទេសកម្ពុជាមាន Dog Run បែបនេះ? សូមចែករំលែកយោបល់របស់អ្នកមកកាន់ JAPO ផងណា!
Chee