សារមន្ទីរពន្ធនាគារដ៏ចម្លែករបស់ជប៉ុនសម្រាប់អ្នកដែលចង់ស្គាល់រសជាតិគុក

ប្រទេសជប៉ុនជាប្រទេសដែលមានគំនិតប្លែកៗជាច្រើនទាក់ទងសារមន្ទីរដូចជាសារមន្ទីរមី សារបន្ទីរបង្គន់ -ល-។

ថ្ងៃនេះ​ JAPO នឹង​ណែនាំអ្នក​អំពីសារបន្ទីរពន្ធនាគារ Abashiri ពិសេសចម្លែកមិនចាញ់ពន្ធនាគារផ្សេងឡើយ។

សង្ខេមអំពីប្រវត្តិសាស្ត្រ

តំបន់ Hokkaido បញ្ចូលជាទឹកដីជប៉ុនចុងក្រោយគេបើប្រៀបនឹងតំបន់ផ្សេងទៀតប្រហែលពីរបីឆ្នាំបន្ទាប់ពីសម័យ Meiji ដូច្នេះបង្កអោយ​មាន​ចលនាទាមទារសេរីភាពច្រើន​កើតឡើង ភាគច្រើនគឺអ្នក​ទោសនយោបាយ។ ទន្ទឹមនឹងនេះជប៉ុនក៏បារម្ភប្រទេសរុស្ស៊ីពង្រីកតំបន់ភាគខាងត្បូង ដូច្នេះដើម្បីការពារកោះហុកកៃដូជប៉ុនត្រូវបង្ខំចិត្តអភិវឌ្ឍកោះអោយលឿនបំផុត។

រូបភាព https://www.tofugu.com/travel/abashiri-prison-museum/

ចាប់តាំងពីពេលនោះគំនិត “សម្លាប់បក្សី ២ ជាមួយថ្ម ១” ផ្តើមឡើង។ គំនិតនេះបញ្ជូនអ្នកទោសទៅហុកកៃដូប្រើពួកគេជាប្រភពកម្លាំងពលកម្ម។ បរិយាកាសការងារអមនុស្សធម៌យ៉ាងខ្លាំងបានសម្លាប់អ្នកទោសរាប់ពាន់នាក់។

នៅសារមន្ទីរនេះអ្នក​អាចសិក្សាអំពីជីវិតអ្នក​ទោសកាលពីសម័យមុនរហូតមកដល់បច្ចុប្បន្ន។ លើសពីនេះសារមន្ទីរពន្ធនាគារ Abashiri នៅហុកកៃដូសង្កត់ធ្ងន់តួនាទីរបស់អ្នកទោសដែលបានកសាងផ្លូវហុកកៃដូសព្វថ្ងៃឬគេហៅ​ថា 囚人道路 (Juujin douro) – ផ្លូវអ្នកទោស។

ទស្សនាសារមន្ទីរ

រូបភាព https://www.tofugu.com/travel/abashiri-prison-museum/

សារមន្ទីរពន្ធនាគារ Abashiri គឺជាសារមន្ទីរបើកចំហរ មានអគារដែលជាកន្លែងដាក់តាំងដ៏សំខាន់ រួមទាំងអគារធ្លាប់ជាកម្មសិទ្ធិរបស់ពន្ធនាគារ Abashiri មុន​ពេល​ត្រូវ​ផ្លាស់ចេញ (ពន្ធនាគារ Abashiri នៅតែបើកដំណើរការមាន​ចម្ងាយតែប៉ុន្មាននាទីពីសារមន្ទីរ)។ អគារខ្លះត្រូវទទួលស្គាល់ជាសម្បត្តិជាតិភាគច្រើនមានតាំងពីសម័យ Meiji ។ អ្នកអាចឃើញការរួមបញ្ចូលរវាងស្ថាបត្យកម្មបុរាណ និង​ស្ថាបត្យកម្ម​ប្រទេសលោក​ខាងលិច។

អគារដំបូង​ដែល​អ្នក​ទស្សនាបន្ទាប់ពីចូលតាមច្រកពិនិត្យ​សំបុត្រធ្វើតាមគំរូច្រកចូលពន្ធនាគារ Abashiri ។ ក្លោងទ្វាររឹងមាំធ្វើអោយមាន​អារម្មណ៍តូចចង្អៀត។

រូបភាព https://www.tofugu.com/travel/abashiri-prison-museum/

មានបន្ទប់មួយក្នុងខ្លោងទ្វារជាបន្ទប់រង់ចាំសម្រាប់​អ្នក​ដែល​មកសួរសុខទុក្ខ។ បទបញ្ញតិ្តក្នុងគុកតឹងរឹង ​មិន​ប្រាកដ​ថាអ្នកអាចជួបអ្នកទោសដែលអ្នកចង់ជួបនោះទេ។ ដូច្នេះបាន​ជាទឹក​មុខ​របស់​ពួកគេមិនសប្បាយចិត្ត។

តាមផែនទីណែនាំអ្នកគួរតែទៅអគាររដ្ឋបាលមុនពេលទៅទស្សនាកន្លែងផ្សេងទៀត។ នៅកន្លែងនេះអ្នកអាចសិក្សាពីប្រវត្តិអភិវឌ្ឍរបស់ហុកកៃដូ។ តារាងព័ត៌មាន​បង្ហាញពីពន្ធនាគារចំនួន ៤ ផ្សេងទៀតនៅលើកោះហុកកៃដូ ដែលត្រូវបានសាងសង់ក្នុងសម័យ Meiji ក្នុងគោលបំណងកេងប្រវ័ញ្ចកម្លាំងពលកម្ម ក៏ដូចជាព័ត៌មានលម្អិតនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជនរងគ្រោះ។

មិន​ត្រឹម​តែប្រវត្តិសោកនាដកម្មពន្ធនាគារ Abashiri ក៏ជាកន្លែងជោគជ័យបំផុតក្នុងវិស័យកសិកម្ម។ អ្នកអាចមើលឃើញឧបករណ៍ជាច្រើនដែលអ្នកទោសធ្លាប់ប្រើធ្វើកសិកម្ម និងវិធីសាស្រ្តមបែបបស្ចឹមប្រទេស។

អគារដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ “ពន្ធនាគារចល័ត” ដូចដែលបានរៀបរាប់ខាងលើគម្រោងធំបំផុតពាក់ព័ន្ធ​នឹងអ្នកទោសនៅ Abashiri គឺដើម្បីកសាងផ្លូវពី Sapporo ទៅដល់ Abashiri ឬគេហៅថា “ផ្លូវអ្នកទោស” ។ អ្នកទោសនៅ Abashiri ភាគច្រើនបញ្ចប់ការងារនៅភាគខាងជើង ពួកគេ​ធ្វើផ្លូវបាន ១០០ ម៉ាយក្នុងរយៈពេល ៨ ខែ (ជាផ្លូវដែល​ភ្ញៀវដើរចូលសារមន្ទីរ)។ ដោយសារតែមាន​បញ្ហាក្នុងការធ្វើដំណើរ “ពន្ធនាគារចល័ត” ត្រូវ​បាន​ធ្វើ​ឡើង។

រូបភាព https://www.tofugu.com/travel/abashiri-prison-museum/

ពីមុននៅហុកកៃដូមិនទាន់អភិវឌ្ឍនៅឡើយខ្វះខាតទាំងធនធាន និង​ស្បៀងអាហារ អ្នក​ទោសត្រូវ​ធ្វើការ​ហត់​នឿយ។ នៅក្នុងព្រៃជ្រៅមានសត្វដ៏គ្រោះថ្នាក់ជាច្រើនដូចជាខ្លាឃ្មុំ Higuma ក្រៅពីនេះការរស់នៅក្នុងតំបន់ “ពន្ធ​នា​គារចល័ត” ពិតជាគួរអោយខ្លាចណាស់! ដូចដែលបានបង្ហាញខាងលើខ្នើយរបស់ពួកគេគឺឈើគោលបំណងដាស់អ្នកទោសអោយភ្ញាក់ដោយគ្រាន់តែគោះឈើ អ្នកទោសដេកចាប់ពី ៤-៥ ម៉ោងក្នុងមួយថ្ងៃ។ លទ្ធផលអ្នកទោសជាង ២០០ នាក់ក្នុងចំនួនសរុប ១១០០ នាក់បានស្លាប់។

រូបភាព https://www.tofugu.com/travel/abashiri-prison-museum/

ចំណុចពិសេសរបស់ពន្ធនាគារនេះគឺអ្នកអាចសាកល្បងជីវិតរបស់អ្នកទោស។ ដូចជាត្រូវដាស់អោយភ្ញាក់ដោយ​គោះ​ខ្នើយឈើដូចរូបខាងលើ។

ឬក៏អ្នកត្រូវដាក់​ខ្នោះបាល់ដែកមានទំងន់ប្រហែល ៤ គីឡូការពារអ្នកទោសកុំអោយរត់គេចខ្លួន។ សព្វថ្ងៃរូបចម្លាក់​ថ្មត្រូវបានគេដាក់នៅតាម “ផ្លូវអ្នកទោស” ដើម្បីរំលឹកដល់អ្នកទោសដែលបានស្លាប់ក្នុងពេលសាងសង់។ សាកសពរបស់អ្នកទោសទាំងនេះត្រូវគេដាក់ច្រវាក់ ដូច្នេះកន្លែងនោះគេហៅថា 鎖塚くさりづか (ពំនូកដែក)។

រូបភាព https://www.tofugu.com/travel/abashiri-prison-museum/

ប្រសិន​បើ​អ្នកចូលចិត្ត​ខ្សែភាពយន្តនិយាយអំពីពន្ធនាគារឬឯកសារប្រវត្តិសាស្ត្រឧក្រិដ្ឋកម្ម កន្លែងនេះពិតជាគួរអោយចាប់អារម្មណ៍ណាស់! អ្នកអាចស្វែងយល់បន្ថែមអំពីប្រព័ន្ធច្បាប់ និងឧក្រិដ្ឋជនជប៉ុន។ លើសពីនេះស្ថាបត្យ​កម្មនៃកន្លែងនេះក៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ សារមន្ទីរមានទំហំធំណាស់ដូច្នេះអ្នកគួរតែរៀបចំពេលវេលាដើម្បីទស្សនា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: