ប្រទេសជប៉ុនក្នុងកំឡុងទសវត្សឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០
បាតុភូតពពុះសេដ្ឋកិច្ចគឺសភាពនៃថ្លៃទំនិញ សេវាឬមូលបត្រកើនឡើងខ្ពស់ហួសពីកម្រិតថ្លៃឬសក្ដានុពលពិតប្រាកដរបស់ទំនិញ សេវាឬមូលបត្រនោះក្នុងរយៈពេលជាក់លាក់មួយ។
យន្តការនៃពពុះសេដ្ឋកិច្ចអាចហៅថា “ទ្រឹស្តីល្ងីល្ងើ” ទ្រឹស្តីនេះពន្យល់អំពីភាពលោភលន់របស់មនុស្សចូលរួមទីផ្សារ មនុស្សទាំងនេះមានបំណងទិញទំនិញក្នុងតម្លៃថ្លៃរំពឹងថានឹងលក់វាទៅអោយអ្នកដែលលោភលន់ម្នាក់ទៀតក្នុងតម្លៃខ្ពស់ជាងនេះ។ ពពុះសេដ្ឋកិច្ចនឹងបន្តកើនឡើងដរាបណាមនុស្សល្ងង់សុខចិត្តទិញទំនិញទាំងនោះ។ ពពុះសេដ្ឋកិច្ចនឹងបញ្ចប់ពេលរកឃើញអ្នកដេញថ្លៃខ្ពស់បំផុត ហើយគ្មានអ្នកទិញបន្តពេលនោះពពុះសេដ្ឋកិច្ចនឹងផ្ទុះ។
ចំពោះប្រទេសជប៉ុន “ពពុះសេដ្ឋកិច្ច” ចាប់ផ្តើមកើតឡើងនៅចុងទសវត្សឆ្នាំ ១៩៨០ ហើយវិបត្តិហិរញ្ញវត្ថុឈានដល់កម្រិតខ្ពស់ក្នុងឆ្នាំ ១៩៩៧-១៩៩៨ ។ តើអ្នកចង់ដឹងអំពីជីវិតភាពរបស់ប្រជាជនជប៉ុននៅពេលនោះទេ?
មនុស្សម្នាក់លើទំព័រសំណួរ និងចម្លើយរបស់ QUORA ឆ្លើយចម្លើយដ៏គួរឱ្យចាប់អារម្មណ៍ចំពោះសំណួរនេះ។
“ឪពុករបស់សង្សារខ្ញុំធ្លាប់ជាយុវជនម្នាក់រស់នៅក្នុងអំឡុងពេលនោះ។ នេះជារឿងដែលគាត់បានប្រាប់ខ្ញុំ”។
គាត់ថែមទាំងមានរូបភាព កាសែត និងសៀវភៅនិយាយអំពីជីវភាពក្នុងយុគសម័យពពុះផងដែរ។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
ពេលនោះទីក្រុងតូក្យូគឺជាទីក្រុងមាស។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
សូម្បីតែភោជនីយដ្ឋានក៏មានលក់ Sushi រុំស្រទាប់មាសដែរ។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
នៅតាមផ្សារទំនើបលក់សូកូឡារុំក្រដាសមាស (ដូច្នេះពួកគេអាចលក់ក្នុងតម្លៃច្រើនជាង ៥០ ដងនៃតម្លៃដើម)។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
នៅ Shijuku អ្នកថ្មើរជើងភាគច្រើនស្លៀកសម្លៀកបំពាក់ និងស្បែកជើងម៉ាកល្បី នេះគឺជាបុគ្គលិកការិយាល័យធម្មតាពាក់ស្បែកជើងរបស់ហាង John Lobb ។
ស្ត្រីមេផ្ទះពាក់គ្រឿងអលង្ការរបស់ Van Cleef & Arpels ។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
យុវវ័យទាន់សម័យចូលចិត្តការរចនាម៉ូដថ្លៃៗ។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
ក្នុងកំឡុងពេលនោះនិស្សិតទើបបញ្ចប់ការសិក្សាមិនថានរណាជាមធ្យមមាន ៥ ក្រុមហ៊ុនទទួលយកពួកគេ។ ក្រុមហ៊ុនចង់បង្ហាញទ្រព្យសម្បត្តិដើម្បីទាក់ទាញមនុស្ស។ ក្រុមហ៊ុនធំៗអនុញ្ញាតឱ្យបុគ្គលិកស្នាក់នៅសណ្ឋាគារថ្នាក់ខ្ពស់ជៀសវាងកុំអោយបុគ្គលិកផ្លោះការងារ។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
ថ្លៃចំណាយសម្រាប់សម្ភាសនឹងសងវិញក្រោយពេលចូលធ្វើការ និងទទួលបានរង្វាន់ជាសាច់ប្រាក់។ ប្រសិនបើបេក្ខជនបញ្ចប់ការសិក្សាមកពីសកលវិទ្យាល័យលំដាប់កំពូល ក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលនោះស្នាក់នៅក្នុងផ្ទះលំដាប់ខ្ពស់ ផ្តល់រថយន្តនាំចូល និងឈុតសំលៀកបំពាក់ Armani ។
អាហារនាំចូលលំដាប់ខ្ពស់ដូចជាពងត្រីក្លាយជាមុខទំនិញដ៏ពេញនិយម។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
ដូច្នេះគេរៀបចំឆ្អឹងជំនីរ Tokujo សម្រាប់ពិធីជប់លៀងចុងឆ្នាំ។
ជនជាតិជប៉ុនចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញស្រាបរទេសដូចជា Louis XIII, McCarran ហើយផឹករហូតដល់ស្រវឹង។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
ប្រសិនបើអ្នកទៅបារហៅតែស្រា Sake នឹងត្រូវបុគ្គលិកហាងមើលងាយ នៅតាមផ្លូវពេញទៅដោយមនុស្សកាន់ប្រាក់ហៅតាក់សុីទោះបីជិះតាក់សុីថ្លៃក៏ដោយ។ លើសពីនេះអ្នកបើកតាក់សុីទើបជាអ្នករើសថាត្រូវដឹកនរណា ដោយគិតថាភ្ញៀវមួយណាអោយថ្លៃច្រើនជាង។
រូបភាព https://www.quora.com/What-was-it-like-to-live-through-Japans-bubble-economy-period-in-the-1980s-and-1990s
ក្រោយពេលចេញពីការងារបុគ្គលិកការិយាល័យភាគច្រើនចូលបារផឹកស្រា រាំ -ល- នៅចុងសប្តាហ៍ពួកគេទៅលេងវាយកូនហ្គោលឬជិះស្គី។ ជាទូទៅមិនថាអ្នកទៅទីណាទេថ្លៃចំណាយរហូតដល់រាប់ពាន់ដុល្លា។
ជួនកាលហោះទៅ Hawaii ឬ Bali ដើម្បីរៀបចំពិធីមង្គលការឬក្រេបទឹកឃ្មុំក៏ជារឿងធម្មតាដែរ។
ក្នុងកំឡុងពេលនោះប្រាក់យ៉េនបានដំឡើងថ្លៃភាគហ៊ុន និងថ្លៃផ្ទះ។ មនុស្សគ្រប់គ្នាក្លាយទៅជាវិនិយោគិន និងអ្នកវិភាគ ប្រជាជននាំគ្នាចេញទៅស្រុកក្រៅដើម្បីទិញកាបូបស្បែក និងត្បូងពេជ្រ។ បញ្ហាភាគហ៊ុន និងថ្លៃផ្ទះកាន់តែកើនឡើងៗរហូតដល់ថ្លៃផ្ទះនៅតូក្យូអាចទិញសហរដ្ឋអាមេរិកទាំងមូល។
ជីវភាពឆើតឆាយបែបនេះជាសញ្ញាបង្ហាញអំពីរឿងដ៏គួរឱ្យខ្លាច និងលំបាកជិតមកដល់នោះគឺពពុះសេដ្ឋកិច្ចត្រូវផ្ទុះ។
Sacchan