ប្រជាជនជប៉ុននាំគ្នាអុជទៀនមុខសណ្ឋាគារបួងសួងអោយអ្នកដែលត្រឡប់មកពីទីក្រុងវូហានអាចទៅផ្ទះដោយសុខសាន្ត
អ្នកស្រុក Katsuura ទីក្រុងមួយស្ថិតនៅក្នុងខេត្ត Chiba អុជទៀនមុខឆ្នេរខាងក្រៅសណ្ឋាគារដែលត្រូវគេដាក់អោយនៅដាច់ពីគេព្រោះប្រជាជនត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន។
រូបភាពដែលគួរអោយរំភើបនេះថតនៅថ្ងៃទី ១១ ខែកុម្ភៈ។ ពន្លឺភ្លើងទៀនត្រូវបានប្រជាជនរៀបចំជារូបបេះដូងបង្ហាញពីការគាំទ្រកម្លាំងចិត្តដើម្បីជំនះពីជំងឺ។ អត្តន័យបង្ហាញយ៉ាងច្បាស់ថា “អ្នកមិនប្រឈមមុខតែម្នាក់ឯងទេ”។
រូបភាព https://nextshark.com/katsuura-residents-light-up-candles/
ជនជាតិជប៉ុនប្រមាណ ៧៦០ នាក់ត្រូវបានជម្លៀសចេញពីទីក្រុងវូហានដែលជាកន្លែងកំណើតនៃវីរុស ហើយត្រូវបានត្រឡប់ទៅប្រទេសវិញនៅថ្ងៃទី ២៩ ខែមករា។ បច្ចុប្បន្នមនុស្សសរុបចំនួន ១៩៧ នាក់កំពុងស្នាក់នៅសណ្ឋាគារ Chiba ដែលដាក់អោយនៅដាច់ពីគេដើម្បីតាមដាន។
ពិតជាសំណាងល្អក្រោយរយៈពេល ១២ ថ្ងៃកន្លះក្រុមទីមួយអាចវិលត្រឡប់ទៅផ្ទះវិញដោយសារលទ្ធផលអវិជ្ជមាន។
ប្រជាជនម្នាក់ក្នុងចំណោមប្រជាជនដែលបានចាកចេញពីសណ្ឋាគារមានអាយុ ៣០ ឆ្នាំជាអ្នកស្រុកខេត្ត Mie និយាយថា “ខ្ញុំសូមកោតសរសើរចំពោះចិត្តសប្បុរសដែលមន្រ្តីរដ្ឋាភិបាល និងអ្នកដែលនៅក្នុងសណ្ឋាគារបានផ្តល់អោយយើង” ខ្ញុំអាចឆ្លងកាត់ពេលវេលានេះដោយគ្មានការភ័យខ្លាច ហើយខ្ញុំក៏ចង់ថ្លែងអំណរគុណដល់ប្រជាជនក្នុងតំបន់ដែលបានគាំទ្រដល់យើងផងដែរ។
សូមចូលរួមបួងសួងអោយអ្នកជំងឺនៅលើពិភពលោកឆាប់ជាសះស្បើយ។
Sacchan