ព្រះសង្ឃស្រលាញ់ភេទដូចគ្នាម្នាក់ត្រាស់ដឹងខ្លួន​វិលមក​ធម៌ព្រះវិញ

ព្រះសង្ឃម្នាក់ឈ្មោះ Kodo Nishimura ហើយក៏ជាអ្នកផាត់មុខម្នាក់ផងដែរ ទោះបីគាត់បានបួសធ្វើជាព្រះសង្ឃ ប៉ុន្តែនៅតែធ្វើជាអ្នក​ផាត់មុខអស់រយៈពេល ៩ ឆ្នាំមកហើយ។ មានកិត្តិយសធ្លាប់តុបតែងមុខអោយតារាល្បី ៗ ជាច្រើនដូចជា Christina Milian – Halima Aydin និងបេក្ខនារីដែលចូលរួមប្រកួតបវរកញ្ញាអាមេរិក។

Kodo ធំដឹងក្តីក្នុងព្រះវិហារព្រះពុទ្ធសាសនាមួយ​នៅទីក្រុងតូក្យូ។ ឪពុកម្តាយទាំងពីរជាពុទ្ធសាសនិក កាល​ពីក្មេង Kodo មិន​ដែល​ចាប់​អារម្មណ៍រឿង​នេះទាល់តែសោះ ហើយក៏​មិន​ចង់​បួសផងដែរ។ កាលរៀននៅវិទ្យាល័យ Kodo ខ្លាចគេថាគាត់​ជាមនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ដូច្នេះ​ Kodo តែងតែលាក់​បាំងអត្តចរិក​ពិតរបស់​ខ្លួន។ Kodo គិត​ថាមនុស្សគ្រប់គ្នាស្អប់ Kodo ដូច្នេះគាត់បានផ្លាស់ទៅសាកលវិទ្យាល័យឆ្ងាយនៅ New York ។

នៅក្នុង​សាលាថ្មី Kodo សង្ឃឹម​ថាខ្លួនអាចបង្ហាញពីអត្តចរិកពិត ហើយមនុស្សគ្រប់គ្នាគាំទ្រ Kodo មនុស្សស្រឡាញ់​ភេទដូចគ្នាគ្មាន​កំ​ហុសទេ។ Kodo ចាប់​ផ្តើម​រៀនផាត់​មុខដែល​ជាពិភពចម្រុះពណ៌ និងអស្ចារ្យសម្រាប់ Kodo ។ Kodo យល់ថាខ្លួនពោរពេញទៅដោយថាមពល និងក្តីសង្ឃឹមចង់រៀនបន្ថែមទៀត។

រូបភាព https://vnexpress.net/the-gioi/c

Kodo រៀនផាត់​មុខជាមួយ​មនុស្សម្នាក់ជំនាញផាត់មុខអោយបវរកញ្ញាជប៉ុន ទីបំផុត Kodo បានក្លាយជាជំនួយ​ការ​របស់គាត់។ Kodo តែងតែសង្ឃឹមថាខ្លួនអាចជម្រុញទឹកចិត្តដល់​មនុស្សគ្រប់គ្នា ហើយមានមោទនភាពចំពោះខ្លួនឯង។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គំនិតរបស់ Kodo ចាប់ផ្តើមគិតពីកន្លែងកំ​ណើតរបស់ខ្លួន។ Kodo សម្រេចចិត្តវិលត្រឡប់ទៅប្រទេសជប៉ុនវិញរួចបួសធ្វើជាព្រះសង្ឃ។ នេះគឺជាដំណើរជីវិតដែលមិន​ងាយស្រួលចំពោះ Kodo ឡើយ។

គ្រូរបស់ Kodo ពន្យល់ថាតួនាទីសំខាន់បំផុតរបស់ព្រះពុទ្ធសាសនាគឺទេសនាអំពីភាពស្មើគ្នា។ Kodo យល់ថាធម៌ទេសនានេះអាចជួយ​សង្រោះព្រលឹងរបស់គាត់ និងមនុស្សជាច្រើនទៀត។ Kodo យល់ថាតួនាទីរបស់​ខ្លួន​ត្រូវជួយអោយ​មនុស្ស​គ្រប់​គ្នាដឹងថាពួកគេជានរណា? រាល់​ការផ្លាស់ប្តូររបស់​មនុស្ស​ម្នាក់​គ្មាន​អ្វី​ចម្លែក​ទេ។

ចាប់តាំងពីពេលនោះមក Kodo បើកថ្នាក់បង្រៀនផាត់​មុខ ថ្នាក់​រៀនដែល Kodo ចូលចិត្តគឺក្រុមអ្នក​ស្រលាញ់​ភេទ​ដូចគ្នា LGBT ។ ផាត់មុខធ្វើ​អោយ​មនុស្ស​គ្រប់គ្នាយល់ថាខ្លួន​ស្អាត និង​មាន​សង្ឃឹម​។ Kodo គិតថាសាសនាទាំងអស់សុទ្ធតែ​មាន​ចំណុច​រួម​គឺបង្រៀនយើងឱ្យជួយមនុស្ស។

Kodo សង្ឃឹមថាអ្នករាល់គ្នាគិត​ថាមនុស្ស​មាន​សិទ្ធិ​ស្មើគ្នា អាចរស់​នៅបង្ហាញពីអត្តចរិក​ពិតរបស់ខ្លួន និ​ងមាន​ទំនុកចិត្តចំពោះខ្លួនឯង។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: