១២ ចំណុចដែលបង្ហាញថាអ្នកជាស្រីចាស់តាមការវាយតម្លៃរបស់ជនជាតិជប៉ុន
តើអ្នកធ្លាប់ឮពាក្យ Ossan Joshi (おっさん女子) ឬ Obasan joshi (おばさん女子) ដែរទេ?
រូបភាព http://www.livenan.com/archives/16625663.html
ថ្ងៃនេះយើងនឹងសង្កេតមើល ១២ ចំណុចដែលបង្ហាញថាអ្នកជាស្រីចាស់៖
១. មិនផឹកកាហ្វេបែរជាណាត់គ្នាទៅផឹកស្រា
មនុស្សស្រីដែលចាស់គិតថាខ្លួនជាមនុស្សពេញវ័យ ចេះគិត និងមានការយល់ដឹង ដូច្នេះគេលះបង់ទម្លាប់ផឹកកាហ្វេ និងញ៉ាំបង្អែម ដើម្បីទៅផឹកស្រា ចូលចិត្តបរិយាកាសអ៊ូអរដូចជាហាងស្រា។
២. មិនដើរទិញម៉ូដសម្លៀកបំពាក់ចេញថ្មី
ប្រកាន់ខ្ជាប់ស្ទីលស្លៀកសម្លៀកបំពាក់តាមបែបរបស់ខ្លួន ស្រី្តដែលចាស់ជាទូទៅមិនតម្រង់ជួរដើម្បីទិញទំនិញម៉ាកល្បីទេ។
៣. មិនសូវប្រើបណ្តាញសង្គម
ស្រ្តីដែលចាស់កាត់បន្ថយការប្រើបណ្តាញសង្គមដូចជា Facebook, Twitter ឬ Instagram ដូច្នេះយកល្អគួរតែដាក់វាមួយឡែកសិន។
៤. មិនសូវជាពូកែក្នុងទំនាក់ទំនង
ជាពិសេសនៅពេលគេរៀបរាប់រឿងដែលមិនសប្បាយចិត្ត ចេះតែអង្គុយស្តាប់ គ្មានដំបូន្មាន ព្រោះពួកគេមិនដឹងថាត្រូវនិយាយអ្វី។
៥. មិនចូលចិត្តរបស់មានពណ៌ឆើតពេក
ស្រ្តីដែលចាស់មិនចូលចិត្តពណ៌ផ្កាឈូក ពណ៌ដែលស្រស់ឆើតពេកទេ។
៦. នៅម្នាក់ឯងតាមដែលអាចធ្វើទៅបាន
នៅថ្ងៃឈប់សម្រាកស្រ្តីចាស់ចូលចិត្តដើរលេងក្បែរផ្ទះ ញ៉ាំនៅហាងបាយធម្មតាឬអង្គុយក្នុងតូបញ៉ាំចំណីតាមចិញ្ចើមផ្លូវ។
រូបភាព https://bokete.jp/boke/22519934
៧. ការងារជាចំបង
ជោគជ័យក្នុងការងារទើបសំខាន់ ដូច្នេះទោះបីជាថ្ងៃឈប់សម្រាកក៏ត្រូវព្យាយាមបញ្ចប់ការងារផងដែរ។
៨. មិនថតរូបម្ហូបមុនពេលញ៉ាំ
នៅក្នុងភោជនីយដ្ឋានដ៏ប្រណិតជាមួយនឹងមុខម្ហូបត្រូវបានរៀបចំយ៉ាងស្អាត ជាទូទៅក្មេងស្រីនឹងយកទូរស័ព្ទរបស់ពួកគេថតរូបម្ហូបដើម្បីអួតមិត្តភក្តិ ប៉ុន្តែស្រ្តីដែលចំណាស់គឺមិនថតទេ។
៩. ធ្វើដំណើរកំសាន្តម្នាក់ឯង
ជាជាងត្រូវរង់ចាំកាលវិភាគ និងក្រុមមិត្តភក្តិ ស្រ្តីដែលចំណាស់ចូលចិត្តទៅតែម្នាក់ឯង មិនសប្បាយចិត្តក៏ទៅ សប្បាយចិត្តក៏ទៅ។
១០. ស្នេហាលក្ខណៈសាមញ្ញ
ស្រ្តីដែលចំណាស់យល់ថារឿងស្នេហាមានក៏បាន បាត់បង់ក៏វាមិនអី។
១១. ថ្ងៃសម្រាកបណ្តោយខ្លួន
ស្រ្តីវ័យចំណាស់ចូលចិត្តគេងជាជាងជួបជុំមិត្តភក្តិ ទោះបីត្រូវគេអញ្ចើញក៏ប្រាប់ថារវល់ដែរ។
១២. មិនចូលចិត្តលេងជាក្រុម
បើត្រូវស្តាប់នរណាម្នាក់រអ៊ូរទាំគេសុខចិត្តដើរលេងតែឯងវិញ។
មែនហើយនេះគឺជាចំណុចទាំង ១២ ដែលបង្ហាញថាអ្នកកាន់តែចាស់ទៅហើយទោះបីអាយុទើបតែ ២០ សោះ។
រូបភាព https://store.line.me/stickershop/product/1219499/ja
តើអ្នកមានក្នុងចំណុចណាមួយក្នុងចំណោមចំណុចទាំង ១២ យ៉ាងខាងលើ?
បើត្រូវចាប់ពី ២-៤ ចំណុចឡើងទៅអ្នកអាចនឹងក្លាយជាស្រ្តីដែលចំណាស់។ បើត្រូវចាប់ពី ៥ ចំណុចឡើងទៅអ្នកពិតជាស្រ្តីដែលចំណាស់។
គ្មាននរណាម្នាក់មានសិទ្ធិវិនិច្ឆ័យជីវិតរបស់អ្នកដទៃទេ ហើយខ្ញុំក៏មិននិយាយថាស្ត្រីដែលចំណាស់គឺអាក្រក់ដែរ។ ដូច្នេះអ្នកត្រូវមានទំនុកចិត្តលើខ្លួនឯងរស់នៅអោយបានល្អ ស្វែងរកបុរសម្នាក់ដែលស្រឡាញ់អ្នក។
ប្រភព rootsnote.com
Chee