តើនាយករដ្ឋមន្ត្រីដំបូង​របស់ជប៉ុនជាមនុស្សយ៉ាងណា?

លោក Itō Hirobumi កើតនៅ Yamaguchi ក្នុងឆ្នាំ ១៨៤១ ជាអ្នកបង្កើតប្រព័ន្ធរដ្ឋាភិបាលជប៉ុនសព្វថ្ងៃដែលជានាយករដ្ឋមន្រ្តីដំបូងនៃប្រទេសជប៉ុន។

រូបភាព https://mag.japaaan.com/archives/110440

នៅពេលដែលក្រឡេកមើលដំបូងគេគិតថា គាត់​ជាមនុស្សពិបាកផ្គាប់ចិត្ត មានការប្រុងប្រយ័ត្នខ្ពស់ឲ្យ​សម​នឹង​មុខតំណែង​​នាយករដ្ឋមន្រ្តីប្រទេសមួយទាំងមូល ប៉ុន្តែតាម​ពិតទៅ​គាត់ជាមនុស្សគួរឲ្យអស់សំណើចណាស់។

កាលពីក្មេងគាត់ និងមិត្តភក្តិមួយចំនួនលួចដុតភ្លើងស្ថានទូតអង់គ្លេស។

ក្រោយពេល​ធំឡើង គាត់បានក្លាយជាសមាជិកក្នុងរដ្ឋាភិបាលតំណាងឲ្យរដ្ឋាភិបាលជប៉ុនទៅប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៨៧១។ នេះ​ជាជំហាន​សំ​ខាន់​ដើម្បីលុបបំបាត់សន្ធិសញ្ញាមិនស្មើភាពគ្នា ដែលរដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាជាមួយបណ្តាប្រទេសអឺរ៉ុប និងអាមេរិក។ លោក Itō ធ្លាប់ធ្វើដំណើរទៅអឺរ៉ុបពីមុន ដូច្នេះមាន​ជំនាញភាសាអង់គ្លេស។ គាត់អួតប្រាប់អ្នកដទៃក្នុងគណៈប្រតិភូអំពីជីវិតនៅក្រៅប្រទេសធ្វើឲ្យ​មនុស្សជាច្រើន​​ស្អប់។

ទោះជាយ៉ាងណាក៏ដោយ លោក Ito មិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃទេ។ ក្នុងនាមជាអ្នកនិយាយភាសាអង់គ្លេសល្អម្នាក់​ លោក Ito ក៏ទទួលបានការរំពឹងខ្ពស់ផងដែរ។ មាន​ម្តងនៅលើកប៉ាល់មានជម្លោះ លោក Ito ធ្វើឲ្យបញ្ហាផ្ទុះឡើងដោយនិយាយ​ថា៖

“ក្នុងករណីនេះអាមេរិក និងអឺរ៉ុបត្រូវឡើងតុលាការ”។

ក្រៅពីនេះ លោក Ito ក៏ធ្លាប់ប្រព្រឹត្តខុសធ្ងន់គឺគាត់ភ្លេចក្រដាសផ្ទេរសិទ្ធិជាតំណាងរបស់អធិរាជជប៉ុន។ នៅសម័យនោះ មិនមានទូរស័ព្ទហៅត្រឡប់ទៅវិញទេ មានតែវិធីមួយគឺបកទៅវិញ ប៉ុន្តែ​ត្រូវ​ចំ​ណាយ​ពេល​ច្រើន។

ការភ្លេចភ្លាំងមិនត្រឹមតែម្តងប៉ុណ្ណោះទេ លើកក្រោយលោក Ito ធ្វើ​ខុស​ម្តងទៀត។ នៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ១៨៨៩ គឺជាថ្ងៃប្រកាសរដ្ឋធម្មនុញ្ញដំបូងរបស់ជប៉ុន។ ពិធី​ត្រូវ​បាន​រៀបចំធ្វើ​ឡើងយ៉ាងឱឡារិកនៅព្រះបរមរាជវាំង។ លោក Ito ​ទទួលភារកិច្ចត្រូវរាយការណ៍រដ្ឋធម្មនុញ្ញដែល​នឹងត្រៀមប្រកាសជូនអធិរាជ ប៉ុន្តែគាត់​បែរភ្លេចរដ្ឋធម្មនុញ្ញនៅផ្ទះ។

មនុស្សបែបនេះ តើធ្វើ​យ៉ាង​ណាអាចទទួលកិច្ចការសំខាន់បាន? នេះប្រហែលជាសំណួររបស់​មនុស្សជាច្រើន។ ទោះ​ជា​​យ៉ាងណាក្នុងសម័យអន្តរកាលទំនាក់​ទំនង​ការទូតពិតជាសំខាន់ ហើយលោក Ito ជាមនុស្សដែលមានចំណេះដឹង ចេះភាសាអង់គ្លេសប្រាកដជាមិនអាចខ្វះបាន។

ព្រោះតែកំហុសច្រើនរបស់គាត់ធ្វើឲ្យនាយករដ្ឋមន្រ្តីជប៉ុនដំបូងមានអ្នកស្គាល់ច្រើន។ ប្រសិន​បើជាអ្នក​ តើអ្នក​នឹង​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថាន​ភាព​នោះ? ទទួល​តួនាទីសំខាន់ជាប្រតិភូតំណាងឲ្យ​ប្រទេសបែរជាភ្លេចក្រដាសផ្ទេរសិទ្ធិនៅផ្ទះ។ ឬកំ​ពុងតែរៀបចំរដ្ឋធម្មនុញ្ញដល់​ពេល​សំខាន់​បែរជាភ្លេច។

ខ្ញុំ​មិន​នឹកស្មានថា​គាត់បែរជាភ្លេចតួនាទីសំខាន់បែបនេះសោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: