ជាងថតរូបជនជាតិជប៉ុនជាតំណាង Fujifilm ត្រូវគេដកចេញព្រោះតែទង្វើថតរូបមិនសមរម្យរបស់គាត់
ជាងថតរូប Tatsuo Suzuki ដែលជាអ្នកតំណាងរបស់ Fujifilm ដោយសារវីដេអូផ្សព្វផ្សាយរបស់គាត់ប្រើកាមេរ៉ា Fujifilm X100V ត្រូវក្រុមហ៊ុន Fujifilm ដកហូតផងដែរ។
នោះក៏ព្រោះតែជាងថតរូបទទួលមតិរិះគន់ជាច្រើនទាក់ទងនឹងរបៀបថតរូបរបស់គាត់មានលក្ខណៈប្រមាថ ធ្វើអោយអ្នកនៅជុំវិញមានអារម្មណ៍មិនស្រួល។ ក្រុមហ៊ុន Fujifilm ក៏បានសុំទោសបន្ទាប់ពីរឿងនេះកើតឡើង។
រូបភាព https://www.boredpanda.com/fujifilm-drops-ambassador-tatsuo-suzuki-shooting-style-controversy/
ដើរទៅថតជិតមុខបែបនេះមិនត្រឹមតែត្រូវសុំការអនុញ្ញាតប៉ុណ្ណោះទេ ថែមទាំងធ្វើអោយពួកគេភិតភ័យ ហើយមានអារម្មណ៍មិនស្រួល។
រូបភាព https://www.boredpanda.com/fujifilm-drops-ambassador-tatsuo-suzuki-shooting-style-controversy/
រូបភាព https://www.boredpanda.com/fujifilm-drops-ambassador-tatsuo-suzuki-shooting-style-controversy/
ទោះបីជា Fujifilm បានធ្វើការសុំទោសក៏មនុស្សជាច្រើនយល់ថាការបង្ហោះវីដេអូដោយមិនគិតពីប្រតិកម្មរបស់សាធារណជនពិតជាគួរអោយស្តីបន្ទោស។
នេះជារូបថតមួយចំនួនដែលគាត់បានថត។
រូបភាព https://www.instagram.com/tatsuo_suzuki_001/
រូបភាព https://www.instagram.com/tatsuo_suzuki_001/
រូបភាព https://www.instagram.com/tatsuo_suzuki_001/
PetaPixel ប្រៀបធៀប Suzuki ជាមួយជាងថតរូបដ៏ល្បីឈ្មោះ Bruce Gilden ដែលជាអ្នកប្រើស្ទីលថតរូបដូចគ្នា។ គាត់ដើរទៅជិតមនុស្សប្លែកមុខ ដាក់កាមេរ៉ាជិតពួកគេរួចចុចថតដោយមិនសុំការអនុញ្ញាត។ ទោះបីជាវប្បធម៌ប្រទេសអឺរ៉ុប និងអាមេរិកទទួលយករបៀបថតបែបនេះ ប៉ុន្តែចំពោះវប្បធម៌ជប៉ុនមិនប្រាកដថាដូចគ្នាទេ។
តើអ្នកយល់យ៉ាងណាចំពោះសកម្មភាពនេះ?
Sacchan