ការដំឡើងឧបករណ៍ប្រើប្រាស់ក្នុង “សណ្ឋាគារគូស្នេហ៍”

តើ​អ្នក​គិត​យ៉ាង​ណាចំពោះ “សណ្ឋាគារគូស្នេហ៍”? តើវាជាកន្លែងគ្រោះថ្នាក់? ឬគ្រាន់តែជាកន្លែងសម្រាប់​បុរសនារីចូលដើម្បីដោះស្រាយបញ្ហាផ្លូវភេទ? 

តាមពិតសណ្ឋាគារទាំងនេះត្រូវបានសាងសង់យ៉ាងល្អិតល្អន់មិនមែនជាកន្លែងបណ្តោះអាសន្ននោះទេ។ សណ្ឋាគារ​គូស្នេហ៍ខ្លះនៅប្រទេសជប៉ុនត្រូវ​បាន​រៀបចំដូចជាឋានសួគ៌ បន្ទប់​ត្រូវ​បានរចនាយ៉ាង​ពិសេស​ មាន​ទូរទស្សន៍ធំ អាង​​ហែលទឹក អាងត្រាំទឹក កៅអីម៉ាស្សាជាដើម។

រូបភាព https://www.instagram.com/p/Bux4HhjA8XZ/?utm_source=ig_embed

សព្វថ្ងៃសណ្ឋាគារគូស្នេហ៍មានលក្ខណៈសាមញ្ញជាមួយ​នឹង​ការរចនាពិសេស។ លើសពីនេះសណ្ឋាគារគូស្នេហ៍មិនត្រឹម​តែសម្រាប់គូស្នេហ៍ប៉ុណ្ណោះទេ ហើយក៏សម្រាប់​អ្នក​ដែល​ចង់​បាន​បរិយាកាសរ៉ូមែន​ទិកផងដែរ។

តើនរណាខ្លះចូលសណ្ឋាគារគូស្នេហ៍?

កុំបារម្ភអ្នកគួរតែទៅសណ្ឋាគារគូស្នេហ៍ម្តង គ្មាននរណាម្នាក់វាយតម្លៃអ្នកទេ ពីព្រោះកន្លែងនេះ​មិន​មែន​សម្រាប់​តែគូស្នេហ៍ប៉ុណ្ណោះទេ។

តើយើងទៅសណ្ឋាគារគូស្នេហ៍ដើម្បីអ្វី?

ប្រសិន​បើ​អ្នក​មាន​គូស្នេហ៍ តើ​អ្នក​មា​ន​បំ​ណង​នាំគេទៅសណ្ឋាគារគូស្នេហ៍នៅថ្ងៃនៃក្តីស្រឡាញ់នេះទេ? កុំគិតថាខុស អ្នកមិនចាំបាច់ទៅសណ្ឋាគារគូស្នេហ៍ដើម្បីធ្វើរឿង​នឹងទេ។

នៅសណ្ឋាគារគូស្នេហ៍មានសាឡុង ស្រាសំប៉ាញ ទូរទស្សន៍ខ្នាតធំ អាស្រ័យតាមប្រភេទសណ្ឋាគារ។ នៅទីនោះអ្នកអាចរីករាយជាមួយអាហារពេលល្ងាចដ៏រ៉ូមែនទិកជាមួយគ្នា។

  • Jyoshikai – Girl’s Party (ពិធីជប់លៀងសម្រាប់​នារី)

រូបភាព https://jpninfo.com/127889

សព្វថ្ងៃសណ្ឋាគារគូស្នេហ៍បានក្លាយជាកន្លែងដែលមិត្តនារីរៀបចំពិធីជប់លៀងនាពេលរាត្រី។ នៅទីនោះមិត្តនារីអាចជួលបន្ទប់ធំច្រៀងខារ៉ាអូខេ ញ៉ាំអី ហើយជជែកគ្នាមិន​ចាំបាច់​ខ្លាចរំខានដល់អ្នកដទៃ។ សណ្ឋាគារគូស្នេហ៍ជាច្រើនមានផ្តល់ជូនកញ្ចប់បញ្ចុះតម្លៃសម្រាប់ក្រុមនារីផងដែរ។

  • បុគ្គលដែល​ចូលចិត្តភាពឯកជន

ប្រសិន​បើ​អ្នករស់​នៅក្នុង​ទីក្រុងតូក្យូ រស់នៅជាមួយឪពុកម្តាយ បងប្អូន ជីដូនជីតារបស់អ្នក អ្នក​ប្រាកដជាមិន​ចង់អោយគេ​រំ​ខានទេ។ ប្រហែល​មក​ពី​ការរស់​នៅ​មាន​ភាពខុសគ្នាធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​បាត់​បង់​សេរី​ភាព។ ដូច្នេះ​ហើ​យមនុស្ស​មួយ​ចំនួន​ជួលសណ្ឋាគារគូស្នេហ៍គ្រាន់តែដើម្បីគេងឬចង់​មាន​បរិយាកាសឯកជន។

ជាការពិតក្រៅពីគោលបំណងទូទៅដែល​បាន​រៀបរាប់​ខាងលើ នៅតែមាន​គូស្នេហ៍មួយ​ចំនួន​ចូល​សណ្ឋាគារដើម្បី​គោ​លបំ​ណង​ផ្សេង។ ដូច្នេះ​បន្ទាប់ខ្លះ​ត្រូវ​បាន​រចនាយ៉ាងពិសេសសម្រាប់គោលបំណងទាំងនេះ។ ឧទាហរណ៍បន្ទប់ SM នៅ Alpha-In, Tokyo។

https://www.instagram.com/p/BB4mhKqn2uk/?utm_source=ig_embed

តើ​អ្នក​ចង់សាក​ល្បងសណ្ឋាគារគូស្នេហ៍ម្តងក្នុងជីវិតទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: