យុគ្គសម័យមុន​ច្បាប់ជប៉ុនអនុញ្ញាតឱ្យប្តីសម្លាប់ប្រពន្ធ ឪពុកសម្លាប់កូនបើប្រព្រឹត្តអំពើផិតក្បត់

កាលពីមុន​តារាល្បីផិតក្បត់គេ​ចាត់​ទុកដូចជារឿង​ធម្មតា។ សព្វថ្ងៃនេះអ្នក​សារព័ត៌មាន​ជាច្រើន​តាម​ប្រមាញ់​រូប​ថតរបស់តារាល្បីៗសហាយស្មន់ព្រោះវាជាព័ត៌មានដែលមានគេចូលចិត្តច្រើន​។

រូបភាព https://www.sponichi.co.jp/entertainment/news/2017/07/16/kiji/20170716s00041000142000c.html

បន្ទាប់ពីត្រូវ​គេ​តាម​ទាន់តារាល្បីត្រូវសុំទោសជាសាធារណៈតាមបណ្តាញសារព័ត៌មានទើបធ្វើអោយ​មតិសាធារណៈ​ជនស្ងាត់ទៅវិញ។ តើ​អ្នក​យល់ថាធ្វើ​បែប​នេះ​ចំពោះអ្នក​ដែលប្រព្រឹត្ដអំពើផិតក្បត់គឺអាក្រក់ពេកឬ?

ផិតក្បត់ = ទោសប្រហារជីវិត

នេះគឺជាបទបញ្ញតិ្តនៅក្នុងច្បាប់ជប៉ុនកាលពី ៨០០ ឆ្នាំមុន។

រូបភាព https://gunosy.com/articles/RreIx?s=s

ប្រសិន​បើ​ត្រូវ​គេ​ចាប់​បាន​អំពើផិតក្បត់ ចំពោះស្តេចក្រាញ់ត្រូវគេរឹបអូសទឹកដីពាក់កណ្តាល អនាគតក៏​ត្រូវរលាយ។ បើគ្មាន​ទឹក​ដី​នឹងត្រូវ​គេនិរទេសទៅកោះដាច់ស្រយាល។

ការដាក់ទណ្ឌកម្មមានលក្ខណៈធ្ងន់ធ្ងរ ក្រោយ​មក​កាន់​តែ​សាហាវឡើង។ នៅក្នុង​សម័យ Heyday របស់​សាមូរ៉ៃ បើរក​ឃើញ​ប្រពន្ធផិតក្បត់ សាមូរ៉ៃមានសិទ្ធិសម្លាប់ប្រពន្ធរបស់គាត់។ ក្នុងករណីមិនអាចសម្លាប់ភរិយារបស់ខ្លួន និង​សហាយស្មន់របស់​នាង សាមូរ៉ៃដែល​ជាប្តី​នឹងត្រូវទទួលទោសប្រហារជីវិត។

តើ​សាមូរ៉ៃសម្លាប់​ប្រពន្ធដើម្បីការពារជីវិតរបស់​ខ្លួនឬសម្លាប់​នាងព្រោះ​អំពើផិត​ក្បត់មិន​អាច​លើក​លែងបាន? ទោះបីជាមូល​ហេតុ​អ្វី​ក៏ដោយការដាក់ទណ្ឌកម្មចំពោះប្រពន្ធ – អ្នកផិតក្បត់ត្រូវសម្រេច នេះគឺជាច្បាប់ដ៏តឹងរឹងបំផុត។

នៅសម័យអេដូច្បាប់​នេះ​ត្រូវ​​ផ្លាស់​ប្តូរ​បន្តិច ក្នុងករណីមានទំនាក់ទំនងស្នេហាទាំងបុរស និងស្ត្រីត្រូវទទួលទោសប្រហារជីវិត។ បុរសជាប្តីមាន​សិទ្ធិសម្លាប់ប្រុសកំ​ណាញ់របស់ប្រពន្ធ។ ប៉ុន្តែបើកូន​ស្រីផិតក្បត់ឪពុកក៏មានសិទ្ធិសម្លាប់​កូនរបស់គាត់ដែរ។

នេះជាយុគ្គសម័យដែល​គេ​ចាត់​ទុក “ការសងសឹក” ជាទង្វើត្រឹម​ត្រូវ។ កូន​ដែលសម្លាប់អ្នកធ្វើបាបឪពុកម្តាយខ្លួនត្រូវគេចាត់ទុកថាសងសឹកជោគជ័យ មានកត្តញ្ញូចំពោះអ្នក​មាន​គុណ។ ផ្ទុយទៅវិញប្រសិនបើឪពុកម្តាយមិនអាចបង្រៀនកូនប្រព្រឹត្តអំពើល្អ ឪពុកម្តាយមាន​តួ​នាទីសម្លាប់​ពួកគេ។ ដូច្នេះ​ទង្វើនេះ​មិន​មែន​អំពើឃាតកម្មតែជាកាតព្វកិច្ច ទំនួលខុសត្រូវ។

ត្រឡប់មក​រឿងតារាល្បីត្រូវសុំទោសជាសាធារណៈបន្ទាប់​ពីត្រូវ​គេ​រក​ឃើញអំពើផិត​ក្បត់ តើ​អ្នក​វាយ​តម្លៃយ៉ាង​ណាចំពោះទង្វើនេះ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: