កាលពីឆ្នាំ ១៩៥៦ ប្រទេសជប៉ុនធ្លាប់ប្រទះនឹងជំងឺចម្លែកឆក់យកជីវិតប្រជាជនរាប់ពាន់នាក់
ក្នុងទសវត្ស ៥០ និង ៦០ ប្រទេសជប៉ុនរងគ្រោះមហន្តរាយយ៉ាងសាហាវដែលបានឆក់យកជីវិតមនុស្សជាច្រើន អ្នកវិទ្យាសាស្រ្តប្រៀបធៀបកម្រិតមនុស្សស្លាប់ដូចករណីទម្លាក់គ្រាប់បែកបរមាណូនៅ Hiroshima ដែលគេហៅថា “គ្រោះមហន្តរាយ Minamata”។
ហេតុអ្វីបានជាគេហៅថាគ្រោះមហន្តរាយ Minamata ? ដោយសារវាកើតឡើងនៅទីក្រុង Minamata ស្ថិតក្នុងខេត្ត Kumamoto ។
នៅឆ្នាំ ១៩៥៦ គេរកឃើញបងប្អូនស្រីពីរនាក់ផ្ទុកជំងឺចម្លែកដែលមិនធ្លាប់មាននៅប្រទេសជប៉ុន។ អវយវៈកន្ត្រាក់ ពិបាកធ្វើដំណើរ ហើយមិនអាចប្រាស្រ័យទាក់ទងដូចមនុស្សធម្មតាឡើយ។ រហូតដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំនោះទើបគេប្រកាសវាជាជំងឺ Minamata ដោយសារតែខូចខាតសរសៃប្រសាទកណ្តាលតែរកមិនឃើញមូលហេតុ។ នេះគឺជាជំងឺចម្លែក និងគ្រោះថ្នាក់បំផុតដែលកើតឡើងក្នុងរយៈពេលជប៉ុនកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ហើយវាជាជំងឺដែលឆក់យកជីវិតមនុស្សជាច្រើន។
រូបភាព http://redsvn.net/tham-hoa-minamata-bai-hoc-phat-trien-cua-nhat-ban2/
ដំបូងគេគិតថាវាជាជំងឺឆ្លងទើបញែកអ្នកជំងឺចេញ រហូតដល់ខែតុលាឆ្នាំ ១៩៥៦ នៅពេលដែលក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Kummoto ប្រកាសថាវាមិនមែនជាជំងឺឆ្លង ទើបអ្នកជំងឺអាចត្រលប់ទៅសហគមន៍វិញ។ ក្នុងឆ្នាំដដែលមាន ៥០ ករណីទៀតកើតជំងឺនេះត្រូវបានគេរកឃើញនៅតំបន់ Minamata ហើយមានអ្នកស្លាប់ចំនួន ១១ នាក់ និងចំនួនកុមារមានជំងឺខួលក្បាលកាន់តែកើនឡើង។
គេរកឃើញថានៅទីក្រុង Minatama ឆ្មាដែលប្រជាជនចិញ្ចឹមស្រាប់តែឆ្កួត កន្រាក់មួយសន្ទុះរួចស្លាប់ ហើយនៅតាមឆ្នេរ Minamata ត្រីងាប់អណ្តែតពេញផ្ទៃទឹក។ ដោយផ្អែកលើព័ត៌មានទាំងនេះរហូតដល់ឆ្នាំ ១៩៥៩ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Kumamoto បានសន្និដ្ឋានពីមូលហេតុនៃជំងឺចម្លែកនេះគឺបណ្តាលមកពីពុលបារតសរីរាង្គ។ ក្នុងខែវិច្ឆិកាសមាគមស៊ើបអង្កេតសុវត្ថិភាពចំណីអាហារនៃក្រសួងសុខាភិបាល និងសុខុមាលភាពជប៉ុនបានបញ្ជាក់ពីលទ្ធផលរបស់ក្រុមស្រាវជ្រាវ។
មានសំណួរមួយត្រូវបានលើកឡើង ហេតុអ្វីបានជាក្នុងរយៈពេលយូរបែបនេះទើបគេរកឃើញ?
ក្រោយមកទើបគេសង្ស័យនាំគ្នាមកក្រុមហ៊ុនគីមីឥន្ធនៈគ្រុបដែលជាក្រុមគីមីឈានមុខគេនៅក្នុងប្រទេសជប៉ុន ហើយបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ដោយដឹងថានៅឆ្នាំ ១៩៣២ ក្រុមហ៊ុនបានបញ្ចេញទឹកសំអុយដែលមានផ្ទុកបារតសរីរាង្គជាសមាសធាតុផលិតក្នុងកំឡុងពេលផលិត Acetaldehyde ចូលឆ្នេរសមុទ្រ Minamata ដែលមិនបានចាត់វិធានការណ៍ចម្រុះទឹកឡើយ។
ក្រុមហ៊ុន Chisso មានរោងចក្រចំនួន ៧ កំពុងប្រតិបត្តិការនៅក្នុងប្រទេស ជាង ២០ រោងចក្រកំពុងប្រតិបត្តិការនៅបរទេស ក្នុងសម័យនោះម៉ាស៊ីនចាស់ ថវិកាត្រូវកាត់បន្ថយដូច្នេះបញ្ហាចម្រុះទឹកគេមិនយកចិត្តទុកដាក់ច្រើននោះទេ។ អ្នកជំងឺមានអាការៈដូចជាកាត់បន្ថយការចងចាំ ដំណើរការខួរក្បាលយឺត ស្តាប់មិនបានល្អ និងពិបាកបញ្ចេញសម្លេងតាមសេចក្តីសន្និដ្ឋានតាមដានអ្នកជំងឺ ៥០ នាក់។
រូបភាព https://kontumquetoi.com/2016/10/24/cau-chuyen-minamataan-ca-bi-nhiem-doc-tai-nhat/
ពេលនោះមនុស្សរាប់រយរាប់ពាន់នាក់រស់នៅពឹងលើឪពុកម្តាយ ទារកខ្លះគ្មានអវយវៈគ្រប់គ្រាន់ ហើយវាគឺជាជំងឺដ៏គួរអោយខ្លាចបំផុត។
ដោយសារកម្រិតគ្រោះថ្នាក់នៃជំងឺ Minamata ក្នុងឆ្នាំ ២០០៩ រដ្ឋាភិបាលជប៉ុនចេញជាបទបញ្ជាផ្តល់ជំនួយដល់ប្រជាជនដែលរងគ្រោះ និងដោះស្រាយបញ្ហានេះ។
គ្រោះថ្នាក់ដែលបង្កឡើងដោយសារជំងឺនេះមានរយៈពេលជាងកន្លះសតវត្សរ៍មកហើយ ប៉ុន្តែចំពោះប្រជាជនទីក្រុង Minamata អ្នកដែលបានឃើញផ្ទាល់ និងអ្នកមានសមាជិកគ្រួសារស្លាប់ពិតជាមិនអាចបំភ្លេចបានឡើយ។
DK