យើងនឹងនាំអារម្មណ៍របស់អ្នកទៅទស្សនាសម្រស់ដ៏ស្រស់ស្អាតនៃវិមានបុរាណ Shuri
វិមានបុរាណ Shuri គឺជា Gusuku (បន្ទាយ Okinawa) នៅ Shuri ក្នុងខេត្ត Okinawa ជាវិមានរបស់ Ryukyu Kingdom បុរាណ។ នៅឆ្នាំ ១៩៤៥ ក្នុងសមរភូមិវិមានត្រូវបំផ្លាញស្ទើរតែទាំងស្រុងសល់តែជញ្ជាំងដែលមានកំពស់រាប់សិបសង់ទីម៉ែត្រពីរបីប៉ុណ្ណោះ។ រហូតឆ្នាំ ១៩៩២ វិមានត្រូវបានសាងសង់ឡើងវិញលើគ្រឹះចាស់តាមរូបថតពីមុន និងកំណត់ត្រាប្រវត្តិសាស្រ្ត។ នៅព្រឹកព្រលឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ សាលធំត្រូវឆេះខ្ទេចខ្ទី។ សូមពិនិត្យមើលរូបថតមួយចំនួនមុនពេលត្រូវភ្លើងបំផ្លាញ។
រូបភាព https://www.pinterest.com
នៅក្នុងវិមាន Shuri ពេលយប់គេតែងតែបំភ្លឺចង្កៀង ប៉ុន្តែបន្ទាប់ពីមានអគ្គិភ័យអ្នកមើលថែវិមាន Shuri មិនបំភ្លឺចង្កៀងសម្រាប់លម្អពេលយប់ទៀតទេ លើកលែងច្រកទ្វារ Shurei-mon និងកន្លែងមួយចំនួនផ្សេងទៀត។
រូបភាព https://www.pinterest.com
ការិយាល័យរដ្ឋបាលវិមាន Shuri បានអោយដឹងដើម្បីធានាសុវត្ថិភាពនឹងរៀបចំបំភ្លឺចង្កៀងតាមជញ្ជាំងជុំវិញវិមាន Shuri ឡើងវិញ។ មុនពេលអគ្គិភ័យកើតឡើងគ្រាន់តែបំភ្លឺចង្កៀងអ្នកនឹងមើលឃើញវិមានពណ៌ក្រហមយ៉ាងស្អាត។ បច្ចុប្បន្នទោះបីភ្ញៀវទេសចរណ៍មិនអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតបែបនេះ ប៉ុន្តែកន្លែងនេះនៅតែទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ បុរសម្នាក់រស់នៅក្នុងខេត្ត Okinawa និយាយថារាល់ពេលជញ្ជាំងត្រូវបានបំភ្លឺចង្កៀងទិដ្ឋភាពមើលទៅស្អាតអស្ចារ្យ។
យើងនឹងរង់ចាំវិមានត្រូវបានជួសជុលឡើងវិញ។
Do Manh Tai