ពន្យល់ពីអត្ថន័យពាក្យ Furareta សារភាពស្នេហ៍ត្រូវគេ​បដិសេធជាភាសាជប៉ុន

អ្នកដែល​ធ្លាប់រៀនភាសាជប៉ុន តើ​អ្នក​ស្គាល់ពាក្យ ふられた (Furareta) មានន័យដូចម្តេចដែរ​ទេ? នេះគឺជាពាក្យដែលគេប្រើពេលសារភាពស្នេហ៍ចំពោះនរណាម្នាក់ ប៉ុន្តែ​ត្រូវ​បដិសេធ។

សព្វថ្ងៃជនជាតិជប៉ុនប្រើភាសាជប៉ុន​តាម​ទម្លាប់ មិន​សូវ​ជាមាន​អ្នក​ដឹងពីប្រភព​ដើមការគ្រវីដៃអាវ Kimono មាន​អត្តន័យបដិសេធសេ្នហ៍តាមមនុស្សជំនាន់មុននោះទេ។

រូបភាព https://mag.japaaan.com/archives/111451

ដើម្បីបង្ហាញពីសកម្ម​ភាពនេះ​អ្នក​ត្រូវ​ស្លៀកឈុត Furisode – ប្រភេទគីម៉ូណូមានដៃអាវវែង ជាប្រភេទគីម៉ូណូដែល​មានតែនារីនៅលីវទើបស្លៀក។

រូបភាព http://www.furisode-mode.com

ជាមួយនឹងគីម៉ូណូបែបនេះអ្នកអាចគ្រវីដៃអាវរបស់អ្នកបានយ៉ាងងាយស្រួលមែនទេ?

ហើយនេះគឺជាគីម៉ូណូដែលស្ត្រីរៀបការស្លៀកជាប្រភេទដែលមានដៃអាវខ្លី។

រូបភាព https://kyotokimono-rental.com/column/irotomesode_homongi_chigai.html

ចំពោះប្រភេទគីម៉ូណូនេះក៏អាចគ្រវីដៃអាវបាន ប៉ុន្តែស្រ្តី​ភាគ​ច្រើនប្រើដៃអាវរបស់ពួកគេដាក់​កាបូប ឬរបស់​របរតូចៗ ដូច្នេះគ្មាននរណាគេគ្រវីដៃអាវគីម៉ូណូប្រភេទនេះទេ។

ជនជាតិជប៉ុនពីបុរាណប្រើឃ្លា 袖にする (Fude ni suru) សំដៅលើសកម្មភាពគ្រវីដៃអាវមានន័យថាកាត់ផ្តាច់ទំនាក់ទំនងជាមួយនរណាម្នាក់។ ក្រៅពីនេះពាក្យនឹងគេប្រើសំដៅលើសកម្មភាពសូកដៃអាវបង្ហាញអាកប្បកិរិយាមិនចង់ស្តាប់អ្នកផ្សេងនិយាយ។

ដូចជាដៃអាវទាំងនេះជាព្រលឹងរបស់អ្នកដែលពាក់អញ្ចឹង។

មូលហេតុដែលជនជាតិជប៉ុនប្រើសកម្មភាពដើម្បីបង្ហាញពីអារម្មណ៍ព្រោះតែគេមិនចូលចិត្តនិយាយត្រង់ ទោះ​បី​ស្រលាញ់ ឬស្អប់ក៏មិន​ច្បាស់លាស់។ ចំពោះរឿង​ដែល​មិន​អាចនិយាយ​ដូចជាស្នេហា ត្រឹមតែ​ប្រើសកម្មភាពបង្ហាញ​ពីអត្តន័យប៉ុណ្ណោះ។

ពាក្យនេះគឺ ふられた (បកប្រែឲ្យ​ត្រូវ​គឺគ្រវីដៃអាវ = ច្រានចោល) ។

ទិវានៃក្តីស្រឡាញ់ជិតមកដល់ហើយសង្ឃឹមថាអ្នកនឹងសារភាពស្នេហ៍ដោយជោគជ័យ មិន​ត្រូវគេបដិសេធ “furareta” ឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: