ការប្រកាសជូនដំណឹងបង្កប់អត្តន័យដៀមដាមរបស់ហាង Burger King ពិតដែរឬទេ?

Akihabara ជាកន្លែងមានមនុស្សច្រើនកុះករនៅទីក្រុងតូក្យូ។ កាលពីមុននៅទីនេះមាន​ហាង McDonald’s ប៉ុន្តែវាត្រូវបានបិទទៅហើយ។ ហាង McDonald’s នេះធ្លាប់ប្រកាសជូនដំណឹងដល់អតិថិជនដូចខាងក្រោម។

រូបភាព https://mobile.twitter.com/sato322/status/1222867637631238144

នេះជាសេចក្តីជូនដំណឹងរបស់ហាងដែលបិទនៅខាងក្រៅ។ គ្មានរឿងអ្វីឡើយប្រសិនបើហាង Burger King ក្បែរនោះមិន​បិទប្រកាសឆ្លើយតប។

រូបភាព https://mobile.twitter.com/sato322/status/1222867637631238144

អត្តន័យ Poster សរសេរដូចខាងក្រោម៖

“អរគុណដែល​បាន​នាំម​កនូវសុភមង្គលអស់​រយៈពេល ២២ ឆ្នាំ។ ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ហាង McDonald’s នៅក្បែរនេះ។ ក្នុងនាមជាគូប្រជែង ក៏ដូចជាមិត្តម្នាក់ដែលស្រឡាញ់ AKIBA ដោយសារតែ​អ្នក​ទើបយើងអាចព្យាយាមអស់ពីសមត្ថភាព។ ពីពេលនេះតទៅគ្មានហាង McDonald’s នៅទីនេះពិតជាគួរឱ្យសោកស្តាយណាស់។ ថ្ងៃនេះយើងសុំសំណូមពរដល់អ្នករាល់គ្នាចូល McDonald’s ។ ផ្ញើជូនដោយស្នាមញញឹមរបស់យើង អ្នកដែល​តែងតែជំទាស់បន្តដើរតាមពីក្រោយ។

វាពិតជាពិបាកណាស់”

ដំបូងមើលទៅដូចជាសេចក្តីជូនដំណឹងអស់ពីចិត្តរបស់ហាងដែលជាគូប្រជែង។ ក្នុង​សេចក្តីប្រកាសចុង​បញ្ចប់​ថែម​ទាំងស្នើអតិថិជនចូលហាង  McDonald’s ជំនួសឱ្យ Burger King ទៀតផង។

ប៉ុន្តែប្រសិន​បើ​អ្នក​អាន​សេចក្តីជូនដំណឹងសូម​មើល​ការប្រកាសម្តងទៀត។ នៅពេលអានបញ្ឈរយើងនឹងឃើញសារលាក់កំបាំងមួយផ្សេងទៀត។

ជួរឈរដំបូងនៅខាងឆ្វេង៖

私たちの勝ち (Watashitachi no kachi) – យើងបានឈ្នះហើយ !!!

តើអ្នកគិតថាអ្នកសរសេរការប្រកាសនេះមានចេតនាបញ្ចូលអក្សរទាំងនេះដែរទេ? ឥឡូវមិនអាចបញ្ជាក់​បានឡើយ។

ពិតជាសេចក្តីប្រកាសដ៏គួរអោយ​ចាប់អារម្មណ៍ណាស់មែនទេ? 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: