តើអ្នកចង់ធ្វើស្ទីលម៉ូដសក់ដូចតួអង្គ Anime ដែលអ្នកចូលចិត្តដែរឬទេ?

តើអ្នក​ធ្លាប់​ស្រមៃចង់​ធ្វើស្ទីលម៉ូដសក់ស្រដៀងតួអង្គ Anime ដែលអ្នកចូលចិត្តដែរទេ?

ស្ទីលម៉ូដសក់មួយ​ចំនួន​ក្នុង​រឿងគំនូរជីវចលដូចជាបំផ្លើសបន្តិច ហើយវាសមនឹងទម្រង់មុខរបស់តួអង្គតែប៉ុណ្ណោះ។ 

ឧទាហរណ៍ស្ទីលម៉ូដសក់របស់តួអង្គ Light ក្នុង Death Note (សៀវភៅមរណភាព)។

សូមមើលវីដេអូខាងក្រោម។


អ្នក​គ្រាន់តែទៅដល់​ហាង​រើសម៉ូដសក់ដែល​អ្នក​ចង់​កាត់ ហើយជំហាន​បន្ទាប់​ទុកអោយជាងកាត់សក់ជំនាញរបស់ Salon OFF-KAI ផ្តល់យោបល់សម្រាប់អ្នក។

OFF-KAI បើកនៅ Akihabara ក្នុងឆ្នាំ ២០១៦ ត្រូវគេចាត់ទុកជាមជ្ឈមណ្ឌល Anime, Manga សម្រាប់ Otaku ។

អ្នកដែលចាប់ផ្តើមគំនិតនេះគឺ Kenta Mogi ជាជាងកាត់សក់ដែលចាប់ផ្តើមអាជីពតាំងពីអាយុ ២០ ឆ្នាំ។ កេរ្តិ៍ឈ្មោះរបស់ OFF-KAI ​មានប្រជាប្រិយភាពដោយសារឈ្មោះពិសេស មិន​ត្រឹម​តែ​ប៉ុណ្ណឹង​បុគ្គលិកនៅទីនេះសុទ្ធតែ Otaku ។

ហាង Salon មាន Mascot ដែល​គេ​ហៅថា Marwishka Offka (マルィシュカ・オフカ) ត្រូវ​បាន​រចនាដោយ Misaki Kurehito ។ តួអង្គនេះ​ស្ពាយ​កាបូបឧបករណ៍កាត់សក់ ហើយស្ទីលម៉ូដសក់របស់គាត់ដូចតួអង្គ Anime ណាស់។

រូបភាព https://nippon.hodaiweb.com/news/2829?lang=en

នៅ Salon មាន Stylist រង់ចាំណែនាំធ្វើ​ម៉ូដសក់សម្រាប់​អ្នក​។ អ្នកនឹងទទួល​បានការណែនាំចំពោះស្ទីលម៉ូដសក់ដែលអ្នកចង់ធ្វើ ប្រភេទសក់ ពណ៌​សក់ -ល-។ ជាការពិតបើអ្នក​រើសស្ទីលម៉ូដសក់បំផ្លើសពេកបុគ្គលិកនឹងប្រាប់អ្នកដោយផ្ទាល់។

អតិថិជនភាគច្រើន​ក្នុង​ហាង Salon គឺបុរស ចំពោះអ្នក​ដែល​ចូលចិត្តរឿង Anime, Manga សុទ្ធតែ​អាចមក​ទី​នេះ។ ហាង Salon មិន​ត្រឹម​តែល្បីក្នុង​ប្រទេសប៉ុណ្ណោះទេ ចំពោះភ្ញៀវទេសចរណ៍ក៏​មក​ផងដែរ។

រូបភាព https://www.asiancrush.com/this-salon-will-give-you-the-anime-hair-of-your-dreams/

​ភ្ញៀវភាគ​ច្រើន​ចូលចិត្តគឺពណ៌បៃតង និងក្រហម។

ប្រសិន​បើអ្នក​ចង់​ធ្វើ​មូ៉ដសក់​ដែលពិសេស អ្នកអាចធ្វើការណាត់ជួបជាមួយ OFF-KAI តាមរយៈ Apps ទូរស័ព្ទ។ ហាងបើកពីថ្ងៃពុធដល់ថ្ងៃច័ន្ទចាប់ពីម៉ោង ១២ យប់ដល់ម៉ោង ១០ យប់ថ្ងៃបន្ទាប់ ផុតកំណត់ការណាត់ជួបគឺម៉ោង ៩ យប់។

អាសយដ្ឋាន៖ 3-6-6 fukubu Bld.1F, Sotokanda, Chiyoda-ku, Tokyo, 101-0021

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: