កីឡាករបាល់ទាត់អាយុ ៥០ ឆ្នាំតែមួយគត់ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់លើពិភពលោក

កីឡាបាល់​ទាត់ជប៉ុនចាប់​ផ្តើម​មាន​ប្រជាប្រិយភាពតាំងពីឆ្នាំ ១៩៩២ ដោយសារព្រឹត្តិការណ៍ J1 League ។ ចាប់តាំង​ពីពេលនោះមកកីឡាបាល់ទាត់ចូលជាកីឡាផ្លូវ​ការរបស់ជប៉ុន ព្រោះតែ​ពីមុន​គេនិយម​លេងកីឡាបេស្បល និង Sumo ប៉ុណ្ណោះ។

នៅពេល​នឹងមិន​សូវ​មាន​អ្នកដឹងពីរបៀបលេងបាល់ទេ តើបាល់ទាត់ជប៉ុនអាចចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup បានដែរឬទេ? កី​ឡាករជើងចាស់ពីជំនាន់ដំបូង​សុទ្ធតែចូលនិវត្តន៍សល់តែលោកម្នាក់។

រូបភាព https://www.cnn.co.jp/showbiz/35147951.html

គាត់គឺជាកីឡាករបាល់ទាត់ចំណាស់ជាងគេលើពិភពលោកគឺលោក Miura Tomoyoshi ឆ្នាំនេះមានគាត់អាយុ ៥៣ ឆ្នាំ។ លោកទើបតែចុះកុងត្រាជាមួយ Yokohama FC ម្តងទៀត។ កិច្ចសន្យាមានសុពលភាពរយៈពេល ១២ ខែ ហើយគាត់ជាកីឡាករអាជីពរយៈពេល ៣៥ ឆ្នាំ។

អាជីពបាល់ទាត់របស់លោក Kazuyoshi Miura ចាប់ផ្តើមនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ ១៩៨៦ ពេលគាត់មានអាយុ ១៥ ឆ្នាំ គាត់បានទៅសិក្សានៅបរទេសតែម្នាក់​ឯង និងក្លាយជាកីឡាករអាជីព។ គាត់ចូលរួម​ក្រុមកី​ឡា​ជម្រើស​ជាតិ​ជប៉ុនចាប់ពីឆ្នាំ ១៩៩០ ដោយចូលរួម ៨៩ ការប្រកួត ស៊ុតបញ្ចូលទីបាន ៥៥ គ្រាប់។ ទោះជាយ៉ាងណាកីឡាករកំពូលម្នាក់មិនត្រូវគេរើសអោយចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup នៅប្រទេសបារាំងបណ្តាល​អោយ​មាន​មតិរិះគន់ច្រើន។

Nick name របស់គាត់គឺ King Kazu ជាមនុស្ស​ម្នាក់​ដែលតែងតែសុទិដ្ឋិនិយម និង​មើលទៅមុខ។

រូបភាព https://www.soccerdigestweb.com/news/detail/id=34691

ស្ថិតក្នុងអាយុ ៥០ ឆ្នាំមិនមែនជាពេលវេលាល្អសម្រាប់អាជីពជាកីឡាករបាល់ទាត់ទេ ហើយប្រាក់ខែរបស់ Kazuyoshi Miura ក៏ធ្លាក់ចុះផង​ដែរ។ ប្រសិន​បើ​ជាអ្នក​ផ្សេងប្រាកដគិតពីរឿងចូលនិវត្តន៍ដើម្បីរីករាយនឹងជីវិត ប៉ុន្តែលោក Kazuyoshi Miura បែរមិន​ចង់​ឈប់លេងបាល់ទេ។

លោក Kazuyoshi Miura ដឹងថាខ្លួន​មិន​អាចប្រៀបជាមួយនឹងកីឡាករវ័យក្មេងទើបចំណា​យពេល​ហ្វឹកហាត់បន្ថែមទៀត។ គាត់​តែងតែយកចិត្តទុកដាក់ចំពោះរបបអាហារ ទម្ងន់ និង​ជាតិ​ខ្លាញ់​ក្នុង​រាងកាយដោយពិនិត្យក្នុងមួយថ្ងៃ ៤-៥ ដង។

មូលហេតុ​ដែល​ធ្វើ​អោយ​លោក Kazuyoshi Miura  មិនចុះចាញ់ដោយសារសេចក្តីស្រលាញ់ចំពោះកីឡាបាល់ទាត់។ គាត់ធ្លាប់ធ្វើដំ​ណើរទៅទីក្រុងហូជីមិញក្នុងឆ្នាំ ២០១១ ចូលរួមការប្រកួតសប្បុរសធម៌របស់កីឡាករ Park Ji Sung ប្រទេសកូរ៉េ។ ព្រោះតែស្រលាញ់កីឡាបាល់ទាត់គាត់អាចទៅគ្រប់ទីកន្លែង។

ទោះបីមិនចូលរួមការប្រកួតក៏លោក Kazuyoshi Miura តែងតែស្លៀកពាក់ឈុតសមរម្យ ក្នុងនាមជាកីឡាករបាល់ទាត់អាជីពគាត់មិនដែល​ភ្លេចតួនាទីរបស់ខ្លួនឡើយ។

គាត់ត្រូវ​គេ​ចាត់​ទុកជាកីឡាករបាល់ទាត់អាជីពម្នាក់អាយុ ៥០ ឆ្នាំតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រ។

ខ្ញុំជឿថាពេលលោក Kazuyoshi Miura សម្រេចចិត្តចូលនិវត្តន៍ អ្នក​ដែល​គាំទ្រកីឡាបាល់ទាត់ប្រាកដជាសោកស្តាយ។ ខ្ញុំផ្ទាល់ក៏ជាអ្នកគាំទ្រលោកអស់ពីចិត្ត​ម្នាក់​ផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: