សេចតក្តីពន្យល់បែបជប៉ុន – ហេតុអ្វីបានជាវិធី “រាប់សត្វចៀម” មិនជួយអោយគេងលក់ស្រួល?
នៅពេលគេងមិនលក់មនុស្សជាច្រើនប្រាប់ថារាប់សត្វចៀមអាចជួយអោយគេងលក់ស្រួល។ តើអ្នកធ្លាប់សាកល្បងទេ?
ចំពោះវិធីសាស្ត្រនេះមានមតិរិះគន់ជាច្រើន នៅឆ្នាំ ២០០២ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Oxford បញ្ជាក់ថារាប់សត្វចៀមអាចរំខានដល់ដំណេករបស់អ្នក។
រូបភាព https://soranews24.com/2020/01/18/counting-sheep-to-get-to-sleep-may-work-after-all-unless-you-speak-japanese/
បន្ទាប់ពីប្រកាសការស្រាវជ្រាវនេះស្មានថាសំណួរគ្រប់យ៉ាងត្រូវបានដោះស្រាយ ស្រាប់តែសៀវភៅកុមារមួយក្បាលរំលឹកសំណួរនេះជាថ្មី។
សៀវភៅនេះមានឈ្មោះថា Kodomo ni Daiuke Tanoshi Zatsugaku Quiz 365 (កម្រងសំណួរសម្រាប់កុមារ) ដោយអ្នកនិពន្ធ Tomohiko Nakamura មូលហេតុរាប់សត្វចៀមគ្មានប្រសិទ្ធភាពនៅជប៉ុនគឺដោយសារតែភាពខុសគ្នានៃការបញ្ចេញសំឡេងរបស់ពាក្យ “ចៀម” ។
きょうは #とんちの日 #クイズの日 。
味覚にないのは塩味と辛味どっち??なぜ犬にはポチという名前が多いの??など動物、自然、社会など身の回りの疑問をおもしろく、わかりやすく解説!
『子どもに大ウケ たのしい雑学クイズ365』https://t.co/AOPQyIvm5n pic.twitter.com/GNosllOgdb— 世界文化社 PR (@sebunmedia) January 9, 2019
ឧទាហរណ៍ក្នុងភាសាអង់គ្លេសអ្នកត្រូវដកដង្ហើមវែងព្រោះពាក្យ “Sheep” គឺជាការបញ្ចេញសម្លេង ដូច្នេះរាល់ពេលរាប់សត្វចៀមត្រូវសម្រួលការដកដង្ហើមជួយអោយអ្នកគេងលក់ស្រួល។ ទន្ទឹមនឹងនេះពាក្យចៀមក្នុងភាសាជប៉ុនហៅថា “Hitsuji” បញ្ចេញសម្លេងលឿន ងាយស្រួលក្នុងការបញ្ចេញសម្លេងមិនចាំបាច់ដកដង្ហើមវែងៗ។
លោក Nakamura និយាយថាប្រជាជនជប៉ុនមិនអាចប្រើវិធីរាប់សត្វចៀមដើម្បីសម្រួលការដកដង្ហើមរបស់ពួកគេបានទេ ដូច្នេះមិនអាចជួយអោយគេងលក់ស្រួលឡើយ។ និយាយអោយខ្លីអ្នកនិពន្ធនិយាយថាវិធីរាប់ចៀមដូចជាវិធីសាស្រ្តផ្លូវចិត្ត។
សរុបសេចក្តីវិធីសាស្ត្រនេះគ្មានប្រសិទ្ធភាពទេ។ ទោះជាយ៉ាងណាអ្នកក៏បានរកឃើញវិធីជួយឱ្យគេងលក់ស្រួល នោះគឺសម្រួលការដកដង្ហើម បិទភ្នែក ដាក់ឧបករណ៍អេឡិចត្រូនិចមួយឡែក រួចដេកដោយសន្សឹមៗ។
ដំណេកពិតជាសំខាន់សម្រាប់រាងកាយ ដូច្នេះមិនគួរមើលស្រាលទេ។
Sacchan