ប្រភេទបន្ទប់សណ្ឋាគារប្រអប់នៅលើពិភពលោក
តើអ្នកធ្លាប់ឃើញសណ្ឋាគារប្រភេទនេះទេ?
រូបភាព https://safro.org/ladyssafro/cupsule/
បន្ទប់តូចល្មមដាក់គ្រែបានតែមួយប៉ុណ្ណោះ ឬគេហៅថាគំរូសណ្ឋាគារប្រអប់ច្រើនជាន់ដ៏ពេញនិយមនៅប្រទេសជប៉ុន។ ជាពិសេនៅទីក្រុងធំ បន្ទប់នីមួយៗបំពាក់ទ្វាររុញ នាំមកនូវបរិយាកាសឯកជនសម្រាប់អតិថិជន។
តើអ្នកធ្លាប់គិតថាខ្លួនដូចជាសត្វមាន់ក្នុងទ្រុងពេលក្រឡេកមើលសណ្ឋាគារប្រភេទនេះទេ?
បើប្រៀបធៀបមើលទៅដូចជាទ្រុងមាន់ខាងក្រោមនេះ។
រូបភាព http://salmet.co.jp/product/
ប៉ុន្តែប្រសិនបើឈានចូលបន្ទប់សណ្ឋាគារប្រអប់អ្នកប្រាកដជាឃើញឧបករណ៍កំដៅ និងកន្លែងសាកថ្មត្រូវបានបំពាក់គ្រប់គ្រាន់។ បង្គន់ និងបន្ទប់ទឹករួមខាងក្រៅបន្ទប់គេង ដូច្នេះបើគ្រាន់តែចង់គេងក្នុងបន្ទប់សណ្ឋាគារប្រអប់ នេះជាជម្រើសដ៏ល្អហើយចំណាយតិចបំផុត។
លើសពីនេះទៅទៀតសណ្ឋាគារខ្នាតតូចត្រូវបានកែលម្អកាន់តែប្រសើរឡើងដើម្បីប្រកួតប្រជែង និងបំពេញចិត្តអតិថិជន។
ឧទាហរណ៍សណ្ឋាគារមួយចំនួននៅលើពិភពលោកដូចជា៖
១. ប្រទេសអង់គ្លេស
នៅអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍មានសណ្ឋាគារប្រអប់ហៅថា Yotel ។
រូបភាព https://dime.jp/genre/843803/
បន្ទប់នីមួយៗត្រូវបានបំពាក់ដោយវ៉ាយហ្វាយល្បឿនលឿន តែ និងកាហ្វេឥតគិតថ្លៃ មានបម្រើសេវាកម្មហៅអាហារដល់បន្ទប់ និងតុបត់សម្រាប់ធ្វើការ។ ក្រៅពីនេះស្ត្រីអាចសម្រាកថែរក្សាស្បែកជាមួយនឹងឈុតផលិតផល skincare ដោយឥតគិតថ្លៃ។ ពិសេសចន្លោះបន្ទប់យកគំរូតាមកន្លែងលើយន្តហោះទំហំធំទូលាយជាងបន្ទប់នៅជប៉ុន។
រូបភាព https://dime.jp/genre/843803/
មានបំពាក់បង្គន់ និងបន្ទប់ទឹកឯកជន ទំនើបជាងបន្ទប់សណ្ឋាគារប្រអប់ទៅទៀត។
២. ប្រទេសហូល្លង់
រូបភាព https://dime.jp/genre/843803/
សណ្ឋាគារនេះមានទីតាំងស្ថិតនៅទីក្រុង Amsterdam ប្រទេសហូឡង់មានរចនាបថទំនើប។
បន្ទាប់ពី check-in អ្នកនឹងទទួលបានខ្សែដៃមួយជាសោបន្ទប់របស់អ្នកផងដែរ។ ខ្សែដៃថែមទាំងជួយអោយអតិថិជនអាចប្រើសេវាកម្មក្នុងសណ្ឋាគារដូចជាបារគ្រាន់តែប្រើលេខកូដដើម្បីទូទាត់ដោយស្វ័យប្រវត្តិ។
រូបភាព Ảnh: https://dime.jp/genre/843803/
គ្រែក្នុងបន្ទប់ជួយអោយអតិថិជនអាចសម្រាកយ៉ាងស្រួល មិនត្រឹមតែប៉ុណ្ណឹងអ្នកអាចជ្រើសរើសពណ៌អំពូលភ្លើងក្នុងបន្ទប់គេងដែលខ្លួនចូលចិត្ត។
៣. ប្រទេសជប៉ុន
រូបភាព https://dime.jp/genre/843803/
សូម្បីតែកន្លែងកំណើតនៃសណ្ឋាគារប្រអប់នៅប្រទេសជប៉ុនក៏កំពុងកែលម្អសេវាកម្ម និងផាសុកភាពអោយកាន់តែប្រសើរឡើងដែរ។ ពេលក្រឡេកមើលការរៀបចំបន្ទប់សណ្ឋាគារខាងលើអ្នកប្រហែលជាគិតថាខ្លួននៅលើយានអវកាស។
៤. ប្រទេសរុស្ស៊ី
បន្ទាប់គេងប្រអប់ដូចនៅលើយានអវកាស។
រូបភាព https://dime.jp/genre/843803/
មុខងារឧបករណ៍កំដៅ អំពូលភ្លើង និងទូរទស្សន៍សុទ្ធតែអាចបញ្ជាដោយគ្រាន់តែប៉ះប៊ូតង់។ នៅក្នុងបន្ទប់សណ្ឋាគារប្រអប់មានបំពាក់កន្លែងផឹកស្រា កាហ្វេ និងបោកគក់ជាដើម។
ភាពរីកចម្រើននៃប្រភេទសណ្ឋាគារប្រអប់ផ្តល់អោយអតិថិជននូវជម្រើសកាន់តែច្រើនចំពោះកន្លែងស្នាក់នៅ។ បើអ្នកគ្រាន់តែត្រូវការកន្លែងគេងសណ្ឋាគារប្រអប់ជាជម្រើសដ៏ល្អសម្រាប់ដំណើរកំសាន្តរបស់អ្នក។
Kengo Abe