តាមពិតល្បែង​វាយសីជប៉ុនលេងដើម្បីកុំ​អោយ​មូស​ខាំ

តើអ្នកធ្លាប់​លេងល្បែង 羽子板 (Hagoita) ដែរទេ? ស្រដៀងនឹងល្បែងវាយសី។ ដងរ៉ាកែតវាយសី និង​សីសុទ្ធតែ​ធ្វើពី​ឈើ។ របៀបលេងវាយសី​ទៅមករវាងមនុស្ស​ពីរឬច្រើននាក់ដើម្បី​កុំ​អោយ​ធ្លាក់ដល់ដី។

រូបភាព https://mag.japaaan.com/archives/85162

បច្ចុប្បន្ន​ខ្ញុំ​មិន​សូវ​ឃើញ​អ្នក​លេងល្បែងនេះ​ទេ ប៉ុន្តែកាលពី​ក្មេងនេះជាល្បែងដែល​គេ​លេង​ពេល​ចូលឆ្នាំថ្មី។ អោយ​តែ​ឳកាសបុណ្យ​ចូល​ឆ្នាំ​មក​ដល់​ប្រាកដជាឮសម្លេងដងរ៉ាកែតវាយ​សីតាមផ្លូវ រហូត​ក្លាយជាលក្ខណៈពិសេសនៃថ្ងៃឆ្នាំថ្មី។

ប្រសិន​បើ​អ្នក​បណ្តោយអោយ​សី​ធ្លាក់ចុះមិន​ត្រឹម​តែ​ចាញ់​មួយ​ពិន្ទុប៉ុណ្ណោះទេ ថែមទាំង​ត្រូវ​ពិន័យគូរលើមុខមួយ​ស្នូត​ខ្មៅផងដែរ។ ក្មេង​ខ្លះ​ទៅ​លេង​វាយ​សីពេល​ត្រឡប់​មក​ផ្ទះមុខ​ឡើង​ខ្មៅ។

ប្រភពដើមនៃល្បែងនេះគឺមកពីប្រទេសចិនប្រហែលជា ១០០០ ឆ្នាំមុន គេលេង​ក្នុង​គ្រួ​សារអភិជន បន្ទាប់មក​ទើប​​ពេញ​និយម​ចំពោះប្រជាជនធម្មតា។ ក្រោយ​ពេល​ចូល​មកប្រទេសជប៉ុនមានការផ្លាស់ប្តូរបន្តិចបន្តួច។ សី​ត្រូវ​បាន​គេធ្វើពី​គ្រាប់ដើម Mokuroji ជាប្រភេទឈើដែលគេដាំច្រើននៅទីសក្ការៈបូជា វត្ត -ល- ។ ឈ្មោះរបស់ Mokuroji សរសេរជាតួអក្សរហានគឺ 無患子 មានន័យថាក្មេងប្រុសម្នាក់​មាន​សុខភាព​ល្អ និង​គ្មានជំងឺ។

លើសពីនេះរោមសត្វជាប់លើសីដូចជាស្លាបកន្ទមរុយព្រោះប្រភេទសត្វនេះចូលចិត្ត​សុីមូស។ ដូច្នេះ​គេ​និយាយ​តគ្នាថាអោយ​ក្មេងលេងវាយសីកុំ​អោយ​មូសខាំ។ 

រូបភាព https://www.j-cosme.org/column-instructor/kimura-_20180207/

ទោះបីជាអត្តន័យគួរអោយ​អស់​សំ​ណើចតែ​មិន​សូវ​មាន​អ្នក​ដឹងទេ ទម្លាប់​លេង​សី​កាលពី​បុរាណក៏ព្រោះតែ​បុណ្យចូលឆ្នាំមិន​ចង់អោយមានមូស។

ដងរ៉ាកែតវាយ​សី​កាលពីបុរាណមានរូបគំនូរពីលើ ប៉ុន្តែសព្វថ្ងៃនេះបានប្រែទៅជាគ្រឿងតុបតែងដ៏ប្រណីត។

រូបភាព https://page.auctions.yahoo.co.jp/jp/auction/n358522606

រូបភាព https://www.koitoku.com/SHOP/skt-hago-13a.html

បច្ចុប្បន្ន​ពិតជាពិបាករកដងរ៉ាកែតវាយសីបុរាណណាស់ អ្នកអាចទិញដងវាយសីដែលមានរចនាតុបតែងក្បូរក្បាច់ដូចនេះ។

រូបភាព https://www.huffingtonpost.jp/entry/don_jp_5c5d4fefe4b0974f75b157ff

ពីមុន​គ្មាន​វ៉ាក់សាំងការពារជំងឺទេ ដូច្នេះ​​មូស​ខាំអាចបណ្តាលអោយស្លាប់។

ពិតជារឿងដ៏គួរចាប់អារម្មណ៍ណាស់មែន​ទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: