ហេតុអ្វីបានជាកន្លែងលក់បន្លែនៅជប៉ុនគេហៅថា “តូប ៨០០ (Yao-ya)” ?
មិនត្រឹមតែជនបរទេសរៀនភាសាជប៉ុនប៉ុណ្ណោះទេ សូម្បីតែជនជាតិជប៉ុនដែលរៀនភាសាជប៉ុនមួយចំនួនក៏មិនយល់ផងដែរ។ តោះស្វែងយល់អំពីពាក្យមួយចំនួនក្នុងភាសាជប៉ុន។
តូបលក់បន្លែ (八百屋) – តូប ៨០០
រូបភាព https://all-guide.com/八百屋/
នៅជប៉ុនតូបត្រី (魚) គេហៅថាតូបត្រី (魚屋) តូបលក់នំ (パン) គេហៅថាតូបនំ (パン屋) ហេតុអ្វីបានជាតូបលក់បន្លែ (野菜) មិនហៅថា 野菜屋 បែរជាហៅថា 八百屋 – តូប ៨០០ ?
ជនជាតិជប៉ុនពីបុរាណហៅបន្លែថា Ao-mono (ដែលមានពណ៌បៃតង) ពីព្រោះក្នុងភាសាជប៉ុនមិនបែងចែកពណ៌បៃតង និងខៀវទេ។ នេះជាមូលហេតុភ្លើងចរាចរណ៍នៅជប៉ុនទោះបីមានពណ៌បៃតង ប៉ុន្តែគេហៅថា Aoi ។ ដូច្នេះតូបលក់បន្លែគេហៅថា 青物屋 (Aomono- ya) បន្ទាប់មកក្លាយទៅជាពាក្យ Ao-ya ។ ព្រោះតែអានលឿនពេកទៅជាពាក្យ Yao-ya ដូចជារបៀបអានសព្វថ្ងៃ។ ទោះជាយ៉ាងណា របៀបសរសេរក៏ប្តូរ ហើយអត្ថន័យជាក់លាក់។
លេខ ៨ ចំពោះជនជាតិជប៉ុនគឺជាលេខសំណាង រីឯ ៨០០ មានន័យថា “ ច្រើនណាស់” ។ ដោយសារតែតូបបន្លែនៅជប៉ុនមានមើមច្រើនប្រភេទទើបគេហៅថា “តូប ៨០០” ។
ពាក្យ “Ra” ក្នុង Hiragana មានតិច
រូបភាព https://www.voice-produce.com/blog/4500
ភាសាជប៉ុនផ្សំឡើងដោយអក្សរ Hiragana រៀបពីជួរ “A” ជួរ “Ka” រហូតដល់ពាក្យ “Ra” ។ ជួរ “Ra” រួមបញ្ចូលទាំង ៥ តួអក្សរគឺ Ra, Ri, Ru, Re និង Ro ។
នៅពេលស្វែងរកពាក្យជប៉ុនដោយមិនដឹងពីអត្ថន័យក្នុងវចនានុក្រមអ្នកអាចរកដោយរបៀបនេះ។ ឧទាហរណ៍បើមិនយល់អត្តន័យពាក្យ “愛” (Ai) យើងអាចរកតាមជួរអក្សរ “A” ។
ក្នុងមួយជួរៗមានពាក្យច្រើន ដោយឡែកពាក្យ “Ra” មានតិច។ នេះជាបញ្ហានៃអក្សរជប៉ុនបុរាណ។ ភាសាជប៉ុនបុរាណហៅថា 和語 (wago) ឬ 大和言葉 (Yamato kotoba) គ្មានពាក្យណាចាប់ផ្តើមពីពាក្យ “Ra”។ ពាក្យ “Ra” ពាក្យកម្ចីពីបរទេស។
“々” អានយ៉ាងដូចម្តេច?
រូបភាព https://tokyofromtheinside.com/5-interesting-facts-about-the-kanji-iteration-mark-々/
អ្នកឃើញពាក្យជប៉ុនជាច្រើនដែលមានតួអក្សរនេះ ប៉ុន្តែតើអ្នកចេះអានដែរទេ? ឧទាហរណ៍ 佐々木 អានថា Sasaki ចុះពាក្យ 々អានថា “sa” បានទេ?
ពាក្យ 代々木 ត្រូវអានថា Yoyogi ។
តាមពិតនេះជានិមិត្តសញ្ញាបង្ហាញពីសម្លេងរបស់ពាក្យមុន ដូច្នេះមិនមានការបញ្ចេញសម្លេងជាក់លាក់ចំពោះតួអក្សរនេះទេ។ ឬគេអាចហៅថា “តួអក្សរលម្អ” ពិសេសណាស់ក្នុងភាសាជប៉ុន។
ក្រៅពីនេះ ពេលបញ្ចូលពាក្យ どう (dou) ឬ くりかえし (Kurikaesu) ក្នុងកុំព្យួទ័រនឹងបង្ហាញសំណូមពរ ពិតណាស់ការបញ្ចេញសំឡេងនេះមិនប្រាកដថាត្រូវទេ គ្រាន់តែងាយស្រួលជាង។
二枚目(にまいめ)- Nimaime
រូបភាព https://shikitari.net/shikitari/numer/two/10475/
ពាក្យ Nimaime គឺជាពាក្យសំដៅលើបុរសសង្ហា។ ចំណែកពាក្យ Sanmaime សំដៅលើអ្នកដែលកំប្លែង ចុះចំណែកពាក្យ Ichimaime ជាអ្វី? តើអ្នកដឹងពីប្រភពដើមនៃការអានពាក្យទាំងនេះទេ?
នេះជាពាក្យមាននៅលើ Poster Kabuki ។ ពាក្យ Ichimaime សំដៅលើតារាសម្តែងដែលបង្ហាញខ្លួនដំបូងក្នុងល្ខោន Kabuki តួអង្គទី ២ ភាគច្រើនជាតួឯកប្រុសដែលមានរូបសម្បតិ្តស្រស់សង្ហា ដូច្នេះទើបមានពាក្យ Nimaime ។ មនុស្សជាច្រើនដែលមកមើល Kabuki មិនមែនដោយសារអ្នកសម្តែងដំបូង ប៉ុន្តែដោយសារអ្នកបង្ហាញខ្លួនទី ២ ។ ចំណែកអ្នកទី ៣ មានតួនាទីធ្វើឲ្យអស់សំណើចហៅថា Sanmaime ។
総スカン (Sousukan) គឺជាពាក្យអង់គ្លេស?
រូបភាព http://studywalker.jp/skillup/article/163858/
ពាក្យ Sousukan សំដៅលើមនុស្សដែលអ្នករាល់គ្នាស្អប់។ ដោយសារគេសរសេរ Katakana ទើបមនុស្សជាច្រើនគិតថានេះជាពាក្យកម្ចី តាមពិតជាភាសាជប៉ុនពីដើម។
ពាក្យដំបូង Kanji 総 មានន័យថា “និយាយរួម ជាទូទៅ” ។ ចំណែកពាក្យក្រោយមកទៀត Sukan មានប្រភពពី 好かん(មិនចូលចិត្ត) ។ ប្រភពពាក្យនេះមកពីតំបន់ Kansai ។
ពាក្យឥន្ធនូ (虹) ហេតុអ្វីបានជាមានសត្វល្អិត (虫) ?
រូបភាព https://weathernews.jp/s/topics/201809/110055/
ពន្លឺឥន្ធនូលើផ្ទៃមេឃគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតបំផុត Kanji នៃពាក្យនេះរួមទាំង Mushi (សត្វល្អិត)។
ដូចជាឈ្មោះប្រភេទរុក្ខជាតិ 木 ចំណែកប្រភេទត្រី 魚 ។ តើឥន្ធនូ និងសត្វល្អិតមានអ្វីទាក់ទងគ្នា? ជនជាតិជប៉ុនជឿថាឥន្ទធនូដូចជានាគ ស្ថិតក្នុងប្រភេទពស់ ពាក្យ Kanji (蛇) រួមទាំងសត្វល្អិត (虫) ។
អាវសឺមី (ワイシャツ)
រូបភាព https://www.suit-select.jp/fs/suitselect/EHBL33-02
អាវយឺតភាសាជប៉ុនហៅថា Tシャツ ដោយប្រើអក្សរ Alphabet ។ ដូច្នេះហេតុអ្វីបានជាអាវសឺមីគេមិនហៅថា Yシャツ? នោះក៏ព្រោះតែករណីទាំងពីរមិនដូចគ្នា។
អាវយឺតមានរាងដូចអក្សរ T ទើបគេហៅថា T-shirt ។ ចំណែកអាវសឺមី (Waishatsu) មិនមែនហៅថា Y-shirt តែគេហៅថា White shirt (អាវពណ៌ស) ។
1日(ついたち)- Tsuitachi
រូបភាព https://www.arachne.jp/pdfcalendar/
អ្វីដែលពិបាកក្នុងភាសាជប៉ុនគឺរបៀបបញ្ចេញសម្លេងត្រូវប្តូរ។ ឧទាហរណ៍ទី ១ អានថា Hito ឬ Ichi ប៉ុន្តែថ្ងៃទី ១ បែរជាអានថា Tsuitachi ហេតុអ្វីអញ្ចឹង?
កាលពីមុនជប៉ុនប្រើប្រតិទិនចន្ទគតិ រាល់ខែ ថ្ងៃព្រះច័ន្ទថ្មីគឺជាថ្ងៃដំបូងដើមខែ ។ ព្រះច័ន្ទថ្មី 月立ち (Tsukitachi) ក្រោយមកប្រែទៅជា Tsuitachi ដូចសព្វថ្ងៃ។
តើអ្នកមានអារម្មណ៍យ៉ាងណា? បន្ទាប់ពីអានអត្ថបទនេះអ្នកអាចពន្យល់ភាសាជប៉ុនដែលមិនទាន់យល់។
Kengo Abe