​ឈ្មោះស្អាតបែបជប៉ុនដែលឪពុកម្តាយ​និយម​ដាក់​អោយកូន

ឈ្មោះរបស់ជនជាតិជប៉ុនភាគច្រើនគេ​សរសេរតាម​អក្សរ Kanji ប្រសិន​បើ​អ្នក​រៀនភាសាជប៉ុនប្រហែលដឹងថាតួអក្សរ Kanji នីមួយៗសុទ្ធតែ​មាន​អត្តន័យ។ ទោះបី​ជារបៀប​អាន​ប្តូរតែអត្តន័យ​មិន​ប្តូរ​ឡើយ ដូច្នេះ​ឪពុកម្តាយ​ភាគ​ច្រើនដាក់​ឈ្មោះ​កូន​សុទ្ធតែ​មាន​អត្តន័យ។

ប្រសិន​បើ​អ្នក​ដាក់​ឈ្មោះ​​ពន្លើសពេកនឹង​ធ្វើ​អោយ​ក្មេង​ត្រូវ​គេ​សើចចំអក។ នៅក្នុងភាសាជប៉ុនមានពាក្យ 名前負け (Namae make) មានន័យថាឈ្មោះស្អាត។

រូបភាព https://headlines.yahoo.co.jp/hl?a=20200102-00010001-magmix-ent

 ខាងក្រោមនេះគឺជាឈ្មោះស្អាតបែបជប៉ុន

  • ចំពោះកូនប្រុសឈ្មោះ 剛(つよし)- Tsuyoshi ។

នេះជាឈ្មោះដែលគេ​និយមដាក់​អោយ​កូន​ប្រុស ឈ្មោះ Tsuyoshi មានន័យថាមានសុខភាពល្អដោយសារឪពុកម្តាយ​សង្ឃឹមថាកូនប្រុសរបស់ពួកគេអាចធំធាត់ មាំមួន និងមានសុខភាពល្អ។ ប៉ុន្តែ​ប្រសិន​បើ​ក្មេង​ប្រុស​ទន់​ខ្សោយ ស្គមស្គាំងនឹង​ត្រូវ​គេ​សើចចំអក​ថា “ឈ្មោះមាំមួនបែរជាទន់ខ្សោយ” ហើយ​ត្រូវ​គេដាក់​រហ័យសនាម (よわし(弱い)- Yowashi (អាទន់ខ្សោយ) ។

(大翔(ひろと) – Hiroto

រូបភាព https://matome.naver.jp/odai/2147684235137875101

ឈ្មោះនេះមានន័យថាត្រដាងស្លាប អត្តន័យ​និយាយ​ពីភាព​ដំឡើងឋានៈ។ ប៉ុន្តែបើក្មេងមិន​អាច​ធ្វើបានដូចជាការរំពឹង​ទុកនឹងត្រូវគេ​ហៅថា “ត្រដាងស្លាប់ហេតុ​អ្វី​ក៏​មិន​ហោះ?”

(賢悟(けんご) – Kengo

នេះជាឈ្មោះ​ដែល​​ធ្វើ​អោយ​ក្មេង​រងសម្ពាធខ្លាំងព្រោះឪពុកម្តាយ​រំ​ពឹងទុកលើប្រាជ្ញា និងការខិតខំរបស់កុមារ។ ទោះ​បីឈ្មោះនេះ​អាច​ត្រូវ​គេ​សើចចំអក​ខ្លាំង ប៉ុន្តែ​ក្មេង​នឹង​យល់ពីអារម្មណ៍របស់​ឪពុកម្តាយ។

  • ចំពោះកូន​ស្រី

(さくら) – Sakura

ផ្កាសាគូរ៉ា (Sakura) គឺជាឈ្មោះ​ផ្កាតំណាងប្រទេសជប៉ុន យកឈ្មោះផ្កាដាក់​អោយ​កូន​មិន​មែន​ជារឿង​ចម្លែក​ឡើយ។ ដូច្នេះ​ពេល​ឪពុកម្តាយ​ដាក់​ឈ្មោះកូន​ថាផ្កាសាគូរ៉ាព្រោះសង្ឃឹម​ថាកូន​មានសម្រស់​ស្រស់​ស្អាតធ្វើអោយ​អ្នក​ផ្សេងរំជួល​ចិត្ត។

(美輝(みき)- Miki

ឈ្មោះនេះមានន័យថាស្រស់ស្អាត បញ្ចេញរស្មី និង​បង្ហាញពីអត្តចរិក​ល្អ។ ពិតណាស់អត្ថន័យឈ្មោះល្អ ប៉ុន្តែ​សម្ពាធក៏​មិន​តិចដែរ។

(富貴子(ふきこ)- Fukiko

ឈ្មោះ Fukiko បង្ហាញពីភាពសម្បូរបែប ឪពុកម្តាយដាក់ឈ្មោះនេះព្រោះចង់អោយកូនៗរបស់ពួកគេធំឡើងមានបាន។ ជាការពិតការរំពឹង​ទុកគ្មាន​អ្វី​ខុសទេ ប៉ុន្តែឈ្មោះ Fukiko មិន​អាច​ក្រី​ក្របាន​ឡើយ។

ក្រៅពីនេះ​នៅ​មានឈ្មោះជាច្រើនទៀតដូចជា (永遠(とわ) – Towa មានន័យថាភាពអស់កល្ប។ ក្មេង​ដែល​មាន​ឈ្មោះ Towa ប្រាកដជាឈ្មោះ​ស្អាត ប៉ុន្តែ​ងាយ​ធ្វើ​អោយ​ក្មេងរងសម្ពាធ។

រូបភាព https://mayonez.jp/topic/1015720

ខ្ញុំយល់ការរំពឹងទុករបស់ឪពុកម្តាយពេលដាក់ឈ្មោះអោយកូន ប៉ុន្តែ​កុំ​ធ្វើ​អោយ​ឈ្មោះ​ក្លាយទៅជាបន្ទុករបស់​កុមារពេលពួកគេធំឡើង។ កុមារជាច្រើនត្រូវគេសម្លុតធ្វើបាបក៏ព្រោះតែឈ្មោះរបស់ពួកគេដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: