ណែនាំអំពីរបៀបធ្វើម៉ាសដែលអ្នក​អាច​អនុវត្តនៅផ្ទះ

*** សម្គាល់៖ ម៉ាសធ្វើដោយដៃនេះមិនធានាការពារវីរុសផ្តាសាយបាន ១០០% ឡើយ។

បច្ចុប្បន្នជំងឺបណ្តាលមកពីវីរុសកូរូណាកំពុងក្លាយជាបញ្ហាដ៏ក្តៅគគុក។ លទ្ធផល​ម៉ាសមិន​គ្រប់​គ្រាន់ កន្លែង​មួ​យចំនួន​ឆ្លៀតឱកាសដំ​ឡើងតម្លៃម៉ាស ហើយទីផ្សារពេញទៅដោយផលិតផលក្លែងក្លាយ និងគុណភាពអន់។

ទោះជាយ៉ាង​ណា​ម៉ាស​អាចការ​ពារវីរុសដែរទេ តើម៉ាសកាន់​តែ​ថ្លៃ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ឬ?

ភ្នាក់​ងារជំងឺ nCoV រាលដាលតាមរយៈដំណក់ក្អក កណ្តាស់​ពីមនុស្សម្នាក់​ទៅមនុស្ស​ម្នាក់​ទៀត។ ដូច្នេះប្រសិនបើយើង​មានម៉ាសគ្របច្រមុះ និងមាត់អាចកាត់បន្ថយការឆ្លង​។ មិន​ចាំបាច់​ប្រើ​ម៉ាស N95 គ្រាន់តែ​ម៉ាសពេទ្រក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​បាន​ដែរ។ ចំពោះវីរុស​ឆ្លងកូរូ​ណាត្រឹមតែ​ប្រើម៉ាស​មិន​គ្រប់​គ្រាន់ទេ​ អ្នក​ត្រូវ​លាង​ដៃអោយ​បាន​ញឹកញាប់ សម្អាត​រាង​កាយ អនាម័យ​កន្លែង​ស្នាក់​នៅ -ល- ។ កាត់​បន្ថយ​ការ​យកដៃទៅប៉ះមាត់ ច្រមុះ -ល- និងមិន​ប៉ះ​ពាល់​សារធាតុ​រាវដែល​ចេញពីរាងអ្នក​ផ្ទុកជំងឺ។

នេះមិនមានន័យថាពាក់ម៉ាសគ្មាន​ប្រសិទ្ធភាព​ឡើយ​ ក្រៅពីមុខងារកាត់​បន្ថយ​ជំងឺឆ្លង ម៉ាសជួយ​អោយ​អារម្មណ៍មានសុវត្ថិភាពក្នុង​កំ​ឡុង​ពេល​ជំងឺរាតត្បាត។

ប៉ុន្តែប្រសិនបើអ្នក​រក​មិន​បាន​ម៉ាស ហេតុ​អ្វី​បាន​ជាមិន​ធ្វើ​នៅ​ផ្ទះដោយ​គ្រាន់តែ​ប្រើ​សម្ភារធម្មតា។ ម៉ាសអាចជួយ​អោយ​បំពង់​កកក់ក្តៅពេល​អាកាសធាតុ​ត្រជាក់ កាត់​បន្ថយជំងឺផ្តាសាយ។

តោះ​មក​មើល​របៀបធ្វើ​ទាំង​អស់​គ្នា

របស់ដែល​ត្រូវត្រៀមមានដូចជា៖

  • ក្រដាសជូតមួយ​សន្លឹក
  • ខ្សែកៅស៊ូ ៤
  • ឧបករណ៍​ និង​គ្រាប់កឹបក្រដាស

របៀបធ្វើ

ជំហានទី ១៖ បត់ក្រដាស់ជាពីរ (កុំ​ប្រើ​កម្លាំងខ្លាំងព្រោះខ្លាចរហែក)

ជំហានទី ២៖ បន្ទាប់​មក​បត់​ក្រដាសជាបួនតាម​ការណែនាំ

ជំហានទី ៣៖ បញ្ចប់ជំហានទី ២ អ្នក​បន្តបត់ពី​ក្រៅ​វិញ​ម្តង

ជំហានទី ៤៖ ត្រឡប់ក្រដាសមក​វិញបន្តបត់ បន្ទាប់​មក​បត់ក្រដាសទៅជាខ្សែបន្ទាត់មួយ

ជំហានទី ៥៖ ចងភ្ជាប់​ខ្សែ​កៅស៊ូពីរជាប់​គ្នាដូចរូប​ខាង​ក្រោម

ជំហានទី ៦៖ បត់ចុងក្រដាសនីមួយៗជាប់កៅស៊ូ​រួចកឹប

ជំហានទី ៧៖ បើក​ក្រដាសចេញថ្នមៗ តែប៉ុណ្ណឹង​អ្នក​អាច​ធ្វើ​ម៉ាសដោយ​ផ្ទាល់

ក្រៅពីពាក់ម៉ាសអ្នកត្រូវកត់​សម្គាល់ចំណុច​មួយ​ចំនួន​ដូចជា៖

  • លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០ វិនាទី
  • ជៀសវាងយកដៃប៉ះច្រមុះ និងមាត់
  • ជៀងវាងកុំ​នៅជិត​អ្នក​ដែល​មាន​ជំងឺ
  • ជៀងវាងកុំទៅតំបន់ដែលមានជំងឺឆ្លង
  • ទៅមន្ទីរពេទ្យពិនិត្យពេលមានរោគសញ្ញាឆ្លង

ដាច់ខាតកុំចែកចាយព័ត៌មានមិន​ពិតប្រាកដជៀសវាងបង្កការភាន់ច្រឡំដល់សាធារណៈជន។

ប្រភព Sonaeru

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: