ជីវិតស្រ្តីជប៉ុនក្រាយពេលលែងលះត្រូវប្រឈមបញ្ហាគ្មានការងារធ្វើបង្ខំចិត្តលក់ខ្លួន
មានហេតុផល និងស្ថានភាពខុសគ្នាដែលធ្វើអោយស្រ្តីជ្រើសលែងលះរស់នៅម្នាក់ឯង។
ទោះបីគោលដៅរបស់នាយករដ្ឋមន្រ្តីជប៉ុននៅឆ្នាំ ២០២០ អោយស្រ្តីកាន់ដំណែងជាអ្នកដឹកនាំមានចំនួន ៣០% ប៉ុន្តែតាមពិតស្រ្តីដែលរៀបការត្រូវធ្វើការក្រៅម៉ោង ទទួលប្រាក់ខែទាប ហើយមិននឹងនរ។ ស្រ្តីក្រោយពេលសម្រាលចង់មើលថែកូន និងគ្រួសារត្រូវលះបង់ការងារពេញម៉ោង អ្នកទាំងនេះច្រើនតែមានប្រាក់ខែទាបណាស់!
ទោះបីក្រសែភ្នែកសង្គមយល់យ៉ាងណាឬខុសច្បាប់ ការងារបម្រើផ្លូវភេទ មជ្ឈមណ្ឌលម៉ាស្យា សណ្ឋាគារស្នេហាកំពុងតែកើនឡើង។ មានស្ត្រីជាច្រើនរស់នៅក្នុងស្ថានភាពលំបាកហើយនេះគឺជាការងារដែលងាយស្រួលសម្រាប់ស្រ្តីគ្មានការងារ។
រូបភាព https://renai-sippai.info/rikonsite-kokai/
ស្រ្តីម្នាក់ឈ្មោះ Yamauguchi អាយុ ៤៥ ឆ្នាំជាគិលានុបដ្ឋាយិកាធ្វើការនៅមន្ទីរពេទ្យនិយាយថា “ធ្វើជាគិលានុបដ្ឋាយិកាប្រាក់ខែតិចណាស់ ហើយត្រូវបំពេញការងារដែលគេប្រគល់អោយ ប៉ុន្តែធ្វើជាស្រីពេស្យាពេលវេលាសេរី មានពេលទំនេរច្រើន ចង់ធ្វើការពេលណាក៏បានទោះថ្ងៃឬយប់”។ នាងចាប់ផ្តើមធ្វើការងារនេះប្រហែលមួយឆ្នាំហើយដោយសារគ្រួសារជួបការលំបាក ហើយប្តីរបស់នាងគ្មានការងារធ្វើ។
អ្នកជំនាញសន្និដ្ឋានថា៖ ប្ដីគ្មានការងារធ្វើ លែងលះគ្នា ជំពាក់បំណុល គឺជាមូលហេតុដែលស្ត្រីធ្លាក់ក្នុងភាពក្រីក្រ ការចំណាយប្រចាំថ្ងៃមានច្រើន ពួកគេត្រូវលក់ខ្លួនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក Akiko Suzuki អ្នកជំនាញចិត្តវិទ្យាប្រធានប្រឆាំងភាពក្រីក្រស្ថិតនៅ Kangawa យល់ថាសន្តិសុខសង្គម ធានារ៉ាប់រង និងប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តីជប៉ុនភ្ជាប់ជាមួយការងាររបស់ប្តី “ប្រសិនបើលែងលះគ្នាស្ត្រីទាំងនេះនឹងទទួលបានប្រាក់ឧបត្ថម្ភតិច”។
ដោយសារមូលហេតុនេះការលក់ខ្លួនបានក្លាយជាដំណោះស្រាយល្អបំផុតសម្រាប់ស្រ្តីដែលលែងលះឬប្តីគ្មានការងារធ្វើ ដើម្បីទទួលយកការងារនេះស្រ្តីជប៉ុនត្រូវប្រឈមនឹងបញ្ហាបៀតបៀនផ្លូវភេទ រំលោភសេពសន្ថវៈ រូបភាពត្រូវបែកធ្លាយលើប្រពន្ធអុីនធឺណែត និងឆ្លងជំងឺកាមរោគ។
ម្ចាស់ហាងដើម្បីធានាសុវត្ថិភាពបុគ្គលិកស្រីពេស្យាហាមឃាត់ពួកគេមិនអោយយកអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទពេលទទួលភ្ញៀវ។ ទោះជាយ៉ាងណាស្រី្តពេស្យានៅតែក្លាយជាជនរងគ្រោះនៃបទឧក្រិដ្ឋកម្ម ហើយមិនមែនមនុស្សគ្រប់គ្នាក្នុងសង្គមសុទ្ធតែអាណិត និងមើលពួកគេក្នុងផ្លូវល្អទេ។
គំនិតរើសអើងស្រ្តីលក់ខ្លួនសុីជម្រៅក្នុងចិត្តមនុស្សមួយចំនួន។ តើយើងត្រូវចាត់វិធានការណ៍អ្វីដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គមជួយស្រ្តីដែលត្រូវបង្ខំចិត្តលក់ខ្លួន។
AD