បញ្ហាបុគ្គលិក​ផ្នែក​លក់​ត្រូវ​ក្រុម​ហ៊ុនហាមមិន​អោយ​ពាក់​ម៉ាសពេលកំ​ពុងធ្វើការ តើ​អ្នក​យល់យ៉ាងណា?

 

ជំងឺបណ្តាលមកពីវីរុសកូរូណាកំពុងតែក្លាយជាបញ្ហា​ដែល​ពិភពលោក​ចាប់​អារម្មណ៍ក្នុង​ឆ្នាំ ២០២០ នេះ។ 

តើរដ្ឋាភិបាលជប៉ុនបានធ្វើអ្វីខ្លះដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ? ដំ​ណោះស្រាយ​ត្រូវ​ពាក់ម៉ាស លាងដៃអោយ​បានញឹកញាប់ កាត់​បន្ថយការ​យក​ដៃប៉ះភ្នែក និងច្រមុះ -ល- ។ ប៉ុន្តែយោងតាមការស្រាវជ្រាវជាង ៣០% បុគ្គលិកបម្រើសេវាកម្មនិយាយថាក្រុមហ៊ុនគេហាមឃាត់មិន​អោយ​ពាក់​ម៉ាសពេលកំពុងធ្វើការ។ 

អ្នក​ដែល​​ចូល​រួម​ការ​ស្ទង់​មតិឆ្លើយ​ថាចំនួន​សរុបមាន ៣២,៣៨% ក្នុង​នោះមាន ១៥,៧% និយាយ​ថា​ម៉ាសការពារ​ត្រូវ​ហាម​ឃាត់ និង​ចំនួន ១៦,៥% និយាយ​ថា​មានបទ​បញ្ជាសម្ងាត់មិន​អោយ​ពាក់​ម៉ាស​នៅ​កន្លែង​ធ្វើ​ការ។

បរិយាកាសធ្វើ​ការ​របស់​បុគ្គលិក​​ទាំង​នេះ​ទាមទារអោយជួប​ជាមួយ​មនុស្ស​ច្រើន​មកពីផ្សារទំនើប ហាងលក់អាហារ សារមន្ទីរ សណ្ឋាគារ ហាងលក់គ្រឿងទេស មជ្ឈមណ្ឌលហ្គេម -ល- ។

បន្ទាប់មកទៀតអ្នកចូលរួមឆ្លើយសំនួរថា “តើអ្នកគិតយ៉ាងណាចំពោះបុគ្គលិកបម្រើសេវាកម្មពាក់ម៉ាស?”

ចំនួន​សរុប​មាន ៧៣,០៩% ​ឆ្លើយតបនឹងសំណួរ 

  • ៤៩,៣% ឆ្លើយថា “ខ្ញុំ​មិន​គិតអ្វីទេ”
  • ២៣,៨% ឆ្លើយថា “មាន​ផាសុកភាព”

ទោះជាយ៉ាងណានៅតែមានមនុស្ស ១០,២% និយាយ​ថាមិន​អោយ​ឃើញ​មុខគឺមិនអាចទទួលយកទេ។ ក្រៅពីនេះការ​ស្ទង់មតិនេះក៏រួមបញ្ចូលទាំងមតិយោបល់ជាក់លាក់ផងដែរ។

ស្ត្រីម្នាក់មានអាយុ ៣០ ឆ្នាំរស់នៅ Osaka និយាយថា “ខ្ញុំ​គិត​ថាគួរតែ​ពាក់​ម៉ាសដើម្បីការពារជំងឺផ្តាសាយជាពិសេសអំឡុងពេលមានជំងឺរាតត្បាត”។

ស្ត្រីម្នាក់មកពីតំបន់ Kanagawa ផ្តល់យោបល់ថា “ខ្ញុំ​ចង់អោយ​អ្នក​រាល់​គ្នា​ពាក់​ម៉ាសបើគេ​ក្អកច្រើនឬកំ​ឡុង​ពេល​មាន​ជំងឺឆ្លង។ ខ្ញុំមិន​យល់​ថាទើសព្រោះតែអ្នក​ដែល​ពាក់​ម៉ាសទេ”។

ស្ត្រីម្នាក់មានអាយុ ៤០ ឆ្នាំនៅ Osaka និយាយថា “ខ្ញុំ​មាន​ការ​បារម្ភបន្តិច​ព្រោះពាក់​ម៉ាសធ្វើ​អោយ​យើង​មិន​​យល់ពី​អារម្មណ៍​មនុស្ស​នៅទល់​មុខ”។

“វិធាន​ការណ៍ប្រឆាំងនឹងវីរុសកូរូណា តើអ្នកគិតថាបុគ្គលិកបម្រើសេវាកម្មគួរពាក់ម៉ាសទេ?”

ចំនួន ៩៦,៧៧% ឆ្លើយ​ថានេះជាគំនិតល្អគួរតែអនុវត្តអោយ​បាន​មុឺងម៉ាត់ក្នុង​កំ​ឡុង​ពេល​នេះ។

ពាក់​ម៉ាសគឺជាវិធាន​ការណ៍ទូទៅនៅប្រទេសជប៉ុន សូម្បីតែមុន​ពេល​មានជំងឺវីរុសកូរូ​ណា។ ប្រសិនបើគោលនយោបាយតឹងរឹង និងអភិរក្សពេកក្រុមហ៊ុនអាចបង្កការលំ​បាកដល់បុគ្គលិក​ និងអតិថិជនរបស់​ខ្លួន។ ការហាមឃាត់បុគ្គលិកបម្រើសេវាកម្មមិនឱ្យពាក់ម៉ាសពេលធ្វើការអាចមានផលប៉ះពាល់សុខភាព និង​ចំណូល​របស់​ក្រុម​ហ៊ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: