តើការលេចធ្លាយវិទ្យុសកម្មហ្វូគូស៊ីម៉ាគឺជាការគំរាមកំហែងឬជាឱកាសនៃជីវិត?

នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ តំបន់ Tohoku ប្រទេសជប៉ុន​ត្រូវ​រង​គ្រោះដោយសាររញ្ជួយដី និងរលកយក្សស៊ូណាមិដែលបណ្តាលអោយខូចខាតយ៉ាងធ្ងន់ធ្ងរ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ប្រជាជន​ត្រូវ​រងគ្រោះដោយសារបញ្ហា​ផ្ទុះ​វិទ្យុសកម្មហ្វូគូស៊ីម៉ា រឿង​ទាំង​នេះ​ដក់ជាប់​ក្នុង​ការ​ចងចាំរបស់​ប្រជាជនជប៉ុន​គ្រប់​រូបក្លាយជាការឈឺចាប់ដែលគ្មាននរណាអាចបំភ្លេចបានឡើយ។

រូបភាព https://www.facebook.com/pg/福島原発事故で放出された放射能の量を明らかにする会-423070197783597/posts

តើអ្នកនៅចាំព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការផ្ទុះរោងចក្រនុយក្លេអ៊ែរដែរទេ? រហូតមក​ដល់​ពេល​នេះ​មាន​តំបន់​ខ្លះ​នៅហ្វូគូស៊ីម៉ាគ្រោះ​ថ្នាក់​នៅឡើយ។ ដើម្បីអាចកំណត់ស្ថានភាពនៅក្នុងតំបន់ហាមឃាត់ទាំងនេះគេដាក់កាមេរ៉ាចំនួន ១២០ គ្រឿង​។ កាមេរ៉ាអាច​បង្ហាញ​រូប​ភាព​អោយ​មនុស្ស​រាល់​គ្នាដឹង។

វីដេអូបង្ហាញពីរូបភាពប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរ​បែបនៃតំបន់ដែលលេចធ្លាយវិទ្យុសកម្មនៅហ្វូគូស៊ីម៉ា។ តំបន់​នេះគេបែង​ចែក​ជា ២ គឺតំបន់ដែលអនុញ្ញាតឱ្យមនុស្សមួយចំនួនតូចចូល ចំណែក​តំបន់​មួ​យ​ទៀតគ្មាន​ណាអាចចូល​បាន​ទេ។

សត្វ​ភាគ​ច្រើន​គឺជ្រូកព្រៃ ប៉ុន្តែ​អ្វី​ដែល​ចម្លែកគឺចំនួន​ជ្រូក​ព្រៃ​ក្នុង​តំបន់​ហាម​ឃាត់ច្រើន​ជាង​ទ្វេដងបើប្រៀបទៅ​នឹងតំបន់អនុញ្ញាតអោយចូល ហើយវាច្រើនជាបី​ដងបើប្រៀបនឹង​តំបន់​មាន​មនុស្ស​រស់​នៅ។ ក្រៅពីជ្រូក​ព្រៃក្នុង​វីដេអូ​នៅ​មាន​សត្វ​ជាច្រើន​ផ្សេងទៀត ភាគច្រើនប្រមូលផ្តុំនៅក្នុងតំបន់ហាមឃាត់។

តើអាចសន្និដ្ឋានបានថាវាមិន​ដូចរាងកាយ​របស់មនុស្ស ព្រោះសត្វ​អាចសម្របខ្លួនរស់​នៅ​ក្នុង​តំបន់រងវិទ្យុសកម្ម? ទោះបីជាវិទ្យុសកម្មត្រូវគេគិតថាអាចប៉ះពាល់លើកោសិការស់ ប៉ុន្តែ​រូប​ភាពលើ​កាមេរ៉ាមិន​បង្ហាញពីការផ្លាស់ប្តូរ​រូប​រាងឬជំងឺចំពោះសត្វ​​ឡើយ។

ស្រដៀងនឹងខ្សែភាពយន្តដ៏ល្បីរឿង “Jurassic Park” ហេតុការណ៍នៅហ្វូគូស៊ីម៉ាបង្ហាញពីភាពរស់រានរបស់សត្វ។ ប្រភេទសត្វជាច្រើនកំពុងប្រឈមនឹងការផុតពូជ មូល​ហេតុ​ភាគ​ច្រើន​បណ្តាល​មក​ពីមនុស្ស។ បច្ចុប្បន្ន​តំបន់​អភិរក្សសត្វ​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង ប៉ុន្តែប្រហែលជាដំណោះស្រាយជាក់ស្តែងគួរហាម​ឃាត់​វត្ត​មាន​របស់​មនុស្ស។

នៅលើភពផែនដីនេះ តើមនុស្សកំពុងតែបំ​ផ្លាញធនធានរបស់សត្វដទៃទៀតសម្រាប់គោលបំណងអាត្មានិយមឬ? ថ្មីៗនេះគ្រោះមហន្តរាយធម្មជាតិ និងរោគរាតត្បាតបានកើតឡើងកាន់តែ​ច្រើន។ តើយើងធ្លាប់គិតថាមិន​យូរ​មិន​ឆាប់មនុស្សនឹង​បំ​ផ្លាញផែនដីនេះទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: