ស្នាដៃគំនូរ​ Manga-ka ជប៉ុនក្រោយរយៈពេល ៣៥ ឆ្នាំខិតខំប្រឹងប្រែង

ជោគជ័យ​នៅថ្ងៃនេះ​បាន​មក​ពី​បរាជ័យនៅថ្ងៃមុន អ្វីៗគ្រប់​យ៉ាង​ដែល​បាន​មក​ត្រូវ​ខឹតខំប្រឹងប្រែង ដូចជាត្បូងពេជ្រ​ត្រូវ​ការពេល​វេលាច្នៃ។

វិចិត្រករ Manga ជប៉ុនដ៏ជំនាញ​ម្នាក់បង្ហាញពីភាព​រីកចម្រើន​នៃស្នាដៃរបស់​គាត់ក្រោយរយៈពេល ៣៥ ឆ្នាំប្រឹងប្រែង។ គាត់គឺជាអ្នកនិពន្ធរបស់ Gagoze ដែលធ្លាប់បាន​ផ្សាយ​នៅលើ Web Comic Ganzo ក្នុង​ឆ្នាំ​ ២០០៦ ។ ហើយ​ក៏ជាអ្នក​ទទួល​ខុស​ត្រូវចនាម៉ូដតួអង្គឯកសម្រាប់ Anime នឹងត្រូវចេញផ្សាយនៅខែមេសាឆ្នាំនេះដែរ។

មុន​នឹង​ក្លាយទៅជាវិចិត្រករដែល​មាន​ស្នាដៃល្អដូចសព្វថ្ងៃ គាត់​ត្រូវ​ដើរពីជំហាន​ដំ​បូង​រហូត​​ដល់​ក្តីស្រមៃក្លាយជាការពិត​។ អ្នកនិពន្ធរូបនេះបានចែករំលែកគំនូរកាលពីមុនរបស់ខ្លួន ហើយ​បន្ថែមស្នាដៃបច្ចុប្បន្ន​ដើម្បីប្រៀប​ធៀប​រូប​ទាំង​ពីរ។

រូបភាពនៅខាងឆ្វេងគូរនៅឆ្នាំ ១៩៨៥ ដែល​ជាស្នាដៃពីមុន​របស់​គាត់ ផ្ទុយស្រឡះពីរូបភាពដែលគូរ​ឡើង​វិញ​នៅ​ឆ្នាំ ២០២០ បង្ហាញពីបទពិសោធរបស់អ្នក​ជំនាញ​ជើង​ចាស់។

ម្ចាស់​រូប​និយាយ​បន្ថែមនៅលើ Tweet ផ្សេងទៀតរបស់​ខ្លួនថា “៣៥ ឆ្នាំទើបគូរ Ace ឡើងវិញ” ។ ប្រសិនបើក្រឡេកមើលរូបភាពនៅខាងឆ្វេងអ្នកអាចមើលឃើញបន្ទាត់មួយកន្លែងក្លៀក ស្មា និងសន្លាក់របស់តួអង្គ។ ចំពោះក្មេងប្រុស​ម្នាក់​គូរ​បាន​ប៉ុណ្ណឹង​ល្អ​ណាស់ទៅ​ហើយ។ ពេល​នោះ​ខ្ញុំ​ប្រហែល​ជាកំ​ពុងគូរ ហើយសម្លឹងមើលអ្វីមួយផ្សេង។

នេះគឺជាវីដេអូបង្ហាញពីដំណើរការកែលម្អរូបនៅឆ្នាំ ២០២០។ រូបភាព​នេះត្រូវ​បាន​គូរពីដើម​ដល់ចប់ ដូច្នេះ​វាអាចនឹងល្អជាងរូបភាព​ពី​មុន។

ប៉ុន្តែ​មាន​ចំ​ណុច​មួយ​ធ្វើ​អោយ​អ្នក​លេង​អុីនធឺណេតចាប់អារម្មណ៍គឺរូប​ក្បាលរបស់ Mario ។ បច្ចុប្បន្នអ្នកនិពន្ធអាចបញ្ជាក់ពីចេតនារបស់​គាត់អោយ Mario បង្ហាញខ្លួនធ្វើអោយ​អ្នក​មើលអស់សំ​ណើច។

“ខ្ញុំពិតជាកោតសរសើរទេពកោសល្យរបស់អ្នក ប៉ុន្តែមានរឿង​មួយ​ដូចជា​ចម្លែក​ណាស់​!”

“ក្បាលរបស់ Mario ដូចជា​កំ​ពុងហោះ”

ស្នាដៃទាំងនេះប្រាកដជារំលឹក​អ្នក​ពីវ័យ​កុមារ​ភាព ត្រូវ​ចាំ​ថាប្រសិន​បើ​អ្នក​ចូលចិត្ត ហើយ​ខំ​ប្រឹងអ្នកនឹងទទួលបាន​ជោគជ័យ។

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: